Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រងរបួស​មនុស្ស​៤​នាក់ ក្នុង​ពេល​ឆ្លង​ចរន្ត​អគ្គិសនី ឆេះ​បន្ទប់​ការិយាល័យ សាកលវិទ្យាល័យ​ខេមរៈ​

spot_img

​ភ្នំពេញ ៖ បន្ទប់​ការិយាល័យ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវ​បាន​ឆ្លង​ចរន្ត​អគ្គិសនី ឆាបឆេះ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ តាម​ណ្តោ​យ​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច​ថា ម្ចាស់​សាកលវិទ្យាល័យ​ខេ​មរ​:​ឈ្មោះ រស់ រ៉ាវុធ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​នាយក​សាកល​វិឡា​ល័យ ដោយ​មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី ។ បណ្តាល​ឲ្យ​សម្ភារ​ខូចខា​ត​រួមមាន បន្ទប់​ហ្វូ​តូ​គូ​ពី រួមមាន​ម៉ាស៊ីន​គូ​ពី​ចំនួន​៤​គ្រឿង លេប​ថប​១៥​គ្រឿង ម៉ាស៊ីន​ព្រីន ៥​គ្រឿង ទូ​ទឹកកក​១​គ្រឿង ម៉ូតូ​២​គ្រឿង ម៉ាស៊ីន​កាត់​ក្រដាស​១​គ្រឿង នឹង​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ ។​

​តាម​របាយការណ៍​បានឲ្យដឹងថា ក្នុង​ការឆាបឆេះ​នេះ​ផងដែរ បង្កឲ្យមាន​មនុស្ស​របួស​ចំនួន​៤​នាក់ តែ​គ្មាន​មនុស្ស​ស្លាប់​ទេ ។​
​ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​មាន​ចំនួន​១៥​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​៥​ឡាន ស្មើនឹង​២០​ម៉ែត្រគូប និង​មាន​រថយន្ត​ជំនួយ​ស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង តែ​ពុំ​បាន​ប្រើប្រាស់​ទឹក​។ ពន្លត់​ចប់​នៅ​ម៉ោង​១​និង​៤៥​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×