Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​មិន​យល់​ ទើប​នាង​ត្រូវ​ធ្លុះ​កែវភ្នែក ជាង ៥០០ ចំណុច​តូចៗ ហើយ​បើ​ពុំ​ពិនិត្យ​ទាន់​ពេល​ប្រាកដជា​…​ពិការ​មួយ​ជីវិត​!

spot_img

​វេជ្ជបណ្ឌិត​ដែល​បាន​ឆ្លុះ​មើល​កែវភ្នែ (Corneal) របស់​នាង​បាន​ស្រែក​ភ្លាត់​សំឡេង​ថា  ៖ វា​ហាក់ដូចជា​ត្រូវ​អាំង​ឆ្អិន​ក្នុង​ម៉ា​យ​ក្រូ​វ៉េវ ។អ្នកជំងឺ​ជា​នារី​វ័យ ២៥​ឆ្នាំ​ម្នាក់ ដែល​តែង​បើកភ្លើង​ទូរស័ព្ទ​អស់ “​កម្រិត​” ហើយ មើ​វា​បែបនេះ​ក្នុង​រយៈពេល​២​ឆ្នាំ ។​

ព្រោះ​មិន​បន្ថយ​ពន្លឺ​កែវភ្នែក​របស់​នាងរង​ការ​ធ្លុះ​ប្រហោង​ដ៏​តូចៗ​ជាង​…៥០០ ។​

​នាង​ត្រកូល Chen ជា​លេខាធិកា​រិនី រស់នៅ​តៃវ៉ាន់ ។ ២​ឆ្នាំ​ហើយ នាង​ពុំ​ដែល​បន្ថយ​ភ្លើង​ពន្លឺ​ទូរស័ព្ទ​ទេ (​ភ្លេច​បាត់​តែ​ម្តង​) ហើយ​ចេះតែ​ប្រើ​ទាំងថ្ងៃទាំងយប់ ។​

​លទ្ធផល​ភ្នែក​នាង​ចាប់ផ្តើម​ឈឺ ឡើង​ក្រហម ក៏​ទៅ​មន្ទីរពេទ្យ ។ គ្រូពេទ្យ​បាន​ឃើញ​កែវភ្នែក​ឆ្វេង​របស់​នាង “​កកឈាម​” ហើយ​សមត្ថភាព​មើល​របស់​វា រងរបួស​ពុំ​អាច​ព្យាបាល​បាន ។ រីឯ​ភ្នែក​ស្តាំ​មាន “​រន្ធ​តូច​” ជាង ៥០០ លើ​កែវភ្នែក​នោះ ។​

​កែវភ្នែក​ទាំងសងខាង​របស់​នាង​រងរបួស​ទាំងអស់ ។​

​គេ​បាន​ព្យាបាល ហើយ​ស្ថានភាព​របស់​នាង​កែសម្រួល​មក​វិញ​បាន​ខ្លះ ។ តាម​នោះ​របប​ពន្លឺ​ដែល​នាង Chen ប្រើ​គឺ ៦២៥ lumens ខ្ពស់ជាង​២​ដង​នៃ​កម្រិត​ទូន្មាន​ឲ្យប្រើ ៣០០ lumens ។​

​ឥឡូវ​គាត់​ដឹង​ហើយ !

​ចុះ​អ្នក​វិញ​!

​ចន្ទ្រា​

spot_img
×