Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​រថយន្ត​សុទ្ធតែ​ទំនើប តែ​ច​រិ​ក​មិន​ថ្លៃ​! ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ទ្រាំ​មិនបាន បើករថយន្ត​ឡើង​ខឿន​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​កុមារ​តូចៗ​គ្នា​ដើរ​ឆ្លង​ទាំង​ប្រុ​ថុ​យ​គ្រោះថ្នាក់​… (​វីដេអូ​)

spot_img

​កាលពី​ព្រឹក​ថ្ងៃ​ពុធ រថយន្ត​ទំនើប​១​គ្រឿង បាន​បើក​ឡើងលើ​ចិញ្ចើមផ្លូវ​ខាងស្តាំ ស្ថិត​នៅមុខ​វិទ្យាស្ថាន Borough Park, Talmud Torah Imrei Chaim Viznitz ដែល​ធ្វើ​ឲ្យ​កុមារ​តូចៗ​មានការ​ភ្ញាក់ផ្អើល ដើរ​ឆ្លងទៅ​កាន់​សាលា​មេ​ត្តេ​យ្យ​របស់​ពួកគេ​ទាំង​ប្រថុយប្រថាន ព្រោះ​ខ្លាច​រថយន្ត​នោះ​បើក​បុក​ដោយ​ប្រការ​ណាមួយ ។​

​វីដេអូ​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត Toyota ពណ៌​ខៀវ​១​គ្រឿង បាន​ឡើងលើ​ខឿន​ចិញ្ចើមផ្លូវ​លេខ ៥៣ ដើម្បី​គេចផុត​ពី​ឡានក្រុង​ជាច្រើន​កំពុង​ចត​បន្តកន្ទុយ​គ្នា​នៅលើ​ផ្លូវ​ខាងក្រោម ស្ថិតនៅ​ទល់មុខ​វិទ្យាស្ថាន​ខាងលើនេះ ។​

​អតីត​សមាជិកសភា​រដ្ឋ New York លោក Dov Hikind ដែល​ធ្លាប់​ធ្វើជា​តំណាងរាស្ត្រ​ស្រុក​នេះ បាន​ប្រាប់ ABC7 ថា ស្លាក​លេខ​រថយន្ត​នោះ និង​វីដេអូ​ឃ្លី​ប​ជា​ភស្តុតាង ត្រូវបាន​ប្រគល់ជូន​ខ័​ណ្ឌ​ទី​៦៦ ដើម្បី​ពួកគេ​បើក​ការស៊ើបអង្កេត ។​

​លោក Hikind បាន​និយាយថា​៖ «​សហគមន៍​កំពុង​ទាមទារ​ឲ្យ​មានការ​ចាប់ខ្លួន​បុគ្គល ‘​ច​រិ​ក​អន់​’ ដែល​អាចជា​អ្នករស់នៅ​ក្នុង​តំបន់​នោះ ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ល្មើសច្បាប់​ចរាចរណ៍​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ក្មេងៗ ព្រោះតែ​ពុំ​អាច​រង់ចាំ​ស្តុ​ប​ត្រឹមតែ​ប៉ុន្មាន​នាទី​ទៀត​ប៉ុណ្ណោះ នៅ​ពី​ខាងក្រោយ​ឡានក្រុង​» ៕ រក្សា​

spot_img
×