Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សូម​ប្រយ័ត្ន​! អ្នក​អាច​ត្រូវ​ចាប់ខ្លួន សំរាប់​ការនាំយក​ទឹក​ស៊ី​រ៉ូ​ក្អក​សូម្បីតែ​១​ដប ចូល​ប្រទេស​ចិន នេះ​នែ៎ ជាហេតុ​ផល​…

spot_img

​តាម Sinchew បាន​រាយការណ៍​ថា ដើម្បី​ទប់ស្កាត់​មនុស្ស​ពី​ការ​ប្រើបាស់​ខុស​នូវ​ទឹក​ស៊ី​រ៉ូ​ក្អក​ដែល​ត្រូវបាន​គេ​បង្កើតឡើង ទៅក្នុង​ទម្រង់​ថ្នាំញៀន​ខុសច្បាប់​ផ្សេងៗ នោះ​អ្នកដំណើរ​ទាំងឡាយ មិនគួរ​នាំ​ថ្នាំ​ក្អក​ចូលក្នុង​ប្រទេស​នេះ​បានទេ ។ ជាក់ស្តែង សេចក្តីជូនដំណឹង​មួយ​ត្រូវ​បានចេញ​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩ ថា អ្នកដំណើរ​ម្នាក់​ឈ្មោះ Zheng បច្ចុប្បន្នកំពុង​ជាប់ឃុំ បន្ទាប់ពី​មន្ត្រី​គយ​បាន​សង្ស័យថា គាត់​កំពុង​រត់ពន្ធ​គ្រឿងញៀន​ចូល​ប្រទេស​ចិន តាមរយៈ​ទឹក​ស៊ី​រ៉ូ​ក្អក ។​

​គេ​ពុំ​ដឹង​ច្បាស់​ថា ចំនួន​ទឹក​ស៊ី​រ៉ូ​ក្អក ដែល​គាត់​នាំយក​ចូលក្នុង​ប្រទេស​ចិន តាមរយៈ​ទីក្រុង Shenzhen ទេ ប៉ុន្តែ មាន​ប្រភព​ជាច្រើន​ដែល​បាន​លើកឡើងថា គាត់​បាន​នាំមក​តែ​១​ដប​ប៉ុណ្ណោះ ។ នៅពេលដែល ហុងកុង នៅតែ​កំពុង​ចរាចរ​លក់​ទឹក​ស៊ី​រ៉ូ​ក្អក លាយ​ជាមួយនឹង codeine និង Ephedrine Hydrochloride នោះ​មាន​មនុស្ស​ជាច្រើន ដែល​បាន​កំពុង​ឆក់យក​ឱកាស​នេះ ដើម្បី​រត់ពន្ធ​វា​ចូលក្នុង​ប្រទេស​ចិន ។​

​គ្រឿងផ្សំ​នៅក្នុង​ទឹក​ស៊ី​រ៉ូ​ក្អក អាច​ត្រូវបាន​ចម្រាញ់​ចេញ ហើយ​បន្ទាប់មក បង្កើត​ទៅជា​មេ​តំ​ហ្វេ​តា​មីន​ដែល​ខុសច្បាប់ ។ ទោះយ៉ាងណា ប្រសិនបើ​អ្នក​នៅតែ​ទ​ទួ​ច​សុំ​យក​ដប​ទឹក​ស៊ី​រ៉ូ​ក្អក​នេះ​តាម​ខ្លួន នោះ​អ្នក​ត្រូវតែមាន​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត ដែល​បង្ហាញថា អ្នក​កំពុងមាន​ដប​នេះ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ៕ រក្សា​

spot_img
×