Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តេច​ហ៊ាន​អះអាងថា ៖ ខ្លា​កាច​មិន​ស៊ី​កូន​ឯង​! ឥឡូវ​មើល​ម៉ែ​ក្តាម​ក្រហម ដែល​កំពុង​…​ទំពារកូន​ខ្លួន​យ៉ាង​ឆ្ងាញ់​ពិសារ​! (វីដេអូ)

spot_img

​នៅលើ​កោះ​ចម្ងាយ​ពី​អូស្ត្រាលី ប្រមាណ ២.៦០០km ប៉ែក​ខាងលិច​មាន “​តួអង្គ​” ដ៏​ល្បី​បំផុត​មួយ​រស់នៅ ។ នោះ​គឺ​ពពួក​ក្តាម​ក្រហម ដែល​វា​ត្រូវ​បាន​ចាត់ទុក​ជា​រឿងនិទាន​នៃ​កោះ​គ្រិស្ត​ម៉ាស់ (​កោះ Christmas) ។​

​ពួក​វា​បាន​ចំណាក​មក​កាន់​ទីនោះ រាប់រយ​លាន​ក្បាល ក្លាយ​ជា​កម្រាល​លើ​កោះ​ទាំងមូល ។ វា​ពពាក់ពពូន​គ្នា មើលទៅ​គួរ​គយគន់ តែ​ក៏​គួរឲ្យ​…​ខ្លាច ។​

​នា​អំឡុង​ពេល​បុណ្យ​គ្រិ​ស្មាស់ ពួក​វា​ចាក​ចេញពី​ព្រៃ​មកកាន់​សមុទ្រ​ដើម្បី​បង្កើតកូន ។ វា​ត្រាំ​ខ្លួន​ទឹកសមុទ្រ​ស្វែងរក​ដៃគូ ហើយ​យក​វាល​ខ្សាច់​ធ្វើ​ជាទី​រួម “​ដំណេក​” ។ រួចរាល់​ហើយ​អា​ឈ្មោល​បោល​ចូល​ព្រៃ រីឯ​មី​ញី​ត្រឡប់​ចុះ​ទឹក​ដើម្បី​ទម្លាក់​ពង ។​

​អ្វី​ដែល​ពិសេស និង​គួរឲ្យខ្លា​ចព្រោះ​ផ្ទុយ​នឹង “​ធម្មជាតិ​” គឺ​មី​ញី​វា​ទំពារ​ស៊ីសាច់​កូនៗ​របស់​វា​យ៉ាង​…​ឆ្ងាញ់​ពិសារ ។​

​អ្នក​ជីវសាស្ត្រ​ប្រឹង​ពន្យល់ថា ៖ ការ​ស៊ីសាច់​កូន​ខ្លួនឯង​នេះ វា​ជា​រឿង “​បុគ្គល​” របស់​ក្តាម​ខ្លះៗ​ប៉ុណ្ណោះ វា​ពុំ​មែន​ជា​ប្រពៃណី​នៃ​អំ​ម្បូរ​នេះទេ ។

​ជាក់ស្តែង​លើ​កោះ​នោះ តាម​ការប៉ាន់ស្មាន​មាន​ក្តាម​ប្រភេទ​កម្រ​ប្រមាណ ៤៣​លាន​ក្បាល​ឯណោះ ។ ឥឡូវ​នៅ​តំបន់​នោះ​កំពុង​កើត​មាន​សង្គ្រាម​ដណ្តើម “​ដែនដី​” រវាង​ក្តាម​នេះ និង​ពពួក “​ស្រមោច​ឆ្កួត​” -​ប្រភេទ​ស្រមោច​លឿង កាច​សាហាវ ដែល​វា​បញ្ចេញ​អាស៊ីត​ដ៏​ខ្លាំង​ម្យ៉ាង ធ្វើ​ឲ្យ​កូន​ក្តាម​រាប់​លាន​ក្បាល​ត្រូវ​ងាប់​៕ ចន្ទ្រា​

spot_img
×