Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅ​រក​ចាក់​វ៉ាក់សាំង ឲ្យបាន​ឆាប់​បំផុត ក្រោយ​សត្វ​ខាំ ដើម្បី​ការពារ​ជំងឺ​ឆ្កែឆ្កួត​

spot_img

​ភ្នំពេញ ​៖ ជំងឺ​ឆ្កែឆ្កួត​ជា​ជំងឺ​បង្ក​ដោយ​វីរុស ដែល​ចូល​ទៅក្នុង​ខ្លួន​មនុស្ស​តាមរយៈ​ឆ្កែ​ខាំ​។ អត្រា​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​គឺ​១០០​ភាគរយ​។ តែ​វា​ក៏​អាច​បង្ការ​បាន​១០០​ភាគរយ​ដែរ ដោយ​លាង​សម្អាត​មេរោគ​លើ​ស្នាមរបួស ដោយ​ឆ្កែ​ខាំ​ឲ្យបាន​ស្អាត​ដោយ​ប្រើ​ទឹក និង​សាប៊ូ ឬ​អាល់កុល ឬ​ទឹក​ថ្នាំបេតា​ឌីន និង​ទៅ​រក​ចាក់​វ៉ាក់សាំង ឲ្យបាន​ឆាប់​បំផុត​ក្រោយ​ឆ្កែ​ខាំ​ភ្លាម​។​

​មជ្ឈមណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (Institut Pasteur du Cambodge) បាន​ចេញ​សារ​ជូន​ដល់​សាធារណជន​​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយសារ​តែ​ចំនួន​អ្នក​ដែល​អញ្ជើញ​មក​ពិគ្រោះ ក្រោយ​ពី​សត្វ​ខាំ​រួចហើយ ដើម្បី​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត មាន​ចំនួន​ច្រើនឡើង យើងខ្ញុំ​សូម​អភ័យទោស​ដែល​បណ្តាលឲ្យ​មាន​ការរង់​ចាំ​យូរ​ពី​សំណាក់​អស់លោកអ្នក ក្នុងការ​ជួប​ជាមួយ​ក្រុម​ពេទ្យ​។ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត​សម្រាប់​អ្នក​គ្រប់គ្នា និង​សូម​ផ្តល់​អាទិភាព​ពិគ្រោះ​ជូន​ដល់​អ្នក​ដែល​អញ្ជើញ​មក​ចាត់​បន្ត (​លើក​ទី​២ និង​ទី​៣) អ្នក​ដែល​មាន​មុខ​របួស​ដោយ​ឆ្កែ​ខាំ​ធ្ងន់ធ្ងរ កុមារ​តូចៗ ព្រះសង្ឃ ជនពិការ មនុស្ស​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​។

​វិទ្យាស្ថាន​ប៉ាស្ទ័រ ទទួល​ពិគ្រោះ​ជូន​ដល់​អ្នកជំងឺ​ទាំងអស់ ដែល​អញ្ជើញ​មកដល់​វិទ្យាស្ថាន ប៉ុន្តែ​សូម​អធ្យាស្រ័យ​ចំពោះ​ការរង់ចាំ​។ វិទ្យាស្ថាន​ប៉ាស្ទ័រ សូមជម្រាប់ថា យើងខ្ញុំ​មាន​វ៉ាក់សាំង​គ្រប់​ចំនួន​សម្រាប់​ផ្គត់ផ្គង់​ជូន​អ្នក​ទាំងអស់​គ្នា​។ សូមមេត្តា​កុំ​ជឿ​តាម​ព័ត៌មាន​មិន​ពិត​មួយចំនួន តាមរយៈ​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​មួយចំនួន​តូច សូម​ជឿទុកចិត្ត​លើ​ការណែនាំ​របស់​ក្រុមការងារ និង​ក្រុម​គ្រូពេទ្យ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក Medical news for Cambodia added a post to the album បានឲ្យដឹងថា​ ​ជំងឺ​ឆ្កែឆ្កួត​ ៖ គ្រូពេទ្យ​ប៉ាស្ទ័រ​បាន​ណែនាំ​ថា ក្រោយ​សត្វ​ខាំ​ឬ​ខ្វាច ត្រូវ​លាង​របួស​ដោយ​ទឺង​បង្ហូរ​រយៈពេល​១០​នាទី រួច​ដោយ​ទឹកសាប៊ូ ឬ​ដោយ​ថ្នាំ​សម្លាប់​មេរោគ​(​បេតា​ឌីន​)​។ បន្ទាប់មក ត្រូវ​មកចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត ក្នុងអំឡុងពេល​៧​ថ្ងៃ ក្រោយ​សត្វ​ខាំ​ឬ​ខ្វាច​។ មិន​ត្រូវ​រុំ​បិទមុខ​របួស​ដែល​សត្វ​ខាំ​ឬ​ខ្វា​ចឡើយ (​ការ​ទុក​ចំហ​មុខរបួស​ឱ្យ​ប៉ះ​ផ្ទាល់​ជាមួយ​នឹង​ខ្យល់​អាកាស អាច​ជួយ​សម្លាប់​មេរោគ​បាន​)​។ សត្វ​សំខាន់ៗ​ដែល​អាច​ផ្ទុក​មេរោគ​ឆ្កែ​ឆ្កួត រួមមាន​៖ ឆ្កែ ឆ្មា ជ្រូក ស្វា ប្រចៀ​វ​។​ល​។ មិន​ត្រូវ​សម្លាប់សត្វ​ដែល​ខាំ​ឬ​ខ្វា​ចឡើយ ប៉ុន្តែ​ត្រូវ​ទុក​តាមដាន តើ​ក្រោយ​ខាំ​សត្វ​នេះ​ចាបផ្តើម​ឈឺ ឬ​ងាប់​អត់​? បើ​សត្វ​នេះ​ងាប់ ត្រូវ​កាត់​ក្បាលសត្វ​នេះ​ដាក់​ក្លាសេ​ទឹកកក រួច​យកមក​ពេទ្យ​ប៉ាស្ទ័រ​ដើម្បី​វិភាគ​រក​មេរោគ​ឆ្កែ​ឆ្កួត​។ អ្នក​ចូលចិត្ត​ហូប​សាច់​ឆ្កែ អាច​ឆ្លង​មេរោគ​ឆ្កែឆ្កួត​ដោយ​មិន​ដឹង​ខ្លួន​។ វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​តម្លៃ​តែ​១៥​ដុល្លារ​ប៉ុណ្ណោះ (​ចាក់​មួយ​ចប់​ស្មើ​៣​ដង​) នៅ​ពេទ្យ​ប៉ាស្ទ័រ​។ ក្នុងករណី​ត្រូវ​ថែម​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស តម្លៃ​៣​ដុល្លារ​ក្នុង​១​លើក​។ ករណី​ប្រាកដថា​ជា​សត្វ​មាន​ជំងឺ​ឆ្កែឆ្កួត​ខាំ​ឬ​ខ្វាច ឬ​ករណី​របួស​ធំ​ធ្ងន់ធ្ងរ ឬ​ករណី​របួស​នៅ​ផ្នែក​ក្បាល ត្រូវ​បន្ថែម​សេរ៉ូម​បង្ការ​ជំងឺ​ឆ្កែឆ្កួត តម្លៃ​៣២​ដុល្លារ ករណី​អាយុ​ក្រោម ឬ​ស្មើ​១៥​ឆ្នាំ និង​៤៥​ដុល្លារ ករណី​អាយុ​លើសពី ១៥​ឆ្នាំ​។​

​តើ​ជំងឺ​ឆ្កែឆ្កួត​ជា​អ្វី​? មនុស្ស​យើង​អាច​ឆ្លង​វា​ដោយ​របៀប​ណា​? ហើយ​អាច​ប៉ះពាល់​ជីវិត​ទេ​?

​ជំងឺ​ឆ្កែឆ្កួត ជា​ជំងឺ​ដែល​សាហាវ​អាច​សម្លាប់​ជីវិត​មនុស្ស​បាន​។ មនុស្ស​មួយចំនួន​ធំ​តែងតែ​ច្រឡំ​ថា ជំងឺ​ឆ្កែឆ្កួត​គឺ មនុស្ស​ដែល​ត្រូវ​ឆ្កែឆ្កួត​ខាំ នឹង​ក្លាយទៅជា​មនុស្ស​ឆ្គួត មាន​បញ្ហា​សតិអារម្មណ៍​។ នេះ​ជា​ការ​យល់​ខុស ព្រោះ​ប្រជាជន​ភាគច្រើន​មិន​ទាន់​យល់​ពី​បញ្ហា​នេះ​។​
​ខ្ញុំ​សង្ឃឹមថា​អត្ថបទ​ខាងក្រោម​នេះ និង​ផ្តល់​ការយល់ដឹង​ទាក់ទង​នឹង​ជំងឺ​ឆ្កែ​ឆ្កួត ឲ្យ​កាន់តែ​ច្បាស់​។​

​បើ​តាមផេក​ហ្វេស​ប៊ុក Sokhomalpheap Pharmacy លោក​វេជ្ជបណ្ឌិត លី សុវត្ថិ នឹង លោក Didier FONTENILLE ដែល​ដកស្រង់​ចេញពី​សៀវភៅ របស់​អង្គការ ស៊ី​ប៉ា​: “​ខ្ញុំ​ចង់​ដឹង​: ស្វែងយល់​ពី​ជំងឺ​ឆ្កែ​ឆ្កួត​” បាន​លើកឡើង​ថា ស្វែងយល់​អំពី​ជំងឺ​ឆ្កែឆ្កួត​។ ជំងឺ​ឆ្កែឆ្កួត គឺជា​ជំងឺឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុកមេរោគ​ជំងឺ​ឆ្កែឆ្កួត​ខាំ ឬ​ខ្វាច​។ ទោះបី​ជំងឺ​នេះ​ភាគច្រើន​ឆ្លង​តាមរយៈ​ឆ្កែឆ្កួត​ខាំ តែ​វា​ក៏​អាច​ឆ្លង​តាម​សត្វ​ផ្សេងទៀតៗ​ដែល​ផ្ទុក​មេរោគ ដូចជា ឆ្មា ស្វា ជ្រូក ឬ​ប្រចៀវ​ផងដែរ​។​

+​ការឆ្លង​មេរោគ​ឆ្កែឆ្កួត​ទៅ​មនុស្ស​៖ មេរោគ​ឆ្លង​ចូលទៅ​ក្នុង​មុខរបួស តាមរយៈ​ទឹកមាត់​របស់​សត្វ​ដែល​ខាំ​។ បន្ទាប់​មក​មេរោគ​បង្កើន​ចំនួន នៅក្នុង​សាច់ដុំ​ជុំវិញ​មុខរបួស​និង​ធ្វើ ដំណើរ​ពី​មុខរបួស​ទៅរក​ខួរក្បាល តាម​ប្រព័ន្ធ​សរសៃប្រសាទ​។ ពេល​ទៅ​ដល់​ខួរក្បាល​វា​បង្ក​ឲ្យមាន​ការ​រលាក​ខួរក្បាល ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែឆ្កួត​។​

+​រោគសញ្ញា​ជំងឺ​ឆ្កែឆ្កួត​លើ​មនុស្ស​៖ រោគសញ្ញា​លេចឡើង​ក្នុង​រវាង​ពី ១​ទៅ​៣​ខែ បន្ទាប់ពី​មាន​ការឆ្លង​វីរុស ចូល​ក្នុង​ខ្លួន​តាម​មុខរបួស បង្ក​ដោយ​សត្វ​ដែល​ឈឺ​ជំងឺ​ឆ្កែ​ឆ្កួត​។ រោគសញ្ញា​សំខាន់ៗ​មានដូចជា​: បដិសេធ​ទទួល​ទាន​ទឹក រំញោច​ខ្លាំង​ពេល​ត្រូវ​ខ្យល់ (​ប្រកាច់​) ហៀរ​ទឹកមាត់ ពិបាក​ដកដង្ហើម និង ពិបាក​លេប​អាហារ ឬ​ទឹក​។ ខ្លាច​ទឹក ករណី​នេះ​ក្មេង​ស្រេច​ទឹក​ខ្លាំ តែ​មិន​ហ៊ាន​ផឹកទឹក​​ព្រោះ​​វា​​ធ្វើ​ឲ្យ​ក្មេង​ឈ្លក់ ពិបាក​ដកដង្ហើម ខ្លាច​ខ្យល់ ព្រោះ​ខ្យល់​ត្រជាក់​ធ្វើឲ្យ​ផ្លូវដង្ហើ​មក្មេង​បិទ ដកដង្ហើម​មិន​រួច លេស​លាស នៅ​មិន​ស្ងៀម ទន់​ដៅ​ទន់​ជើង លេច​នោម​មិនដឹង​ខ្លួន ឈឺក្បាល ចង្អោ​រ ក្អួត ឈឺ និង​ស្ពិក​អុ​ចៗ នៅ​
​កន្លែង​ដែល​សត្វ​ដែល​មាន​ជំងឺ​ឆ្កែឆ្គួត​ខាំ ជាដើម​។​

+​កត្តា​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ពី​មាន​របួស​ដោយ​សត្វ​ខាំ ឬ​ខ្វាច​: ប្រញាប់​លាង​សម្អាត​របួស​ដោយ​ទឹក និង​សាប៊ូ​ឲ្យបាន​ស្អាត ដោយ​ចាក់ទឹក​បង្ហូ​រលាង​ឲ្យបាន​ប្រមាណ ១០​ទៅ​១៥​នាទី​។ ប្រើ​ថ្នាំ​សម្លាប់​មេរោគ ដូចជា​ទឹក​ថ្នាំ បេតា​ឌីន ឬ​អាល់កុល​ដើម្បី​សម្អាតរ​បួស​
​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ការបង្ការ​ជំងឺ​ឆ្កែឆ្កួត ឲ្យបាន​ឆាប់​បំផុត ដើម្បី​ទទួល​ការចាក់​ថ្នាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​។​

+​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ក្រោយពេល​មាន​សត្វ​ខាំ ឬ​ខ្វាច​: ការចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ក្រោយ​សត្វ​ខាំ រឺ​ខ្វាច់​ត្រូវ​ធ្វើឡើង​ចំនួន ៤​លើក ដើម្បី​ទទួលបាន​ការការពារ​ប្រកបដោយ​ប្រសិទ្ធភាព​។ ការចាក់​ថ្នាំ​បង្កា​រទាំង ៤​លើក​ដោយ​ចាក់​សាច់ដុំ ឬ​ចាក់​សើ​ស្បែក​មាន​រយៈពេល​ដូចតទៅ​: លើក​ទី ១: ថ្ងៃ​ចាក់​លើកដំបូង​។ លើក​ទី ២: នៅ​៣​ថ្ងៃក្រោយ​ចាក់​លើ​ក​ទី​១​។ លើក​ទី ៣: នៅ​៧​ថ្ងៃក្រោយ​ចាក់​លើ​ក​ទី​១ និង​លើក​ទី ៤: នៅ​២១​ឬ​២៨​ថ្ងៃក្រោយ​ចាក់​លើ​ក​ទី​១

​ហេតុអ្វី​បានជា​ជំងឺ​ឆ្កែឆ្កួត​អាច​សម្លាប់​មនុស្ស​បាន​? វីរុស​ជំងឺ​ឆ្កែ​ឆ្គួត ត្រូវបាន​បញ្ជូន​តាម​ទឹកមាត់ របស់​សត្វ​ដែល​មាន​ជំងឺ​ឆ្កែឆ្គួត​ដើយ​ការខាំ ក្រ​ញៅ ឬ​លិឍ​។ បន្ទាប់​មក​វា​ធ្វើ​ដំណើរ​ទៅ​ប្រព័ន្ធ​ប្រសាទ ហើយ​ចុង​ក្រើយ​តម្រង់​ទិសទៅ​ប្រព័ន្ធ​ប្រសាទ​កណ្តាល ដែល​ស្ថិតនៅ​ខួរក្បាល ហើយ​ធ្វើឲ្យ​ខូច​ខួរក្បាល​ទាំងមូល​។​

​ត្រូវ​ចង​ចាំ​ថា​បើ​អ្នកជំងឺ​ស្តែងចេញ​ជា​រោគសញ្ញា​ជំងឺ​ឆ្កែ​ឆ្គួត នោះ​មានន័យ​ថា​ក្មេង នឹង​ត្រូវ​ស្លាប់​ក្នុង​រយៈពេល​ជាទូទៅ​៣​ទៅ​៥​ថ្ងៃ ដើយ​គ្មាន​វិធី​សាស្ត្រណា​ដែល​ពេទ្យ​អាច​ជួយ​បាន​នោះ​ទេ​។​

​អ្នក​ដែល​មាន​ឆ្កែ​ទាំងអស់ គឺ​ទីមួយ​ត្រូវមាន​ខ្សែ​របស់​វា កុំឲ្យ​មាន​ចិញ្ចឹមលែង ហើយ​បើសិនជា​អាច​ដាក់​នៅ​ក្នុង​ទ្រុង​បាន ហើយ​ពេល​យប់​សឹម​លែង​វា​ជា​ការ​មួយ​ល្អ ហើយ​បញ្ហា​ទី​ពីរ គឺ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ដែល​ចិញ្ចឹម​ឆ្កែ សូម​នាំ​ឆ្កែ​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​នេះ​គ្រប់ៗ​គ្នា ដើម្បី​បញ្ជៀ​ស​នូវ​ការរីក​រាលដាល​ឆ្លង​នូវ​ជំងឺ​ឆ្កែឆ្កួត​៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×