Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហម​រាជធានី ត្រូវ​ផ្តល់​អំណោយ​ជូន​ទៅ​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ឲ្យទាន់​ពេលវេលា​

spot_img

​ភ្នំពេញ ​៖ ប្រធាន​សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា អំណោយ​មនុស្សធម៌ របស់​សប្បុរសជន​នានា ដែល​ជួយ​ឧបត្ថម​មក​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ត្រូវតែ​ផ្តល់​ជូន​ទៅ​ជនរងគ្រោះ និង​ជន​ដែល​ងាយ​រងគ្រោះ មិន​អាច​យក​ថវិកា ឬ​អំណោយ​ទាំងនេះ ទៅ​ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​នៃ កាកបាទ​ក្រហម​នោះ​ទេ​។ ចំពោះ​ប្រាក់ឧបត្ថម្ភ​មន្ត្រី​របស់​ក​បាទ​ក្រហម​ដែល​បម្រើ លើ​ការងារ​នេះ ត្រូវ​រក​ចំណូល​ផ្សេងៗ​ទៀត ដាច់ខាត​មិន​ត្រូវ​ប៉ះពាល់ ទៅលើ​ប្រាក់​របស់​សប្បុរសជន​ឡើយ​។ ការធ្វើ​បែប​នេះ នឹង​ធ្វើឱ្យ​សប្បុរសជន ដែល​គេ​ជួយ​ឧបត្ថម្ភ​មក​យើង គេ​មាន​ទំនុកចិត្ត​និង និង​អាច​បន្ត​ជួយ​ដល់​សកម្មភាព របស់​កាកបាទក្រហម​បន្តទៀត ។​

​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​លើក​ទី​១ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ត្រួតពិនិត្យ និង​អនុវត្ត​ទិសដៅ​បន្ត​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព ស្រប​តាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ របស់​ចលនា កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម គឺ​ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព​។​

​លោក​ឃួង ស្រេង បាន​ធ្វើ​ឡើង​ថា កិច្ចប្រជុំ​នោះ​ក៏​បាន​ពិភាក្សា ទៅ​លើ​ការ​ចំណូល​ចំណាយ របស់​កាកបាទក្រហម ការរៀបចំ​ការបណ្ដុះបណ្ដាល ធនធាន​មនុស្ស​ពិសេស ការបណ្ដុះបណ្ដាល​យុវជន​កាកបាទក្រហម ដែល​ក្នុង​ឆ្នាំ ២០១៩ នេះ យុវជន​កាកបាទក្រហម​រាជធានី នឹង​ត្រូវ​ជ្រើសរើស​ឡើង ចំនួន​៣០០០ នាក់ ដើម្បី​បម្រើឲ្យ​សកម្មភាព​មនុស្សធម៌ ដូច​ជា​ការ​សង្គ្រោះ​បឋម ការផ្សព្វផ្សាយ​នូវ ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការអប់រំ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ជាដើម ។​

​លោក​ឃួង ស្រេង បាន​បន្តទៀតថា ថវិកា​ដែល​បម្រើ​ដល់​សកម្មភាព​មនុស្សធម៌ ដាច់ខាត​ត្រូវតែ​ប្រើប្រាស់​ឲ្យចំ​គោលដៅ ដើម្បីឲ្យ សប្បុរសជន​មាន​ទំនុកចិត្ត តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា។​

​មន្ត្រី​សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ បានឲ្យដឹងថា កន្លងមកនេះ សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ បាន​ជួយ​បញ្ជូន ជនរងគ្រោះ ទៅ​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ នៅ​ជិត​បំផុត​បាន​ទាន់ពេលវេលា បាន​ចុះ​ពិនិត្យ​តាមដាន សកម្មភាព​ការងារ​ជាប់​ជាប្រចាំ​។ កាត់បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៍ ឱ្យ​នៅ​កម្រិត​ទាប​បំផុត ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​អេដស៍ បំបាត់​ការរើសអើង អ្នក​ផ្ទុកមេរោគ​អេដស៍​ជំងឺអេដស៍ ការ​ទប់ស្កាត់​ជំងឺឆ្លង​ផ្សេងៗ ដូចជា​ជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនផ្តាសាយ​បក្សី​ប្រភេទ​ថ្មីៗ​ជាដើម​៕ ដោយ ​៖​ កូឡាប​

   

spot_img
×