Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្សែសង្វាក់​តម្លៃ​ផលិតកម្ម និង​កសិផល ដោយ​ចាប់ផ្តើម​ពី A ដល់ Z ដើម្បី​កាត់បន្ថយ​ឈ្មួញ​កណ្តាល​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជួបពិភាក្សា​ជាមួយ​លោក Takeshi Ueda ប្រធាន​ក្រុម​ការងារ​គម្រោង​នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និង​សហការី អំពី​ការរៀបចំ​ជំនួយ​បច្ចេកទេស សម្រាប់​កសាង​គម្រោង ស្តីពី ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់​តម្លៃ​ផលិតផល​កសិកម្ម ដោយ​ចាប់ផ្តើម​ពី A ដល់ Z ធ្វើ​យ៉ាងនេះ ដើម្បី​បង្កើន​តម្លៃ​បន្ថែម ដល់​ផលិតផល​កសិកម្ម កាត់បន្ថយ​ឈ្មួញកណ្តាល នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ។​

​លោក​រដ្ឋមន្ត្រី បាន​សម្តែង​អំណរ​អរគុណ ចំពោះ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​បាន​បន្ត​គិតគូ យកចិត្ត​ទុក​ទាក់ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម នៅ​កម្ពុជា ដូចជា ជំនួប​នា​ថ្ងៃនេះ ដោយ​ក្រុមការងារ​ធនាគារអភិវឌ្ឍន៍អាស៊ី សហការ​ជាមួយ មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានរួម​គ្នា​រៀបចំ​កសាង​គម្រោង​នេះ​ឡើង ដែល​ផ្តោតជាសំខាន់ ក្នុង​ការបំពេញ​ខ្សែសង្វាក់​តម្លៃ​ផលិតកម្ម និង​កសិផល​ដោយ​ចាប់ផ្តើម​ពី A ដល់ Z ធ្វើ​យ៉ាងនេះ ដើម្បី​បង្កើន​តម្លៃ​បន្ថែម ដល់​ផលិតផល​កសិកម្ម កាត់បន្ថយ​ឈ្មួញកណ្តាល ពង្រីក​និង​ពង្រឹង​វិស័យ​កែច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក ការរក្សា​ទុកដាក់​ក្នុង​បន្ទប់​ត្រជាក់ និង​ការដឹកជញ្ជូន​ប្រកបដោយ​ជំនាញ បច្ចេកទេស និង​ការធានា​គុណភាព សុ​វត្តិភាព អនាម័យ និង​ភូតគាម​អនាម័យ និង​ជា​ពិសេស​កាត់បន្ថយ​ការនាំ​ចេញ​វត្ថុធាតុដើម ក្នុងនោះ​មាន​វត្ថុធាតុដើម​ដូចជា ដំឡូង ស្រូវ ស្វាយ ស្វាយចន្ទី​។​ល​។​

​នា​ឱកាស​នេះ លោក Takeshi Ueda បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី ដោយ​សង្ខេប​អំពី​គម្រោង​ខាងលើ​ថា គម្រោង​នឹង​គ្របដណ្តប់ លើ​ខេត្ត​គោលដៅ​ចំនួន ៦ មាន​ខេត្ត​ត្បូងឃ្មុំ ព្រះវិហា កំពង់ចាម កំពង់ធំ សៀមរាប និង ខេត្ត​ឧត្តមានជ័យ ដោយ​មាន​ទឹកប្រាក់​សរុប​ជាង ៧៦​លាន​ដុល្លារ​អាមេរិក ដែល​ជា​ចំនួយ​ហិរញ្ញប្បទាន ពី​ធនាគារ​អភិ​វឌ្ឋន៍​អាស៊ី និង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត​។ លទ្ធផល​រំពឹង​ទុក​របស់​គម្រោង​គឺ ១. ជំនួយ​ការងារ​បច្ចេក​ទេស​ក្រោយពេល​ប្រមូល​ផល និង​ដឹកជញ្ជូន ២. ការកសាង​រចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការបំពេញ​ខ្សែ​ច្រវាក់​តម្លៃ​ដូ​ជា​ការកសាង​មន្ទីរពិសោធន៍ អនាម័យ និង​ភូតភាម​អនាម័យ និង​ការផលិត​ពូជ ៣.​ការកសាង​ផ្លូវ​នៅ​តាម​ជន​ប ទ​ដើម្បី​បង្កលក្ខណ​ងាយស្រួល​ដល់​ការដឹកជញ្ជូន​កសិផល និង ៤.​ការកសាង​សមត្ថភាព និង​ការ​ផ្សាភ្ជាប់​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​៘ គម្រោង​នេះ​ក៏បាន​ផ្តល់​អាទិភាព ទៅលើ​ដំណាំ​កសិឧស្សាហកម្ម​មានដូចជា ស្វាយចន្ទី ដំឡូង​មី ស្វាយ បន្លែ និង​ផលិតកម្ម​មាន់​។​

​លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការគាំទ្រ និង​ពេញចិត្ត​ចំពោះ​គម្រោង​នេះ ហើយ​សន្យាថា​នឹង​ផ្តល់​កិច្ច​សហការ ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ឲ្យ​គម្រោង​សម្រេច ទទួលបាន​លទ្ធផល​ល្អប្រសើរ​នាពេល​អនាគត​។ នា​ឱកាស​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ទាញអារម្មណ៍ ADB ឲ្យជួយ​គិតគូ​បញ្ចូល ដំណាំ​ពោត ក្នុង​ផែនការ​គម្រោង ដោយ​ដំណាំ​នេះ កំពុងតែ​មាន​សក្កា​នុព​ល​ទាំង​ទីផ្សារ​ក្នុងស្រុក និង​បរទេស​។ ក្រៅពីនេះ លោក​បាន​ស្នើឲ្យ ADB ជួយ​លើកកម្ពស់​ការកសាង​សមត្ថភាព​របស់​កសិក​រ សហគមន៍ និង​វិស័យ​ឯកជន ដោយ​ផ្តោត​លើ​ការកសាង​ភាពជា​ដៃគូ រវាង​អ្នក​ផលិត និង​អ្នក​កែច្នៃ ដោយ​អនុវត្ត​តាម​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ការធ្វើ​ទំនើបកម្ម​កសិកម្ម​។ ដោយឡែក​វិស័យ​ផលិតកម្ម​គោ ជាពិសេស​ការប្តូរ​ពូជ​សត្វ​គោ​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់ ក៏​គួរ​ពិនិត្យ​លទ្ធភាព ក្នុង​ការជួយ​គាំទ្រ​ផងដែរ ព្រោះ​ផលិតកម្ម​គោ គឺជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ ហើយ​ដែល​បាន​ជួយ កែប្រែ​កម្រិតជីវភាពរ​បស់​កសិករ​យ៉ាង​ល្អប្រសើរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×