Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវ​អំពាវ​នាវ​ដល់​គ្រប់​គ្រឹះ​ស្ថាន​ទាំង​អស់ និង ពល​រដ្ឋ ស​ហ​ការ​ជា​មួយ​អា​ជ្ញា​ធរ អ​នុ​វ​ត្ត​វិ​ធាន​ការ​បង្ការ ទប់​ស្កាត់ កុំ​ឲ្យ​មាន​ក​រណី​គ្រោះ​អគ្គិ​ភ័យ​កើត​ឡើង

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​លោក សុខ រស់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ស្វាយរៀង​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ៣​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​អំពាវនាវ​ដល់​គ្រប់​គ្រឹះស្ថាន​ទាំង​រដ្ឋ និង​ឯកជន អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការសហការ​ចូលរួម​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​នៅក្នុង​ការអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់ ធ្វើយ៉ាងណា​កុំឲ្យ​មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង ហើយ​ជាពិសេស នា​រដូវក្ដៅ​ខាងមុខនេះ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រប់ពេល ចំពោះ​រាល់​ដើមហេតុ​ទាំងឡាយ​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ ដូចជា​ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើង​ទៀនធូប ភ្លើង​ដុត​សំរាម ភ្លើង​កម្ទេច​បារី ចរន្ត​អគ្គិសនី ផ្ទាំង​សូ​ឡា ហ្គាស ឧស្ម័ន និង​រាល់​វត្ថុ​ផ្សេងៗ​ទៀត ដែល​ងាយ​ឆេះ និង​ងាយ​ផ្ទុះ​ឆេះ ជាដើម ។​

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ទិវា​ជាតិ បង្ការ និង​ពន្លត់​អគ្គិភ័យ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​តំណាង​លោក​ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ភោគ សុខុន ស្នងការរង តំណាង​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​ឧត្តមសេនីយ៍​មេបញ្ជាកា​ររ​ង​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង លោក លោកស្រី​ប្រធាន​មន្ទីរ និង​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ទទួល​ការងារ​អគ្គិភ័យ លោក​អនុប្រធាន​ពន្ធនាគារ លោក​អនុប្រធាន​សេនាធិការ លោក​អនុប្រធាន​ការិយាល័យ​កណ្តាល លោក លោកស្រី នាយការិយាល័យ លោក​អធិការ​នគរបាល​ក្រុង ស្រុក លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំងពីរ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្រុក លោក​ប្រធាន​អង្គភាព​ទេសចរណ៍ លោក លោកស្រី​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង​៨០​ប៉ុស្តិ៍ លោកនាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន លោក លោកស្រី ប្រធាន​/​តំណាង​ក្រុមហ៊ុន​ឯកជន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ចំនួន ៣១៩​នាក់ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ​លោក សុខ រស់ បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​នា​ពេល​កន្លងមក​បាន​ខិតខំ​ចូលរួម​សហការ​អនុវត្ត​នូវ​វិធានការ​បង្ការ និង​អន្តរាគមន៍​សង្គ្រោះ​ករណី​អគ្គិភ័យ​នៅក្នុង​ខេត្ត ឲ្យទទួល​បាន​លទ្ធផល​ល្អប្រសើរ ។​

​សូមបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៨​កន្លងមក នៅ​ទូទាំង​ខេត្ត មាន​ករណី​អគ្គិភ័យ​កើតឡើង​ចំនួន ២៨​លើក បណ្ដាលឲ្យ​មនុស្ស​រងរ​បួស ចំនួន ១១​នាក់ ឆេះ​ផ្ទះ​ចំនួន ១០​ខ្នង ចម្ការ​អំពៅ ៩១៣,៥​ហិកតា ព្រមទាំង​ខូចខាត​សម្ភារ និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត ៕ ដោយ ៖ ​វ៉ៃកូ​

   

spot_img
×