Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រសារ​ខឹង​ឪពុកក្មេក​យក​ដុំថ្ម​គប់​មក​ផ្ទះ​ខ្លួន​បែក​ពាងទឹក មានចិត្ត​គុំគួន​លួច​គប់​ដុំ​ថ្ម​ទៅវិញ ចំ​ក្បាល​ឪពុកក្មេក​បែកក្បាល​ស្លាប់​

spot_img

​តាកែវ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ទ្រាំង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី ១៨ ធ្នូ ២០១៧​នេះ​។​ករណី​កូនប្រសារ​ធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​ទៅលើ​ឪពុកក្មេក​របស់​ខ្លួន​ចំក្បាល បណ្តាលអោយ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃ​១៦ ខែ​ធ្នូ ឆ្នាំ​២០១៧ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​រព​ទ្យ​រាជធានី​ភ្នំពេញ តែ​គ្រូពេទ្យ​ថា​មិន​មាន​សង្ឃឹម​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ត្រឡប់មកផ្ទះ​វិញ​រួច​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ទៅ ។ ហេតុ​ការណ៏​កូនប្រសា​រយក​ដុំថ្ម​គប់​ក្បាល​ឪពុកក្មេក​ស្លាប់​នេះ​គឺ​កើតឡើង​នៅ​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ។​

​លោក ផាន ផល អធិការនគរបាល​ស្រុក​ទ្រាំង បានអោយដឹងថា បុរស​ដែល​ត្រូវជា​កូនប្រសារ ជា​ជនសង្ស័យ ដែល​បាន​យក​ដុំថ្ម​គុប​ទៅលើ​ឪពុកក្មេក​នោះ​មាន​ឈ្មោះ​ម៉ែន សុវត្ថិ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្លឹក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង​។ ចំណែក​ជនរងគ្រោះ​ជា​ឪពុកក្មេក​មាន ឈ្មោះ សួន កែវ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ។ ជនសង្ស័យ​ដែល​ត្រូវជា​កូនប្រសារ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​បណ្តាល​អោយ​រូបគេ​យក​ដុំថ្ម​គប់​ទៅលើ​ឪពុកក្មេក​នោះ គឺ​មកពី​រូបគេ​ខឹង​ទៅលើ​ឪពុកក្មេក​របស់​ខ្លួន​បាន​យក​ដុំថ្ម​គប់​មក​ផ្ទះ​របស់​ខ្លួន ហើយ​បណ្តាល​អោយ​បែក​ពាងទឹក​មួយ ទើប​រូបគេ​មានចិត្ត​គុំគួន ខឹង​យ៉ាង​ខ្លាំង​ក៏​បាន​យក​ដុំថ្ម​ធំ​មួយ​គប់​ទៅលើ​ជនរងគ្រោះ​ដែល​ជា​ឪពុកក្មេក​នោះ​វិញ​ចំក្បាល​តែម្តងទៅ​៕ តាកែវ​

 

spot_img
×