Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បូក​សរុប​ក្រុមការងារ​ត្រួតពិនិត្យ និង​រៀបចំ​សោភ័ណភាព នៅ​ចំណុច​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ​

spot_img

ខេត្ត​ស្វាយរៀង​ ៖ ​លោក ហែម ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​សុក្រ ៣​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ត្រួតពិនិត្យ និង​រៀបចំ សោភ័ណភាព នៅ​ចំណុច​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។ ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅនៅ​សាលប្រជុំ​ព្រៃ​បាសាក់ អគារ​ខ សាលាខេត្ត ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ស្នងការរង​នគរបាល​ខេត្ត លោក​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក​ប្រធាន​ទី​ស្នាក់​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ។

​សូមបញ្ជាក់​ថាៈ ដោយ​ពិនិត្យឃើញ​ពី​ស្ថានភាព​អនាម័យ បរិស្ថាន រួម​និង​សោភ័ណភាព​សួនច្បារ នៅ​ចំណុច​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត នា​បច្ចុប្បន្ននេះ ហាក់​នៅ​ពុំទាន់​មាន​លក្ខណៈ​សមស្រប ស្រស់​ស្អាត​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ចេញ​ចូល​ព្រំដែន លោក​អភិបាលខេត្ត បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត ចុះ​ធ្វើ​ការសិក្សា និង​លើក​គម្រោង​រៀបចំ​កែលម្អ​សោភ័ណភាព ធ្វើ​ទីតាំង​សួនច្បារ​ខាងលើនេះ​ឡើងវិញ ដើម្បី​មិន​ត្រឹមតែ​ក្នុង​ន័យ​បម្រើឲ្យ​ផលប្រយោជន៍​សាធារណៈ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ដើម្បី​លើកកម្ពស់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផង​ដែរ ៕​ ដោយ ៖ វ៉ៃកូ​

 

spot_img
×