Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ហ្វូង​ក្បួន​រថយន្ត​ដឹក​គ្រឿង​អេឡិចត្រូនិក​ផ្ទេរ​ដឹក​ឆ្លងទៅ​វៀតណាម​ទាំង​កណ្តាល​អាធ្រាត សង្ស័យ​ត្រូវ​បង្អែម​លាង​មាត់​ហើយ​

spot_img

ខេត្ត​ស្វាយរៀង ​៖ ​មាន​រថយន្ត​យី​ឌុប​ប្រភេទ​វ៉េ​អង​និង​រថយន្ត​ធុន​ធំ ​៥ ​ទៅ ​៦ ​គ្រឿង ​ផ្ទុកទំនិញ​ពេញ​គ្រប​ជិត​សង្ស័យថា មាន​ដឹក​អ្វី​ពិសេស​ហើយ​ទើប​បើក​ឆ្លងដែន​ប៉ុស្តិ៍​របៀង​ព្រំដែន​សំ​យ៉ោង​ស្ថិតនៅ​ឃុំ​សំ​យ៉ោ​ង​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់រោទិ៍​ខេត្ត​ស្វាយរៀង​ដើម្បី​ផ្ទេរ​ទំនិញ​ដាក់​រថយន្ត ពាក់​ស្លាក​លេខ​វៀតណាម​ផ្សេង​ចេញ​ទៅ​វៀតណាម​ទាំងយប់​អាធ្រាត​ដោយ​មាន​សមត្ថកិច្ចឈ​រ​នៅ​ទីនោះ​ចាំ​ការពារ​នឹង​បើក​បា​រ៉ាស់​ជូនដំណើរ​អោយ​ទៀត​កាលពី​នៅ​វេលា​ម៉ោង​ប្រហែល​៩​នាទី​យប់​ថ្ងៃទី​២១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ​។​

​ពាក់ព័ន្ធ​ទៅនឹង​ហ្វូង​រថយន្ត​ដឹកទំនិញ​ដែល​និយម​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នា​ពេល​យប់​នេះ​ក្រុម​អ្នក​សារព័ត៍មាន​ពុំ​អាច​ធ្វើ​ការទំនាក់ទំន​ង​ជាមួយ​លោក​អនុសេនីយ៍ឯក យ៉​ន សុផល នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោង​បាន​ទេ​នា​ព្រឹក​ថ្ងៃទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​ដោយសារ​គ្មាន​ប្រភព​ទាក់ទង​បាន​ហើយ​ម្យ៉ាងទៀត​លោកនាយ​ប៉ុស្តិ៍​រូប​នេះ​ក៏​មិនសូវ​នៅ​កន្លែង​ទេ​បាទ sic !

​ក៏​ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៍មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យដឹងថា​៖​រថយន្ត​ទាំងអស់​នេះ​មាន​ទំនិញ ដូចជា គ្រឿង​អេឡិចត្រូនិក ជជុះ ដូចជា ម៉ា​សុីន​ត្រជាក់ ទូ​ទឹកកក កង្ហារ ម៉ា​សុីន​បោក​ខោ​អាវ កង់ ពុំ​មាន​អ្វី​សំខាន់​នោះ​ទេ​ហើយ​ក៏​គ្មាន​ខុស​ច្បាប់​ដែរ​គេ​បង់​គយ​នៅ​កំពង់សោម​រួចហើយ​។​

​ដោយឡែក​ពលរដ្ឋ ក៏ដូចជា​ភ្នែក​មហាជន​ដែល​រស់នៅ​តំបន់​នោះ​ចេះតែ​ឆ្ងល់​ហើយ​និយាយ​តៗ​គ្នា​ថា​៖​អោយ​តែ​ពេល​ប្រលប់ៗ​គឺ​តែងតែ​មាន​រថយន្ត​ធំៗ​ផ្ទុក​ទំនិញ​ពេញ​គ្រប​តង់​កៅស៊ូ​ជិត​ឆ្លងតាម​ច្រករបៀង​ព្រំដែន​សំ​យ៉ោង​នេះ​រហូត​មិន​ដឹង​ថា​ដឹក​អី​នោះ​ទេ​រហូតដល់​ម៉ោង​១១​ទៅ​១២​អាធ្រាត​ទើប​ឃើញ​មាន​ក្បួន​រថយន្ត​ទាំងអស់​នោះ​បើក​ចេញ​មក​វិញ​ដោយ​រថយន្ត​ទទេ​ស្អាត​ល្អ​ណាស់​។

​សំណួរ​សួរថា ៖ ​ចុះ​បើ​ទំនិញ​ស្របច្បាប់​ចាំបាច់​អី​ចង​តង់​បិត​ជិត​ហើយ​ចេញ​តែ​ពេលយប់​នឹង​ចេញ​ឆ្លងដែន​ទៅ​ក្រៅប្រទេស​តាម​ច្រករបៀង​ដូច្នេះ​មិន​ព្រម​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​រឺ​ច្រក​តំបន់​ដែល​មាន​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​នៅ​ទីនោះ​ប្រចាំ​ការត្រួតពិនិត្យ​ដូច្នេះ​ទៅ​វិញ​? មាន​អ្វី​នៅក្នុង​ក្បួន​រថយន្ត​ទាំង​នោះ​មែន​? ហើយ​ច្រករបៀង​ក៏​គ្មាន​មន្ត្រី​គយ​ចាំ​ត្រួតពិនិត្យ​ទំនិញ​បង់ពន្ធ​ចូល​ថវិកា​ជាតិ​ដែរ​?​រឺ​មួយ​បាន​លុយ​ចូល​ក្នុង​ហោរ​ប៉ៅ​របស់ខ្លួន​ដើម្បី​កាត់​បនថ​យ​ភាពក្រីក្រ​?

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ រឿង​ហ្វូង​ក្បួន​រថយន្ត​ដឹកទំនិញ​ឆ្លងដែន​ទាំងយប់​នេះ​គឺ​គេ​មាន​មេខ្យល់​ជា​អ្នក​រត់ការ​អស់ហើយ​តាំងពី​លើ​មក​ទៅ​តាម​ជំនាញ ទើប​ទំនិញ​អាច​ឆ្លង​ចេញទៅ​ក្រៅ​ប្រទេស​តាម​ច្រករបៀង​បាន​គ្មាន​អ្នក​មក​រំខាន​ដូច្នេះ​តែបើ​អ្នកកាសែត​ចង់​ចាប់​ទំនិញ​ក៏​សូម​អញ្ជើញ​មួយ​សេរី​គ្មាន​បញ្ហា​ទេ sic !

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ៖​ កន្លង​មក​សមត្ថកិច្ច​ធ្លាប់​ធ្វើការ​ឃាត់​និង​ធ្វើការ​ឆែកឆេរ ដោយ​មាន​ការ​សម្រមសម្រួល​ដោយ​លោក​គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចូលរួម​ដោយ​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត នគ​បាល​សេដ្ឋកិច្ច រកឃើញ​ទំនិញគេចពន្ធ បង្កប់​ក្នុង​គ្រឿង​អេឡិចត្រូនិច រួម​មាន​ស្រា Hennessy XO​ដប​ធំ ដប​វែង រាប់សិប​កេះ និង​មាន​កង្ហារ ទូ​ទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កាតា​ប ស្បែកជើង ខោអាវ គ្រឿង​ក្រ​ឡៃ ចាន សំបក​បារី និង​អីវ៉ាន់​ចាប់ហួយ​ជាច្រើន​មុខ ទៀត​៕ ដោយ ៖ វ៉ៃកូ

spot_img
×