Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​ការងារ​របស់​អ្នក​រវល់​គួរសម ហើយ​បែរជា​មិនបាន​រលូន​ដូច​បំណង ។ អ្នកធ្វើ​ជំនួញ​ប្រឈម​នឹង​ការប្រកួតប្រជែង​មិន​ត្រឹមត្រូវ ដូច្នេះ​នឹងត្រូវ​ការខិតខំ​ជាច្រើន ផ្ដោតអារម្មណ៍​រក​វិធី​ទប់ទល់ ។ ថ្ងៃនេះ​ជា​ពេល​អ្នក​ត្រូវ​ពឹងពាក់​ជំនួយ​ពី​មិត្ត​ភ​ក្កិ ។ ចំពោះ​មនោសញ្ចេតនា​សំណាងល្អ​មិនត្រូវ​រង​ឥទ្ធិពល​ពី​ការងារ ។ អ្នក​ទាំងពីរ​ចេះ​ចែករំលែក​និង​ជា​ស្រ័យ​អោយ​គ្នា ។​

​បុព្វហេតុ 3​ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខ​សំណាង 9,2 ពិន្ទុ ។ ម៉ោ​ល្អ 5 ដល់ 10 ។ ពណ៌​សំណាង ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសារ​ចរ​, កុរ ៕

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​អ្នកនឹង​ទទួលបាន​ការកោតសរសើ​រ​ពី​មិត្តភក្តិ​រួមការ​ងារ ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ដោយ​ភាព​ប៉ិនប្រសប់​រហ័សរហួន​ក្នុងការ​ដោះស្រាយ​ចៃដន្យ ។ ប៉ុន្តែ​អ្នក​គួរ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​របស់ខ្លួន​ឲ្យ​បាន​ច្រើនជាង​មុន ។ ប្រព័ន្ធ​ដង្ហើម​នឹងរង​ឥទ្ធិពល​ច្រើន​បំផុត​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង ។​

​បុព្វហេតុ 5 ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនុស្ស​ស​ញ្ចេ​ត​នា 3 ពិន្ទុ ។ លេខ​សំណាង 6,7 ពិន្ទុ ។ ម៉ោង​ល្អ 8 ដល់ 12 ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា មមែ , វក ៕

​ឆ្នាំខាល ៖ ការងារ​រលូន​ល្អ រឿង​ចុះកិច្ចសន្យា​រកស៊ី​អំណោយផល​ល្អ ហេតុនេះ​ចំណូល​ប្រមូលបាន​សន្ធឹក អ្នក​មិនចាំបាច់​ខ្វាយខ្វល់​អំពី​លឿង​លុយកាក់ ។ ប៉ុន្តែ​ផ្លូវ​អាជីព​របស់​អ្នកមាន​បង្កប់​ហានិភ័យ ។ អ្នក​ត្រូវ​សម្រួល​ទំនាក់ទំនង​សង្គម​បន្តិច មិនត្រូវ​ធូររលុង​ស្និទ្ធស្នាល​ហួស​កម្រិត ព្រោះ​ងាយ​នឹង​បង្ក​ការមើលស្រាល​ចំពោះ​ទំនាក់ទំនង​។ ចំពោះ​ទំនាក់ទំនង​ផ្លូវ​ផ្ទុយ​ភេទ​នោះ​គួរ​រក្សា​គម្លាត​អោយ​ត្រឹមត្រូវ​នឹង​ជួយ​ឱ្យ​អ្នកទទួលបាន​ភាព​អាណិតអាសូរ​ច្រើន ។​

​បុព្វហេតុ 4​ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខ​សំណាង 1,9 ពិន្ទុ ។ ម៉ោង​ល្អ 14 ដល់ 18 ពណ៌​នាំ​សំណាង ខ្មៅ​លឿង ។ ឆ្នាំ​អ្នកយក​អាសារ​រោង , ច ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​ជា​ថ្ងៃ​សំណាងល្អ​របស់​ឆ្នាំថោះ ។ អ្នកទទួលបាន​សុទ្ធតែ​រឿង​ល្អប្រសើរ មនោសញ្ចេតនា​រីកចំរើន ទំនាក់ទំនង​សង្គម​ពង្រីក​បាន​កាន់តែច្រើន ត្រូវបាន​មិត្ត​ភ័ក្តិ គ្រួសារ គាំទ្រ កោតសរសើរ ។ ប្រសិនជា​អ្នក​នៅ​លីវ អ្នក​គួរ​ចូលរួម​សកម្មភាព​ជួបជុំ​ឲ្យ​បាន​ច្រើន ដើម្បី​ពង្រីក​ទំនាក់ទំនង ។​

​បុព្វហេតុ 5 ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព​៤​ពិន្ទុ ។ មនោសញ្ចេតនា 5 ពិន្ទុ ។ លេខ​សំណាង 5,4 ពិន្ទុ ។ ម៉ោង​ល្អ 6 -10 ពណ៌​នាំ​សំណាង​ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសារ កុរ , ជូត ៕

​ឆ្នាំរោង ៖ ថ្ងៃនេះ​វិធី​បុព្វហេតុ​របស់​អ្នក​ប្រសើរ​ជាង​មុន ។ ការងារ​ទោះបី​នឿយហត់ តែ​អាស្រ័យ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រួម​នឹង​ការប្រឹងប្រែង​មិន​ឈប់ឈរ​របស់​អ្នក ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​និង​មានបំណង​ថ្លឹងថ្លែង​ដំឡើង​តួនាទី​ឲ្យ​ខ្ពស់ជាង ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​មិនសូវ​ល្អប្រសើរ ។ គូស្នេហ៍​ងាយ​កើត​ជម្លោះ​ឈ្លោះប្រកែក​គ្នា ពុំមាន​ពេលវេលា​ច្រើន​ឲ្យ​គ្នា​ដូច​មុន​ទៀត ។ ក្នុងពេលនោះ​អ្នក​នៅ​លីវ​មិនទាន់​មានចិត្ត​ស្វែងរក​ដៃគូ​ថ្មី ។

​បុព្វហេតុ 5 ពិន្ទុ ។ លាភ 4 ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ សុខភាព 4 ពិន្ទុ​។ លេខ​សំណាង 7,5 ពិន្ទុ ។ ម៉ោង​ល្អ 9 ដល់ 13 ពណ៌​នាំ​សំណាង​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ជូត , កុរ ។​

​ឆ្នាំម្សាញ់ ៖ ការងារ​រលូន អំណោយផល​ល្អ​បំផុត ។ ទោះបី​មាន​បញ្ហា​ស្មាន​មិន​ដល់​ច្រើន​កើតឡើង តែ​អ្នក​មិន​រង​សម្ពាធ​ពី​ថ្នាក់លើ ។ អ្នកមាន​ឆន្ទៈ​មោះមុត ចេះ​វិធី​ប្រឈម​ឧបសគ្គ មិន​តក់ស្លុត​ងាយៗ អាស្រ័យហេតុនេះ​នឹង​ជួយ​អ្នកធ្វើ​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ ដោយ​មិន​ឥទ្ធិពល​ដល់​ផលប្រយោជន៍​រួម ។ រឿង​ស្នេហា​ត្រូវការ​ភាព​ចែករំលែក​ទាំងសងខាង​។ អ្នក​ត្រូវ​ស្ដាប់​អោយ​ច្រើន​ជំនួស​ឱ្យ​ការនិយាយ​តែ​ទស្សនៈ​ផ្ទាល់ខ្លួន ។​

​បុព្វហេតុ 4 ពិន្ទុ ។ លាភ 49 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 3 ពិន្ទុ ។ លេខ​សំណាង 2,3 ។ ម៉ោង​ល្អ 8 ដល់ 11 ពណ៌​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា​រោង , កុរ ៕

​ឆ្នាំមមី ៖ ការងារ​មាន​អ្នក​ជួយ​យកអាសា​ច្រើន ។ រាល់​ឧបសគ្គ​មុនៗ​នេះ​ត្រូវបាន​ដោះស្រាយ ដោយ​ងាយស្រួល ។ ប៉ុន្តែ​អ្នក​ត្រូវ​បង្ការ​បាត់បង់​លុយកាក់ អាច​ដោយសារ​ភ័ន្តច្រឡំ​គិត​ខុស ជឿ​មនុស្ស​ខុស ។ នេះ​ជា​ភាព​ស៊យ​ពិបាក​បញ្ចៀស​ក្នុង​ថ្ងៃ តែ​ប្រសិន​ចេះ​ប្រយ័ត្ន​អ្នកនឹង​បន្ថយ​បានការ​ខាតបង់​១​ផ្នែក​ណា​នោះ ។​

​បុព្វហេតុ 5 ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 5 ពិន្ទុ ។ លេខ​សំណាង 6,2 ពិន្ទុ ។ ល្អ​ម៉ោង 13 ដល់ 17 ។​ពណ៌​សំណាង​ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា វក , ជូត ៕

​ឆ្នាំមមែ ៖ អ្នក​ឆ្នាំមមែ​មាន​ច​រិ​ក​ក្អេងក្អាង​បន្តិច ចាត់ទុកថា​ខ្លួន​ជា​មនុ​ស្សមាន​គ្រប់​សមត្ថភាព ។ ហេតុនេះ​ងាយ​ត្រូវ​បរាជ័យ​ក្នុង​សមរភូមិ​ការងារ ។ ផ្លូវ​បុព្វហេតុ កេរ្តិ៍ឈ្មោះ​ក៏ដោយ​ហេតុនេះ​ដែល​ពិបាក​ឈានឡើង​បាន ។ អ្នក​ទាំង​២​ស្រឡាញ់គ្នា តែ​បែរជា​ត្រូវ​រារាំង​ដោយ​មូលហេតុ​ជាច្រើន ក្នុងនោះ​ឪពុកម្ដាយ​គឺជា​រនាំង​ធំ​បំផុត ។ ប្រសិន​អ្នក​អាច​យកឈ្នះ​នោះ​នឹងមាន​ជីវិត​សុភមង្គល​បំផុត ។​បុព្វហេតុ 3 ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង 9,1 ពិន្ទុ ។ ម៉ោង​ល្អ 17 ដល់ 21 ។​ពណ៌​សំណាង ខ្មៅ , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ជូត , កុរ ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​មាន​ប្រផ្នូល​មិនល្អ​ចំពោះ​អ្នក​ម ។ ម​ស​ញ្ចេ​ត​នា​ប្ដី​ប្រពន្ធ​សាបរលាប គម្លាត​រវាង​គូស្នេហ៍​កាន់តែ​ធំ​ឡើង​មាន​ហានិភ័យ​បែកបាក់​។ អ្នកមាន​ឱកាស​ជួប​មនុស្ស​ជាច្រើន មាន​ភាពលេច​ធ្លោ​ជាង​គូស្នេហ៍​របស់ខ្លួន ហើយ​អ្នក​អាច​ញាប់​ញ័រ ឃ្លីងឃ្លោង ។ បញ្ហា​លុយកាក់​ល្អ​គួរសម ។ អ្នក​រកឃើញ​ទិសដៅ​រកស៊ី​ថ្មី​និង​មាន​វិនិយោគ​ទទួលជោគជ័យ​ភ្លាម​ក្នុងការ​សាកល្បង​លើកដំបូង ។

​បុព្វហេតុ 5 ពិន្ទុ សុខភាព 4​ពិន្ទុ លាភ 4 ពិន្ទុ មនោសញ្ចេតនា 3 ពិន្ទុ លេខ ០,៧ ពិន្ទុ ម៉ោង​ល្អ 19 ដល់ 21 ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចោរ ៕

​ឆ្នាំរកា ៖ អ្នក​មិន​បារម្ភ​ច្រើន​អំពី​រឿង​លុយកាក់ ។ អ្នក​មិនចាំបាច់​នឿយហត់​ច្រើន តែ​ប្រភព​ចំណូល​ស្ថិរភាព​នឹង​ជួយ​ឱ្យ​អ្នកអនុវត្ត​រាល់​គម្រោងការ​របស់ខ្លួន​ដោយ​ងាយស្រួល​។ រឿង​មនោសញ្ចេតនា​មិនបាន​ល្អ ងាយ​មានទំនាស់ ឈ្លោះប្រកែក​គ្នា ។ អ្នក​នៅ​លីវ​តែ​មិនទាន់​រកបាន​គូ​អនាគត ។​

​បុព្វហេតុ 3 ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 3 ពិន្ទុ ។ លេខ​សំណាង 8,3 ពិន្ទុ ។ ម៉ោង​ល្អ 14 ដល់ 18 ។ ពណ៌​សំណាង ប្រាក់ លឿង​។ ឆ្នាំ​អ្នកយក​អាសា​ខាល , មមី ៕

​ឆ្នាំចរ ៖ ការងារ​មិនសូវ​ល្អ ជួប​បញ្ហា​ច្រើន ។ ចូរ​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​កើតមាន​កំហុស​បន្ថែមទៀត ។ មនោសញ្ចេតនា​ល្អប្រសើរ អ្នក​អាច​រកឃើញ​សុភមង្គល​របស់ខ្លួន គួរ​ពង្រីក​ទំនាក់ទំនង​ជាមួយ​មិត្ត​ភ័​ក្រ​ថ្មីៗ អ្នកនឹង​ឆាប់​រកឃើញ​គូព្រេង ។​

​បុព្វហេតុ ៤ ពិន្ទុ ។ មនោសញ្ចេតនា 5 ពិន្ទុ ។ លេខ​សំណាង 7,5 ពិន្ទុ ។ ម៉ោង​ល្អ 18 ដល់ 22 ។ ពណ៌​សំណាង ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសារ​កុរ , ជូត ៕

​ឆ្នាំកុរ ៖ ការងារ​ល្អ​អំណោយផល ទោះ​ជួប​ការលំបាក​ឬ​ឧបសគ្គ​អ្នក​អាច​ឆ្លង​ផុត​ក្នុងថ្ងៃនេះ ។ លុយកាក់​ចម្រុងចម្រើន​ចំណូល​កើន​លើស​មុន​។ ចំពោះ​អ្នកធ្វើ​ជំនួញ​ជួញដូរ​គួរ​ត្រៀមខ្លួន​ទទួល​ឱកាស​កើប​ប្រាក់​ដែល​មកដល់​ដោយ​មិន​គិត​មុន ។​

​បុព្វហេតុ 5 ពិន្ទុ ។ លាប 5 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខ​សំណាង 4,7 ពិន្ទុ ។ ម៉ោង​ល្អ 9 ដល់ 13 ។ ពណ៌​សំណាង​ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ៖ ម្សាញ់ , មមែ ៕

spot_img
×