Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ ANCHOR RADLER LEMON កំប៉ុង​បញ្ច្រាស់​ថ្មី​ដំបូងបង្អស់ បាន​សម្ពោធ​លក់​ជា​ផ្លូវការ​លើ​ទីផ្សារ​ហើយ​

spot_img

​រាជធានី​ភ្នំពេញ​ ៖ ស្រា​បៀរ Anchor Radler Lemon កំប៉ុង​បញ្ច្រាស់​ថ្មី​ដែល​រចនា​ជាមួយ​រូបរាង​ថ្មី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ត្រូវបាន​ប្រកាស​សម្ពោធ​លក់​ជា​ផ្លូវការ​នៅក្នុង​ពិធី​សម្ពោធ​ដ៏​ឩ​ឡា​រិ​កមួយ​ដែល​គេ​ហៅថា “Anchor Radler Lemon Mini-Concert” ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ កោះ​ពេជ្រ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​ទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ស្រា​បៀរ​កំប៉ុង​បញ្ច្រាស់​ថ្មី​ដំបូងបង្អស់​លើ​លើ​ទីផ្សារ​កម្ពុជា​។​

ក្នុងឱកាស​សម្ពាធ​ផលិតផល​ថ្មី​នេះ លោក MOON YOO នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន CAMBODIA BREWERY LIMITED (CBL) បាន​មានប្រសាសន៍ថា​៖ “​ថ្ងៃនេះ​យើង​មាន​មោទនភាព​ណាស់​ដែល​បានប្រកាស​ដាក់លក់​ស្រា​បៀរ​ច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​គឺ​ស្រា​បៀរ Anchor Radler Lemon ដែល​ស្រា​បៀរ​មាន​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ មាន​ជាតិ​អាកុល ២%​។ ប្រភេទ​ស្រា​បៀរ​នេះ​ស័ក្តិសម​ម​សម្រាប់​យុវវ័យ​ពីព្រោះ​ប្រភេទ​ស្រា​បៀរ​នេះ​ធ្វើ​ឲ្យ​អតិថិជន​ទទួលបាន​ភាពសប្បាយ​រីករាយ និង​ចង់ដឹង​ចង់​ស្គាល់​រសជាតិ​ពិសេស​នៃ​ស្រា​បៀរ​នេះ​។​”

​លោកនាយក​ផ្នែក​ទីផ្សារ​បាន​មានប្រសាសន៍​ទៀតថា​៖ “​ខណៈពេល​ទីផ្សារ​ស្រា​បៀរ​កំពុង​រីកចម្រើន យើង​ជឿជាក់ថា ផលិតផល​ថ្មី​នេះ​នឹងមាន​ការពេញនិយម​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ដែល​បើកឱកាស​ថ្មី និង​ទាក់ទាញ​អតិថិជន​ថ្មីៗ​និយម​ចូលចិត្ត​ប្រភេទ​ស្រា​បៀរ​នេះ​ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​ដែលមាន​ស្រាប់​។​”

Anchor Radler Lemon គឺជា​ប្រភេទ​ស្រា​បៀរ​ស្រា​បៀរ​ឆ្នៃប្រឌិត​ថ្មី មាន​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ និង​មាន​ជាតិ​អាកុល ២% ដែល​នាំមក​ជូន​លោកអ្នក​ដោយ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​។ ការ​លាយ​បញ្ចូល​គ្នា​យ៉ាង​ល្អឥតខ្ចោះ​នៃ​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​ជាមួយ​រសជាតិ​ក្រូ​ឆ្មារ​ធម្មជាតិ​។ គ្មាន​សារធាតុ​បន្ថែម​រសជាតិ តែមាន​ពណ៌​ស្រស់​បែប​ធម្មជាតិ​។ Anchor Radler Lemon ផ្តល់នូវ​អារម្មណ៍​ស្រស់ថ្លា​ទ្វេដង និង​ភាព​រីករាយ​ដ៏​លើសលប់ ព្រមទាំង​ជួយ​បំបាត់​ស្រេកទឹក​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​រសជាតិ​ត្រ​ជាតិ​ស្រស់ស្រាយ ងាយស្រួល​ពិសា ឈ្ងុយឆ្ងាញ់​ជាប់មាត់​ជាប់ចិត្ត​ពី​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ និង​ស្រា​បៀរ​ថ្មី​ស្រស់​ល្អឥតខ្ចោះ រសជាតិ​ស្រាល​ស្រទន់ ស័ក្តិសម​បំផុត​សម្រាប់​ប្រទេស​ក្នុង​តំបន់​ត្រូ​ពិ​ក​ដូចជា​ប្រទេស​កម្ពុជា នៅពេល​ក្លាស្សេ​ត្រជាក់​ដល់​កម្រិត​។

កំប៉ុង​បញ្ច្រាស់​មិនមែនជា​ផលិត​ខុស​នោះ តែ​ដើម្បី​ឲ្យ​អតិថិជន​ត្រឡប់ ឬ​ក្រឡាប់​កំប៉ុង Anchor Radler Lemon ចុះ​ដើម្បី​ទទួលបាន​រសជាតិ​ក្រូចឆ្មារ​ធម្មជាតិ​ដែល​ស្ថិតនៅ​បាត​កំប៉ុង​។ ប្រភេទ​ស្រា​បៀរ​នេះ​ស័ក្តិសម​ម​សម្រាប់​យុវវ័យ​ពីព្រោះ​ប្រភេទ​ស្រា​បៀរ​នេះ​ធ្វើ​ឲ្យ​អតិថិជន​ទទួលបាន​ភាពសប្បាយ​រីករាយ និង​ចង់ដឹង​ចង់​ស្គាល់​រសជាតិ​ពិសេស​នៃ​ស្រា​បៀរ​នេះ​។​

កម្មវិធី “Anchor Radler Lemon Mini-Concert” នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ ២០១៩ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្ត​សៀម​រាម ក្រុង​ប៉ោយប៉ែត ខេត្តបាត់ដំបង និង​ខេត្តកំពង់ចាម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឌី​ជេ និង​តារាចម្រៀង​ល្បីៗ ដូចជា DJ Yaya, លោក​ហ្សូ​ណូ លោក ជី​ដេវីត លោក​ស្តិ​ប លោក រ​ង្ស តារា​រតនា លោក នី​កូ​។

​បច្ចុប្បន្ននេះ ស្រា​បៀរ Anchor Radler Lemon បាន​ចែកចាយ​លក់​ក្នុង​បណ្តា​រង្គសាល ក្លិប និង​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​ខ្ពស់​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​ដំណាក់កាល​សម្ពោធ​លក់​ជា​ផ្លូវការ​នេះ ហើយនឹង​មាន​លក់​នៅ​បណ្តា​ហាង​ជាច្រើន​នៅក្នុង​ខេត្ត​ក្រុង​សំខាន់​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា នាពេល​ខាងមុខនេះ​។​

​សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Anchor Radler Lemon ដោយ​ទទួលខុសត្រូវ ៕ ដោយ​:​កូ​ឡាប​

spot_img
×