Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គំរោង​បោសសំអាត​មីន និង​ជួយសង្គ្រោះ​ជនពិការ​ដោយសារ​មីន​នៅ​ខេត្តបាត់ដំបង ផ្ទុះ​ឌុយ​សាក​ទូរ​សព្ទ័ ប្រភេទ ​iPhone ដែល​ត្រូវ​រងរបួស​ពិការ​ប្រអប់ដៃ​ធ្វេ​ង

spot_img

​លោក​ហេង រតនា អគ្គ​នាយ​ស៊ីម៉ាក់ បាន​ថ្លែង​តាមរយ​:​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ ទី​២២​កុម្ភ​:​នេះ​ថា គ្រោះថ្នាក់​ដោយ​ឌុយ​ក្បាល​សាក​ទូរ​សព្ទ័ iPhone​ ។​

​សូម​សំដែង​នូវ​ការសោកស្តាយ​ចំពោះ លោក សោម សុជាតិ ដែលជា​ប្រធាន​គំរោង​បោសសំអាត​មីន និង​ជួយសង្គ្រោះ​ជនពិការ​ដោយសារ​មីន​នៅ​ខេត្តបាត់ដំបង ដែល​ត្រូវ​រងរបួស​ពិការ​ប្រអប់ដៃ​ធ្វេ​ង (​ដល់​កដៃ​) ដោយសារ​ការផ្ទុះ​ឌុយ​សាក​ទូរ​សព្ទ័ ។ ជា​ទូរ​សព្ទ័​ប្រភេទ ​iPhone ​។

​លោក​អគ្គនាយក បាន​បញ្ជាក់ថា នេះ​គឺ​រឿង​មិន​គួរឱ្យ ជឿ​ទាល់តែសោះ ព្រោះ​កំលាំង​ផ្ទុះ​ខ្លាំង បង្ក​កម្ទេច​ប្រអប់ដៃ​ទាំងមូល របួស​ខ្លួន និង​ក​ផងដែរ​។ លោក​សុជាតិ ជា​មនុស្ស​ខិតខំ​បំពេញភារកិច្ច​ណាស់ ជាពិសេស​ការងារ​ប្រតិ​ប​តិ្ត​ការ ដែល​បាន​ឡើង​ឋា​នះ​ជា​បន្តបន្ទាប់ តាំងពី​ជា​អ្នកដោះមីន ទៅជា​ប្រធានការិយាល័យ​ប្រតិ​ប​តិ្ត​ការ ទៅជា​អនុប្រធាន​កងឯកភាព និង​ក្លាយជា​ប្រធាន​គំរោង​នេះ ដែលមាន​កំលាំង​ប្រតិ​ប​តិ្ត​ការ​ជាង​៥០០​នាក់​។

​សារ​នេះ​សូម​សំដែង​ការសោកស្តាយ ចំពោះ​ពិការភាព​នេះ និង​ចង់​ចែករំលែក​ក្រេ​ី​ន​រំលឹក អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ទាំងអស់គ្នា សុំ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ ៕ ដោយ​៖ កូ​ឡាប​

 

spot_img
×