Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ក្រុមហ៊ុន CPAC បុក​រះ​ម៉ូតូ បណ្តាល​ឲ្យ​គ្រូបង្រៀន​ម្នាក់​ស្លាប់ និង​របួស​៤​នាក់ បញ្ជូនទៅតុលាការ

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភ​: ឆ្នាំ​២០១៩​នេះ ការិយាល័យ​នគ​បាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​អ្នក បើកបរ​រថយន្ដ ក្រុមហ៊ុន CPAC ដែល បើក​បុក​ម៉ូតូ​រះ​ម៉ូតូ​៤​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង បណ្ដាល​ឲ្យ​គ្រូបង្រៀន​ម្នាក់​ស្លាប់ និង​របួស​សរុប​៤​នាក់ ទៅ​តុលាការ​ដើម្បី​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​។​

​មន្ត្រីនគរបាល​ចរាច​រ បានឱ្យដឹងថា ជនបង្ក​មានឈ្មោះ ព្រុំ ប៊ុន​ណាត ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មាន​ស្រុកកំណើត ភូមិ​អំពិល​លើ ឃុំ​អំពិល​លើ ស្រុក​កំពុងសៀម ខេត្ដ​កំពង់ចាម​។ ជា​អ្នក​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន CPAC ពណ៌​ស ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 5A-0143 បាន​ដាច់​ហ្វ្រាំង​បុក​ម៉ូតូ​រះ​ម៉ូតូ​ចំនួន​៤​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង បណ្ដាល​ឲ្យ ស្លាប់​ម្នាក់ និង​របួស​៤​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្លើងស្តុប​មុខ​វិទ្យាល័យ​បឹងត្របែក តាមផ្លូវ​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ម៉ូតូ​រងគ្រោះ​រួមមាន​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1C-0959, ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HI-2991, ម៉ូតូ MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FI-7127 និង​ម៉ូតូ​ម៉ាក​ហុងដា​កុប​ជ្រុង សេ​៧០​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1AS-3072​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សុខ សែ​ល អាយុ​៤៩​ឆ្នាំ មុខរបរ​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បឹងត្របែក ស្នាក់នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ជា​អ្នកបើក​ម៉ូតូ​ម៉ាក MSX បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បាន​ពាក់​កណ្ដាលផ្លូវ ហើយក៏​ដឹក​សព​យកមក​ស្រុកកំណើត​វិញ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×