Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ម៉ូតូ​កង់​បី​ដែល​បើកបរ​គ្មាន​សណ្ដាប់ធ្នាប់ ឬ​ប្រព្រឹត្តិ​ខុសច្បាប់​

spot_img

​នា​រសៀល​ថ្ងៃ​សុក្រ ០៣​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា ពាក់ព័ន្ធ​នឹង​អាជីវកម្ម​សេវា​ដឹកជញ្ជូន​អតិថិជន​តាមរយៈ​App ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ក្នុងការ​បើកបរ​។ អ្នក​ប្រកប​អាជីវកម្ម​ទាំងអស់​ត្រូវមាន​ប័ណ្ណបើកបរ ប​ប័ណ្ណ​សម្គាល់ ខ្លួន ស្លាក​លេខ​យានជំនិះ និង​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​អតិថិជន​របស់ខ្លួន​រាល់ពេល​ធ្វើដំណើរ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ម៉ូតូ​កង់​បី​សព្វថ្ងៃ ក្នុង​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ជជែក​គ្នា​ស្វែងរក​វិធានការ ជាក់លាក់​មួយ​ក្នុងការ​គ្រប់គ្រង​មធ្យោបាយ​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ម៉ូតូ​កង់​បី ក្រោយពី​កើតមាន​បញ្ហា​ប្រឈម​ជាច្រើន​នាពេល​ថ្មីៗ​នេះ ដែល​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ប៉ុន្មាន​ថ្ងៃ​មកនេះ​បាន​កើតមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​កើតមាន​បាតុភាព​អ្នករត់​ម៉ូតូ​កង់​បី​បៀតបៀន​រាងកាយ​អ្នកដំណើរ​ថែមទៀត និង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​អ្នកដំណើរ​ជាដើម​។​

​លោក ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា “​ការគ្រប់គ្រង​ម៉ូតូ​កង់​បី​នេះ មិនអាច​ព្រលែង​បាន​បន្ដទៀត​នោះទេ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ​” ។​

ជាមួយគ្នានេះ មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា ចាប់ពី​ឥឡូវនេះ​ទៅ​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី មាន​សរុប​២៤,៤២៩​គ្រឿង ដែល​កំពុង​ប្រកប​របរ​ដឹកជញ្ជូន អ្នកដំណើរ​សព្វថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ទាំង​ក្រុមហ៊ុន ឬ​សមាគម​តម្រូវ​ឲ្យ​អ្នករត់​ម៉ូតូ​កង់​បី​ទាំងអស់​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ ។​

​ម៉ូតូ​កង់​បី​ទាំងអស់​ត្រូវតែមាន​បិទ​រូបថត​, មាន​អត្តសញ្ញាណប័ណ្ណ​, លេខ​ទូរស័ព្ទ​ក្រុមហ៊ុន​, មាន​ប័ណ្ណបើកបរ បិទ​នៅ​ជញ្ជាំង​ម៉ូតូ​ចំ​ពីមុខ​អ្នកជិះ និង​ត្រូវមាន​ការចុះបញ្ជី​ត្រឹមត្រូវ ហើយ​មិន​ឲ្យ​មាន​ម៉ូតូ​កង់​បី​រត់​លើផ្លូវ​ដោយ​គ្មាន​ស្លាក​លេខ​នោះឡើយ​។ គេ​សង្កេតឃើញថា ចំពោះ​ម៉ូតូ​កង់​បី​រត់​តាមរយៈ​សមាគម ឬ​ក្រុមហ៊ុន​មិនមាន​បញ្ហា​អី​ទេ តែ​សម្រាប់​ម៉ូតូ​ដែល​ជួល​ពី​ក្រុមហ៊ុន ឬ​ម៉ូតូ​កង់​បី​ឯកជន​ច្រើន​មាន​បញ្ហា និង​មានរឿង​ច្រើន​ប៉ះពាល់​ដល់​អ្នកជិះ​ ៕ ដោយ​ ៖ កូ​ឡាប​

   

spot_img
×