Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្ការ និង​ពន្លត់អគ្គីភ័យ ជា​ករណីយកិច្ច​គ្រប់​ម​ន្ទីរ អង្គភាព ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​

spot_img

​សៀមរាប ៖ ក្នុងឱកាស​ទិវា​ជាតិ​បង្ការ និង​ពន្លត់អគ្គីភ័យ​នេះ លោក ប៉ុល លឹម បាន​គូសបញ្ជាក់ថា ការបង្ការ ពន្លត់ អគ្គីភ័យ គឺជា​ករណីយកិច្ច​គ្រប់​មន្ទីរ អង្គភាព ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គីភ័យ និង​ចូលរួម​ពន្លត់អគ្គីភ័យ​នៅពេល​មាន​គ្រោះ​អគ្គីភ័យ​កើតមានឡើង​។​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ទិវា​ជាតិ​បង្ការ​និង​ពន្លត់អគ្គីភ័យ ដើម្បី​ជម្រុញ ដល់​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះថ្នាក់​ជាយថាហេតុ​នេះ ។ ទិវា​នេះ​បាន​ប្រារព្ធ​ធ្វើទៅ​ក្រោម​អធិបតី​លោក ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៤ និង ជា​អនុប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារសាធារណៈ។​

​ក្នុងឱកាស​នោះដែរ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ការគោរព​ទិវា​ជាតិ​បង្ការ និង ពន្លត់អគ្គីភ័យ ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​អត្ថន័យ និង មាន​សារសំខាន់ ក្នុង​គោលបំណង​បំផុស​ការចូលរួម​ពី​គ្រប់​បណ្តា​ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល សមាគម ផ្នែក​ឯកជន ជាសំខាន់​បងប្អូន​ប្រជាពលរដ្ឋ បាន​យល់ដឹង គាំទ្រ និង ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច ប្រកបដោយ​ការ​បេ្ត​ជ្ញា​យ៉ាង​មុតមាំ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ដែល​បណ្តាលមកពី​បញ្ហា​អគ្គីភ័យ​។

​លោក​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ និង អំពាវនាវ​ដល់​គ្រប់​ស្ថាប័នរដ្ឋ មន្ត្រីរាជការ និង​វិស័យ​ឯកជន ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ កុំ​ឲ្យ​កើតមាន​អគ្គីភ័យ​នេះ ក្នុងនោះដែរ​អាជ្ញាធ​ដែនដី​គ្រប់​ជាន់ថ្នាក់ ក៏ត្រូវ​បង្កើន​នូវ​ការចាត់​វិធាន​ផ្សព្វ ផ្សាយ អប់រំ ណែនាំ ដល់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ឲ្យ​បណ្តា​ម្ចាស់​គេហដ្ឋាន ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​ជាដើម ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នូវ​គ្រប់​វិនាទី​ចំពោះ​ដើមចោទ​ដែល​អាច​បង្ក​ឲ្យ​កើតមាន​អគ្គីភ័យ ដូចជា​ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទៀន ធូប ភ្លើងព្រៃ ភ្លើង​បារី រំ​សែ​វ​ជាតិ​ផ្ទុះ ប្រេង​ឥ​ន្ធៈ ឧស្ម័ន​ចំហេះ សារធាតុ​គីមី ដែលជា​វត្ថុ​ងាយ​ឆេះ សំខាន់​លើ​បច្ចេកទេស​ក្នុងការ​ត​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​នៅតាម​លំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹម​កម្សាន្ត​ជាដើម​។ ឯកឧត្តម​ក៏បាន​ធ្វើការ​កោតសរសើ​រ​ដល់​កងកម្លាំង​នគរបាល​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត និង​កងរាជអាវុធហត្ថ​ខេត្ត អាជ្ញាធរ​អប្សរា និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អង្គភាព​មួយចំនួន រួមទាំង​វិស័យ​ឯកជន ដែល​បាន​សហការគ្នា​ល្អ ក្នុងការ​ខិតខំ​យកចិត្តទុកដាក់ ចូលរួម​ជួយ​ប្រជា​ពល រដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះ​អគ្គីភ័យ បាន​ទាន់ពេលវេលា​នៅ​ខេត្តសៀមរាប​។​

​ក្នុងឱកាស​ទិវា​ជាតិ​បង្ការ និង​ពន្លត់អគ្គីភ័យ​នេះ លោក ប៉ុល លឹម មានប្រសាសន៍ ដោយបាន​គួសបញ្ជាក់​ថា ការបង្ការ ពន្លត់អគ្គីភ័យ គឺជា​ករណី​កិច្ច​គ្រប់​មន្ទីរ អង្គភាព ផ្នែក​ឯកជន និង ប្រជាពលរដ្ឋ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គីភ័យ និង ចូលរួម​ពន្លត់អគ្គីភ័យ​នៅពេល​មាន​គ្រោះ​អគ្គីភ័យ​កើតមានឡើង និង ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​បង្ការ និង ពន្លត់អគ្គីភ័យ និង លិខិតបទដ្ឋាន​គតិយុត្ត​នានា និង​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​មាន​ហានិភ័យ​ខ្ពស់ ព្រមទាំង​ឲ្យ​បាន​យល់ដឹង​អំពី​វិធានការ បច្ចេកទេស​បង្ការ និង ពន្លត់អគ្គីភ័យ នៅ​គ្រប់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹប​កម្សាន្ត តាម​ផ្សារ និង អាជីវកម្ម​នានា គឺ​ត្រូវ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព បង្ការ​ពន្លត់អគ្គីភ័យ ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន លើក​នូវ​អនុសាសន៍​ល្អៗ​មួយចំនួន លើ​ការបង្ការ​ចំពោះ​បញ្ហា អគ្គីភ័យ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​នូវ​ប្រព័ន្ធ​សុវត្ថិភាព និង បង្ការ​គ្រោះ​អគ្គីភ័យ នៅតាម​បណ្តា​អគារ​ធំៗ​ខ្ពស់ៗ និង បណ្តា​ក្រុមហ៊ុន ផ្សារ​ទំនើប ក្លី​ប​កំសាន្ត និង រោងចក្រ មហោស្រព​ជាដើម ។ ក្នុងនោះ​លោក​ក៏បាន​ផ្តោត​សំខាន់ ចំពោះ​រាល់​បច្ចេកទេស ក្នុងការ​រៀបចំ​នូវ​ស្ថានីយ៍​ប្រេងឥន្ធនៈ តើ​គ្រប់​ជំនាញ​ពាក់ព័ន្ធ​បានធ្វើ​ការពិនិត្យ​ត្រឹមត្រូវ ទៅតាម​ស្តង់ ដា បច្ចេកទេស​ឬទេ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ហា​នី​ភ័យ​កើតឡើង ។ លោក​បាន​បន្តទៀតថា ដោយ​អនុវត្ត តាម​យុទ្ធ​សាសន៍​ចតុកោណ​ដំណាក់កាល​ទី​៤ ក្នុងការ​ចូលរួម​លើ​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង បង្កើន​នូវ​សម​ទ្ធិ​ផល​ជាតិ​ជាច្រើន ដូចជា ផ្លូវ ស្ពាន អគារ​ខ្ពស់ៗ បុរី ភូមិគ្រឹះ សណ្ឋាគារ ផ្សារ​ទំនើប ផ្ទះសំណាក់ រោងចក្រ និង គ្រឹះស្ថានសិក្សា សហគ្រាស​ផងដែរ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×