Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហោស្រព​គី​ហ្សូ​ណា លើក​ទី​៨ បង្ហាញ​ភាពស្និទ្ធស្នាល​រវាង​កម្ពុ​ជា និង​ជប៉ុន

spot_img

​​រាជធានី​ភ្នំពេញ​៖ មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា លើក​ទី​៨ ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​បទពិសោធន៍​ជាមួយគ្នា​” នៅក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​បុរាណ និង​ទំនើប​នានា​របស់​កម្ពុជា និង​ជប៉ុន ក៏ដូចជា​ការផ្លាស់ប្ដូរ​វប្បធម៌ បង្កើន​ទំនាក់ទំនង និង​កិច្ចសហការ​កាន់តែ​ស្និទ្ធស្នាល​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជប៉ុន ។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​អញ្ជើញ​ជា​គណៈអធិបតី​រួម​ក្នុង​ពិធី​បើក​មហោស្រព​នេះ ដែល​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ២​រោច ដល់​ថ្ងៃអាទិត្យ ៥​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​នៃ​កម្ពុជា​-​ជប៉ុន (CJCC)​។ សូមជម្រាបថា​មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា ត្រូវបាន​រៀបចំឡើង​រៀងរាល់ឆ្នាំ គឺ​ចាប់តាំងពី​ឆ្នាំ ២០១២ មកម្ល៉េះ​។​

​លោក ហូ​រី​ណូ​អ៊ុ​ជិ ថ្លែង​នៅក្នុង​សុន្ទរកថា​ថា ដោយសារតែ​គ្រប់​កម្មវិធី ទាំងអស់​នៅក្នុង​មហោស្រព​ឆ្នាំនេះ គឺ​រួមបញ្ចូល​បទពិសោធន៍ ដែល​អ្នកចូលរួម​អាចធ្វើ សកម្មភាព​រួមគ្នា ជាមួយនឹង​សិល្បករ ឬ​អ្នក​សម្តែង​ជប៉ុន និង​កម្ពុជា ដូច្នេះ​គាត់​សង្ឃឹមថា អ្នកចូលរួម​ទាំងអស់​នឹង​រីករាយ ជាមួយ​បទពិសោធន៍​នានា ក្រោម​ប្រធានបទ “Experience Together”​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែងថា មហោស្រប​គី​ហ្សូ​ណា កម្ពុជា​-​ជប៉ុន ជា​មហោស្រប ដែល​បាន​ចូលរួមចំណែក ក្នុងការ​លើកស្ទួយ​វប្បធម៌ កម្ពុជា​-​ជប៉ុន ក៏ដូចជា​ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស ឲ្យ​ចេះ​ស្គាល់​ទាំង​កន្លែង​វប្បធម៌ និង​បាន​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែងថា ហោ​ស្រប​គី​ហ្សូ​ណា កម្ពុជា​-​ជប៉ុន ឆ្នាំ​២០១៩ លើក​ទី​៨​នេះ ដែល​បាន​ធ្វើឡើង​ក្រោម​ប្រធានបទ បទពិសោធន៍​ជាមួយគ្នា មជ្ឈមណ្ឌល សហប្រតិបត្តិ​ការណ៍​កម្ពុជា​-​ជប៉ុន ដែល​បាន​សហការ​រៀបចំ​កម្ម​វិធី​នេះ​ឡើង បានផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា និង​យុវជន​ជប៉ុន ដើម្បី​ស្គាល់ និង​ទស្សនា​នូវ​រូបភាព​ដ៏​ស្រស់ស្អាត នៃ​ទំរង់​បែប​ប្រពៃណី និង​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា និង​របស់​ជប៉ុន​។​

​លោក​បាន​ថ្លែងអំណរគុណ​ដល់​សិល្បករ សិល្បការិនី ជប៉ុន​-​កម្ពុជា ដែល​ផ្តល់​ការជួយ​ដល់​ប្រជាជន​ទាំងអស់​ឲ្យ​បាន​ស្គាល់ និង​ផ្ដល់​តម្លៃ​ចំពោះ​វប្បធម៌​បាន​ពេញលេញ​របស់​កម្ពុជា និង​ជប៉ុន​។​

​លោក​បាន​បញ្ជាក់ទៀតថា នៅក្នុង​មហោស្រប​គី​ហ្សូ​ណា​កម្ពុជា​-​ជប៉ុន ឆ្នាំ​២០១៩​នេះ គឺអាច​បាន​ស្វែងយល់ ពី​សិល្បៈ​ច្នៃប្រឌិត និង​វប្បធម៌ កម្មវិធី​អប់រំ​កម្ពុជា​-​ជប៉ុន​ដូចគ្នា ហើយ​នេះ​គឺជា​ឱកាស​មួយ ដើម្បី​ពង្រឹង​នូវ​ការយល់ដឹង អំពី​វប្បធម៌ រវាង​ប្រទេស​ជប៉ុន​-​កម្ពុជា ហើយ​ជាពិសេស​ឯកអគ្គរដ្ឋទូត​ជប៉ុន ក៏បាន​លើកឡើងថា យើង​នឹង​បាន​ទស្សនា​ល្ខោនបាសាក់ ដែលជា​ល្ខោន​ប្រពៃណី​របស់​កម្ពុជា ដែល​នាពេល​បច្ចុប្បន្ននេះ មិនសូវ​បាន​សំដែង​ជូន​ទស្សនិកជន​នោះទេ​។​

​លោក​បាន​ឱ្យដឹងទៀតថា មហោស្រប​គី​ហ្សូ​ណា​កម្ពុជា​-​ជប៉ុន ឆ្នាំ​២០១៩ ជា​មហោស្រប​ដែល​បាន​ចូលរួមចំណែក ក្នុងការ​លើកស្ទួយ​វប្បធម៌​កម្ពុជា​-​ជប៉ុន ក៏ដូចជា​ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស ឲ្យ​ចេះ​ស្គាល់​ទាំង​កន្លែង​វប្បធម៌ និង​បាន​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា មហោស្រប​គី​ហ្សូ​ណា បាន​ដើរតួនាទី ក្នុងការ​ប្រមូលផ្ដុំ​វប្បធម៌​ចម្រុះ រួមទាំង​ក្រុម​អ្នកសិក្សា​កម្ពុជា និង​ជប៉ុន ដែល​បាន​សិក្សា​ថ្នាក់​វិទ្យាល័យ និង​សាធារណៈជន​ទូទៅ​ផងដែរ​។​

​លោក​បាន​បន្ថែមទៀតថា យុវជន​ចម្រុះ​វប្បធម៌​ទាំងនេះ គឺជា​ក្រុម​គោលដៅ​ធនធានមនុស្ស ដែល​ធ្វើការ​រួមគ្នា​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន​។ កម្ពុជា​បានចាត់ទុក​កម្មវិធី​សហប្រតិបត្តិការ​ពិសេស​នេះ ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ហើយ​តាមរយៈ​មហោស្រប​គី​ហ្សូ​ណា​នេះ យើង​នឹង​អាច​បាន​រៀនសូត្រ​ពី​សកម្មភាព​វប្បធម៌ និង​អប់រំ និង​ដើម្បី​ឲ្យ​ពួកគេ​អាច​វាយតម្លៃ ទៅលើ​កាល​វិភាគទាន​នៃ​វប្បធម៌​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ​៕ កូឡាប

spot_img
×