Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស ២​នាក់​ដែល​ក្លែងខ្លួន​ជា គីម ជុង​អ៊ុន និង​ត្រាំ ត្រូវ​វៀតណាម​ចាប់ខ្លួន​

spot_img

បុរស ២​នាក់​ ដែល​ក្លែងខ្លួន​ជា​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន និង​ធ្វើ​ការសួរចម្លើយ​។​

​បុរស​ទាំង​ពីរ​នោះ​មាន​មុខមាត់​ស្រដៀង​គ្នា​មែនទែន​ទៅ​នឹង​មេដឹកនាំ​ទាំង​ពីរ​។ ពួកគេ​មាន​ឈ្មោះ​ថា Howard X ដើរតួ​ជា​គីម ជុង​អ៊ុន​ក្លែងក្លាយ និង Russell White ជា​ត្រាំ​ក្លែងក្លាយ​។ ពួកគេ​ត្រូវ​អាជ្ញ​ធរ​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​ការជួប​ជួប​គ្នា​នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ទោះ​យ៉ាង បុរស​ទាំង ២​ខាងលើ ត្រូវបាន​ដោះលែង​វិញ ហើយ​ពួកគេ​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារពត៌មាន AFP ថា​ពួក​គេ​រង​ការ​គំរាម​ដេញ​ចេញ​ពី​ប្រទេស​វៀតណាម​។​

​សូមបញ្ជាក់​ថា គីម ជុង​អ៊ុន និង​ដូណាល់ ត្រាំ​ក្លែងក្លាយ បាន​លេចមុខ​នៅក្នុង​ទីក្រុង​ហាណូយ ប្រមាណ​មួយ​អាទិត្យ​ប៉ុណ្ណោះ មុន​ពេល​មេដឹកនាំ​នៃ​កូរ៉េខាងជើង និង​អា​មេ​រិច គ្រោង​ជួប​គ្នា​ជា​លើក​ទី ២​ចាប់ពី​ថ្ងៃ​ទី ២៧ ដល់ ២៨ ខែ​កុម្ភៈ​នេះ​។​

​កិច្ចប្រជុំ​កំពូល​នោះ​ត្រូវបាន​គេ​រំពឹងថា ផ្តោត​សំខាន់​លើ​ការបញ្ចុះ​បញ្ជូល​ឲ្យ​កូរ៉េ​ខាងជើង​បោះបង់​អាវុធ នុយក្លេអ៊ែរ​របស់​ខ្លួន​ចោល​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

 

spot_img
×