Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជ្រាប​ការយល់ដឹង និង​ការសម្អាត​ក្រុង​ដើម្បី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧

spot_img

​ភ្នំពេញ​ : ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ការជួបជុំ​មន្ត្រីរាជការ​,​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​,​កំលាំង​សមត្ថកិច្ច​,​អាជ្ញាធរ​ដែនដី​,​ក្រុមហ៊ុន​ប្រមូល​សំរាម​និង​កំលាំង​កាយា​ឬ​ទ្ធិ​ព្រមទាំង​យុវជន​ស្មគ្រ័ចិត្ត​ដើម្បី​រើស​សំរ​មតាម​សួនច្បារ និង​តាម​ដងផ្លូវ​,​តាម​ទីសាធារណៈ​នានា​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​កុម្ភ​:​ក្នុង​គោលបំណង​បញ្ជ្រាប ការយល់ដឹង និង​ការ​សំអាត​ទីក្រុង​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​៧​នៅ​ថ្ងៃ​ទី​២៧​កុម្ភ​:​ខាង​មុខ​ក្រោម​ប្រធានបទ​៖​ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​។​

​ក្នុង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​នៃ​គណៈ​កម្ម​ធិ​ការជាតិ វាយ​តំលៃ​ទីក្រុង​ស្អាត​ដែល​អាន​ដោយ​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា​៖​ព្រឹត្តិការ​នេះ​ពិតជា​បាន​រួមចំណែក​បំផុស និង​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ពិសេស​ចំពោះ​យុវជន កុលបុត្រ​កុលធីតា​ខ្មែរ​ឲ្យ បន្ត​ជំរុញ និង​យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត​ក្នុង​ការលើក​កំពស់​ការ​អភិ វឌ្ឍន៏​បៃតង ការផ្តល់​នូវ​បដិសណ្ឋារកិច្ច​ល្អ ដែល​ជា​ការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ន៏​វិស័យ​ទេសចរណ៏ និង​ការរីកចំរើន​នៃ​សង្គមជាតិ​យើង​។​សារលិខិត​បន្តថា​៖​ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៧​ហើយ​ដែល​យើង​ប្រារព្វ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ក្រោម​ប្រធានបទ​៖​ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​។

​តាមរយៈ​ប្រធានបទ​នេះ ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ថា​៖ ប្រជា​ពលរដ្ឋ​គ្រប់រូប​តែង​ប្រាថ្នា​ចង់​រស់​នៅក្នុង​ទីក្រុង​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត និង​មាន​ភាព​ស្អាត និង​បៃតង​យកចិត្តទុកដាក់​អំពី​អ​នា​​ម័​យ​ជុំវិញ​មជ្ឈដ្ឋាន​រស់នៅ​របស់​ពួកគាត់ មាន​ការធានា​សន្តិសុខ សុវត្ថិភាព​ពេញ លេញ មាន​ការរៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ​មាន​ការផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​បដិសណ្ឋារកិច្ច​ល្អ​ពោល​គឺ​ជា​ទីកន្លែង​ដែល​អាច​ផ្តល់​ភាពកក់ក្តៅ​យ៉ាង​ពិតប្រាកដ​សំរាប់​ការរស់នៅ​ពួកគាត់​។​

ដូចគ្នានេះដែរ ភ្ញៀវទេសចរណ៏​ក៏រីក​រាយ​ទស្សនា និង​ចង់​បាន​ទីក្រុង​ដែល​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ទេសចរណ៏​របស់​គេ ជា​ទីក្រុង​ដ៏​ល្អ​ស្អាត​មាន​ការយកចិត្តទុកដាក់​អំពី​ភាព​ស្អាត និង​បៃតង អនាម័យ​ល្អ​មាន​ហេ​ដ្ឋា​រចនាសម្ពន្ធ័ត​ភ្ជាប់​តាម​គ្រប់​មធ្យោបាយ មាន​ការធានា​សន្តិសុខ​សុវត្ថិភាព​ពេញលេញ សណ្តាប់ធ្នាប់​ល្អ មាន​ការផ្តល់​បដិសណ្ឋារកិច្ច​ល្អ មាន​សម្បទា​ផលិតផល និង​សេវា​ទេសចរណ៍​ប្រកបដោយ​គុណភាព​។ សារលិខិត​របស់​សម្តេច​តេជោ បាន​អំពាវនាវ​ឲ្យមាន​ករប​ន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​អនុវត្ត​ឲ្យបាន​ផុលផុ​ស​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​ឲ្យបាន​ផុលផុស​ដើម្បី​ឲ្យ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព ចីរភាព​និង​ទាក់ទាញ​សម្រាប់ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សក្តិសម​នឹង​កិត្តិនាម​៖ កម្ពុជា ព្រះរាជា​ណ​ចក្រ​អច្ឆរិយ​:​ផ្តល់​ភាព​កក់ក្តៅ​៕ ដោយ​:​កូឡាប​

spot_img
×