Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​បាញ់​ស្លាប់​មនុស្ស ២​នាក់ ក្នុងការ​ប្រឈម​គ្នា​រឹង​ដឹក​ជំនួយ​ចូល​ប្រទេស​

spot_img

​មនុស្ស​ចំនួន ២​នាក់​បាន​ស្លាប់ និង ១៧​នាក់​ផ្សេង​ទៀត​រងរបួស​នៅ​ក្នុង​ការ​ប្រឈម​ដាក់គ្នា​រវាង​ប្រជាជន​សហគមន៍ និង​កងកម្លាំង​របស់វេ​ណេ​ហ្ស៊ុយ​អេ​ឡា ជុំវិញ​ការដឹកជញ្ជូន​ជំនួយ​បរទេស​។​

​ប្រជាជន​សហគមន៍​នៅ​តំបន់​នោះ​ព្យាយាម​សម្រួល​ឲ្យ​ជំនួយ​ចូល​ក្នុង​ប្រទេស​បាន ខណៈ​កងកម្លាំង​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​រារាំង​មិន​ឲ្យចូល ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ការប្រទុយ​សា​រាយដាក់​គ្នា​ ។​

​ការបាញ់ប្រហារ​ពី​សំណាក់​កងកម្លាំង​លើ​ប្រជាជន​នោះ​កើតឡើង​នៅ​ថ្ងៃ​សុក្រ នៅ​ជិត​ព្រំដែន​ប្រទេសប្រេ​ស៊ីល និង​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​។​

​អភិបាលក្រុង Gran Sabana ឈ្មោះ Emilio Gonzalez បាន​ថ្លែង​ប្រាប់ CNN ថា “​យោធា​ចាប់ផ្តើម​បាញ់​យក​តែ​ម្តង ដោយ​មិន​មាន​ការសម្រុះសម្រួល​គ្នា​”​ ។​

​លោក​ថ្លែថា ជនរងគ្រោះ​ម្នាក់​គឺជា​ស្ត្រី​វ័យ ៣៤​ឆ្នាំ ដែល​បាន​ព្យាយាម​សម្រួល​ឲ្យមាន​ការដឹកជញ្ជូន​ជំនួយ​ចូល​ក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​ ។​

​ហេតុ​ការណ៍បាញ់ប្រហា​រលើ​ប្រជាជន​នេះ​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រធានាធិបតី Nicolas Maduru បាន​ប្រកាស​បិទ​ព្រំដែន​ជាមួយនឹង​ប្រទេសប្រេ​ស៊ីល ដើម្បី​រារាំង​ជំនួយ​បរទេស​មិន​ឲ្យចូល ខណៈ​លោក បញ្ជាក់ថា ជំនួយ​របស់​រុស្សី ជាង ៣០០​តោន​នឹង​មកដល់​ប្រទេស​នៅ​សប្តាហ៍​ក្រោយ​ ។​

​ភាព​តានតឹង​នៅ​ព្រំដែន​កាន់តែ​កើនឡើង​ខ្លាំង ក្រោយពេល​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ុយ​អេ​ឡា មាន​គំរោង​ដឹកនាំ​ជំនួយ​ចូល​ក្នុង​ប្រទេស​នៅក្នុង​សប្តាហ៍​នេះ ដែល​ជា​ការ​រឹងទទឹង​ជាមួយនឹង​បំណង​​របស់លោក Nicolas Maduru ៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×