Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លើយ ៖ ប្រសិនបើ​អ្នក​កំពុង​ងងុយគេង​នោះ សំណួរ ៨ ខាងក្រោម វា​ធ្វើឲ្យ​អ្នកភ្លេច​…​ងងុយ​ទៀតហើយ​!

spot_img

សាកល្បង​អាន​ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

១.​អ្វី​ដែល​ជា​របស់​អ្នក ប៉ុន្តែ​អ្នក​ដទៃ​បែរ​ជា​ប្រើ​វា​ច្រើនជាង​អ្នក​ទៅ​ទៀត​?

២.​អ្នក​មិន​អាច​ចាប់​យក​វា​បាន ទោះបី​វា​នៅ​ពីមុខ​អ្នក​ក្តី​?

៣.​អ្នក​កំពុង​បើក​ឡាន តើ​កង់​១​ណា​នឹង​មិន​វិល​ពេល​អ្នក​បត់​ស្តាំ​?

៤.​អ្វី​ទៅ​ដែល​មាន​តែ​កើន ហើយ​មិន​ដែល​ថយចុះ​?

៥.​ត្រូវធ្វើ​បែបណា ដើម្បី​បង្កើន​លេខ ៦៦​ឡើងដល់ ១៥០% ហើយ​ពុំ​ចាំបាច់​ប្រើប្រាស់​វិធី​គណនា​ណាៗ​ទាំងអស់​?

៦.​របស់​អ្វី​ដែល​ពេល​ប្រើ​គ្រវែង​វា​ទៅ ហើយ​រើសយក​មក​វិញ​ពេល​លែង​ប្រើ​?

៧.​មាន​រូប​ចតុកោណ​មួយ ។ ផ្នែក​អ្វី​របស់​រូប​នឹង​ពុំ​ត្រូវបាន​ពង្រីក​ធំ​នៅពេល​ប្រើ​កែវ​ពង្រីក​?

៨.​រូប​ខាងក្រោម​មាន​អ្វី​…​មិន​ត្រឹមត្រូវ​?

ចម្លើយ​នៃ​សំណួរ​ខាងលើ ៖

១. នោះ​គឺ​ឈ្មោះ​របស់​អ្នក ។​

២. វា​ជា​ស្រមោល​របស់​អ្នក ។​

៣. កង់​មិន​វិល​គឺ​កង់​បម្រុង (​កង់​សា​គួរ​) ។​

 

៤. វ័យ ។​

៥. លើក​វា​បញ្ច្រាស់ ព្រោះ ១៥០% របស់ ៦៦ គឺ ៩៩ ។​

៦.​យុថ្កា ។​

 

៧. មុំ ។​

៨. ខុស​ត្រង់​នាឡិកា​! ទោះបី​ព្រឹក​ព្រលឹម ឬ​ថ្ងៃ​រៀប​លិច​ក៏​ពេលវេលា​នៃ​ខណៈពេល​ទាំង​២​ពុំ​ទាក់ទង​នឹង​លេខ ២ ដែរ ៕ ចន្ទ្រា​

spot_img
×