Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! បើក​ចំហរទ្វារ​បង​ផ្ទះ ខណៈ​ថត​ឡាន ស្រាប់តែ​ចោរ​ប្រដាប់​ដោយ​កាំបិត​៧​នាក់​ឃើញ​ឱកាសល្អ បក​ម៉ូតូ​ចូល​ប្លន់​យ៉ាង​សាហាវ តែ​សំណាង​ណាស់​ដែល​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ ដែល​ផ្ទះមួយ​នៅក្នុង Puchong ប្រទេស​ម៉ាឡេស៊ី បាន​ក្លាយជា​គោលដៅ​របស់​ក្រុមចោរ​ប្រដាប់​ដោយ​កាំបិត​ចំនួន ៧ នាក់ ខណៈ​ម្ចាស់ផ្ទះ​កំពុង​ថត​រថយន្ត ។ ករណី​ប៉ុនប៉ង​ប្លន់​នេះ បានកើត​ឡើង​នៅ Bandar Kinrara, Bukit Kuchai វេលា​ម៉ោង ៤ និង ២៨ នាទី ល្ងាច ។​

​យោងតាម Oriental Daily កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​ឲ្យ​ឃើញ ម្ចាស់ផ្ទះ​កំពុងបើក​ទ្វារ​មុខ ដើម្បី​ប្តូរ​ទីតាំង​រថយន្ត ទៅកាន់​កន្លែង​ផ្សេង នៅមុខ​ផ្ទះ​របស់គាត់ ។ ចៃដន្យ ស្រាប់​តែមាន​ម៉ូតូ​ជាច្រើន​គ្រឿង បាន​បើក​ឆ្លងកាត់ ហើយ​បានឃើញ​ឱកាស​ដ៏​ល្អ​នេះ ។​

​ខណៈ​ម្ចាស់ផ្ទះ​ចុះ​ចេញពី​រថយន្ត ស្រាប់តែ​ម៉ូតូ​បើក​ឆ្លងកាត់​ទាំងនោះ បក​ត្រឡប់មកវិញ បើក​ចូល​ផ្ទះ​គាត់​ភ្លាមៗ​តែម្តង ហើយ​ឃើញបែបនេះ គាត់​បាន​ប្រញាប់ប្រញាល់​រត់​ចូលក្នុង​ផ្ទះ​យ៉ាង​លឿន ។ សំណាង​ណាស់ ដែល​គាត់​អាច​គ្រប់គ្រង​បើក និង​ចាក់​គន្លឹះទ្វារ​ទាន់ពេលវេលា ដែល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ពី​ការ​ដេញតាម​របស់​ពួកវា ។​

​ចោរ​ម្នាក់​ក្នុងចំណោម​នោះ បាន​លោត​ធាក់​ទ្វារ​យ៉ាងខ្លាំង ដើម្បី​បំបែក​ចូល ប៉ុន្តែ ពុំ​អាចទៅរួច ។ ដោយ​ខឹង​ខ្លាំងពេក គ្នា​វា​ម្នាក់ទៀត មុនពេល​ឡើង​ម៉ូតូ​ចាកចេញ នៅបាន​យក​កាំបិទ​ចាក់​កង់ឡាន​ទៀត ។​

​នេះ​ជា​មេរៀន​មួយ សម្រាប់​ផ្ទះ​ទាំងឡាយ ជាពិសេស​រស់នៅ​ដាច់ស្រយាល​ពី​គេ គួរ​ប្រុងប្រយ័ត្ន​ទ្វារផ្ទះ ៕ រក្សា​

spot_img
×