Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនមេឌា​អាក់សិន ធ្វើឲ្យ​បាក់​ខ្លោងទ្វារ​ធំ សម្រាប់​អបអរសាទរ​បុណ្យ​ទន្លេ នៅ​កំពង់ឆ្នាំង​

spot_img

​ភ្នំពេញ ​៖ ក្រុមហ៊ុនមេឌា​អាក់សិន ( media action ) ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ពី​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ក្នុង​ការដំឡើង​ប៉ាណូ និង​ផ្ទាំង​រូបភាព​លម្អ​ក្នុង​ខេត្ត នា​ពិធី​បុណ្យ​បុណ្យ​ទន្លេ បាន​ធ្វើឲ្យ​ខុស​បច្ចេកទេស នា​ម៉ោង​៧​ព្រឹក បណ្តាលឲ្យ​បាក់​ខ្លោងទ្វារ​ធំ សម្រាប់​អបអរសាទរ​បុណ្យ​ទន្លេ ខេត្ត​កំពង់ឆ្នាំង នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ផ្សារលើ ក្រុង​កំពង់ឆ្នាំង ។​

​ដោយសារ​តែ​ក្រុមបច្ចេកទេស ដំឡើង​ខ្លោងទ្វា ឡើង​ទៅ​ខាង​លើ​ច្រើន​គ្នា ធ្វើឲ្យ​ជើងទម្រ​ទុប​មិន​បាន បណ្តាល​ឲ្យ​ធ្លាក់បាក់​ចុះក្រោម បណ្តាលឲ្យ​មនុស្ស​៤​នាក់ ដែលជា​អ្នក​ដំឡើង រងរបួស​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​គណៈកម្មាធិការ​បុណ្យ​ទន្លេ​ខេត្ត​កំពង់ឆ្នាំង​ទាំង​17 កំពុង​មមាញឹក​ក្នុង​ការរៀបចំ​ធ្វើ​ការងារ​រៀងខ្លួន​ដើ ម្បី​ឆ្ពោះទៅ​គោលដៅ នៃ​ការ​ធ្វើ​បុណ្យ​ទន្លេ​នៅក្នុង​ថ្ងៃទី​15 ដល់​ថ្ងៃ​ទី​17 ខែ​កុម្ភៈ​ឆ្នាំ 2016 ខាងមុខនេះ​។​

​ដោយឡែក​ក្នុង​ពេល​នេះ គណៈកម្មាធិការ​បុណ្យ​ទន្លេ​យើង កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​សុទ្ធ​ក្រុមហ៊ុនមេឌា​អាក់សិន​( media action ) កំពុង​តម្លើង​គ្រោង​ឆ្នាំង​ដែល​ជា​និមិត្តសញ្ញា​របស់​ខេត្ត​កំពង់ឆ្នាំង​ចំនួន 24 កន្លែង រៀបចំ​តុបតែង​លម្អ​ភ្លើងអគ្គិសនី​ចម្រុះ​ពណ៌ និង​កំពុង​ធ្វើ​ប៉ាណូ​តូច​ធំ​ចំនួន 75 ដាក់​តាំង​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​5 នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​បិទ​រូបភាព​ការអភិវឌ្ឍន៍​នានា សម្រាប់​អបអរ​ការ​ធ្វើ​បុណ្យ​ទន្លេ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ក៏​សូម​អំពាវនាវ​ផងដែរ ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង សូម​ជួយ​រៀបចំ​ប្រព័ន្ធ​ភ្លើងអគ្គិសនី​តុបតែង​លម្អ នៅ​តាម​គេហដ្ឋាន និង​នៅតាម​មន្ទីរ​អង្គភាព​របស់​ខ្លួន ឱ្យបាន​ស្អាត​ល្អ ដើម្បី​រួមគ្នា​ធ្វើឲ្យ​ទីក្រុង​នៃ​ខេត្ត​កំពង់ឆ្នាំង មាន​សោភ័ណភាព​ល្អ ដើម្បី​សហការ​គ្នា​ធ្វើបុណ្យ​ទន្លេ​លើក​ទី 5 នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ឲ្យទទួល​បាន​ជោគជ័យ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ ក្នុងនាម​អាជ្ញាធរ​ខេត្ត សុំ​អំពាវនាវ​ផងដែរ ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ 5 ទាំងអស់ សូម​មេត្តា​យោគយល់ និង​អធ្យាស្រ័យ ព្រោះ​ថា​ការរៀបចំ​បុណ្យ​ទន្លេ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ការ​ដាក់​តាំង​ប៉ាណូ និង​រូប​និមិត្ត​សញ្ញា នៃ​ខេត្ត​កំពង់ឆ្នាំង អាច​នឹង​ធ្វើឱ្យ​មាន​ការ​ប៉ះពាល់ ស្ទះចរាចរណ៍​ខ្លះ​មិនខានឡើយ ។​

​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​អ្នក​ធ្វើ​ដំណើរ​យោគយល់ អធ្យាស្រ័យ និង​សូម​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍ គោរព​ល្បឿន​កំណត់ នៅក្នុង​ទីក្រុង ក្នុង​ទីប្រជុំជន ទើប​អាច​ទប់ស្កាត់ និង​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរ​៕ ដោយ ​៖​ កូឡាប​

 

spot_img
×