Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ ចំនួន​២៩៨​រូប មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​

spot_img

​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៧ មាន​សមាសភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​ត្រូវ​បាន​រំលាយ​រួចមក ចំនួន​២៩៨​រូប បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​។​

​នាយក​រដ្ឋា​ន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាសថា ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំំ​ណុល​របស់​សមាសភាព​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​ត្រូវ​បាន​រំលាយ ចំនួន​មាន​២៩៨​រូប មក​ប្រកាស​ទ្រព្យសម្បតិ្ត​និង​បំណុល គិត​ត្រឹម​ថ្ងៃទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៧ ក្នុងនោះ​តំណាងរាស្ត្រ​ចំនួន​៣៣​រូប សមាជិក​គ​.​ជ​.​ប ចំនួន​៣​រូប សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់ ចំនួន​១៦២​រូប​។

​នាយក​រដ្ឋា​ន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល សូម​ធ្វើ​ការលើកទឹកចិត្ត​ដល់​បងប្អូន​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទាំងអស់ សូម​រួសរាន់​មក​បំពេញ​កាតព្វកិច្ចរ​បស់​ខ្លួន​ក្នុង​រយៈពេល​៣០​ថ្ងៃ ដោយ​នាយកដ្ឋាន​ធ្វើ​ការទទួល​ឯកសារ​ទាំង​ពេល​ថ្ងៃត្រង់ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​៕ ដោយ ៖ កូឡាប​

spot_img
×