Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ដ៏​អាណោច​អ​ធ័ម ស្ថិត​នៅ​ពីក្រោយ​ឃ្លីប ស្ត្រី​ម្នាក់​ក្រាប​សំពះ​អ្នកបើកបរ​ទាំងឡាយ​លើ​ផ្លូវ​ហាយវ៉េ (​វីដេអូ​)

spot_img

​សាក្សី​ម្នាក់​បាន​រំលឹក​ប្រាប់ថា ៖ “​ស្ត្រី​ម្នាក់​នោះ​ពិតជា​ស្លន់ស្លោរ​ដល់​ថ្នាក់​យំ​ផង ក្រាប​សំពះអង្វរ​អ្នក​បើក​ឡាន​ជាច្រើន ម្តងម្នាក់ៗ​… ។​

ស្ត្រី​រូប​នេះ​ក្រាប​សំពះ​រថយន្ត​ម្តង​មួយៗ​ ។

​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវ​ហាយវ៉េ ស្រុក​លូ​អាន ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន នៅ​យប់​ថ្ងៃទី ១៦ កុម្ភៈ ។ ព័ត៌មាន​នៅ​តំបន់​នោះ​ឲ្យដឹងថា រថយន្ត​សង្គ្រោះ​ដឹក​បុរស​ម្នាក់ ទៅកាន់​មន្ទីរពេទ្យ ក្រោយ​គ្រោះថ្នាក់​ចរាចរ​មួយ ។ ប៉ុន្តែ​ពេល​រថយន្ត​បើក​ដល់​កំណាត់​ផ្លូវ​នេះ ក៏​ជួប​បញ្ហា​រាំងស្ទះ​ចរាចរ​តែម្តង ។​

​ថ្វី​ត្បិត​តែ​ឡានពេទ្យ​បាន​រោទ៍​ស៊ី​រ៉ែ​ន ប្រហែល ១០ នា​ទីក្តី តែ​ពុំ​មាន​រថយន្ត​ណាមួយ​រវល់​អើពើ​បើកបរ​រថយន្ត​គេចចេញ​ពី​គន្លង​ផ្លូវ​អាទិភាព​សម្រាប់​គ្រា​មាន​អាសន្ន​ទេ ។ ប្រហែល​ខ្វាយខ្វល់​នឹង​ស្ថានភាព​អ្នកជំងឺ ស្ត្រី​ម្នាក់​បាន​ចុះ​ពី​លើ​រថយន្ត​សង្គ្រោះ រួច​ដើរ​ទៅ​ក្រាប​សំពះ​មនុស្ស​ម្តង​មួយៗ ។​

​ចុង​ក្រោយ​រថយន្ត​សង្គ្រោះ ក៏​បាន​ទៅដល់​មន្ទីរពេទ្យ បន្ទាប់ពី​ពួកគេ​សុខិត្ត “​បើកផ្លូវ​” ឲ្យអស់​ពេល​ប្រមាណ​កន្លះ​ម៉ោង ។ បើ​តាម​ធម្មតា រថយន្ត​នេះ​អាច​ទៅដល់​មន្ទីរពេទ្យ​មុន ២៥​នាទី ប្រសិន​មិន​ស្ទះ ។​

​របាយការណ៍​ចុង​ក្រោយ​ឲ្យដឹងថា បុរស​ជា​ឪពុក​ដែល​រងគ្រោះ​នោះ​បាន បាត់បង់​ជីវិត​ហើយ ។​

​ចរិក​សួនតួ “​មិន​ខ្ចី​ខ្វល់​” ជា​ផ្នត់គំនិត​របស់​… មែន​ទេ​!? ស្រុក​យើង​ក៏​ឃើញ​ករណី​បែប​នេះ​ដែរ ចូរ​គិតថា បើ​ក្នុង​ឡាន​សង្គ្រោះ​នោះ​ជា​សាច់ញាតិ​យើង​វិញ តើ​មាន​អារម្មណ៍​បែប​ណា​! ៕​ ចន្ទ្រា

spot_img
×