Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាក្រក់​មែន​! ឆ្កែ​ញី​១​ក្បាល​ត្រូវ​ជនឃោរឃៅ​ភ្លះ​មាត់​យ៉ាង​សាហាវ ប៉ុន្តែ ទោះ​បែបនេះ ក៏​វា​នៅតែ​បង្ហាញ​ស្នាមញញឹម​ចំពោះ​មនុស្ស​

spot_img

​ឆ្កែ​ញី​មួយ​ក្បាល​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​សង្គ្រោះ​សត្វ​មួយក្រុម នៅក្នុង​ប្រទេស​កូរ៉េ ។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​អាសូរ​បំផុត គឺ​មាត់​របស់​វា ត្រូវបាន​គេ​ភ្លះ​យ៉ាង​វែង​ដែល​មើលទៅ​ដូច​តួអង្គ Joker កំពូល​មនុស្ស​អាក្រក់​ក្នុង​រឿង Batman ។​

​យោងតាម​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កមួយ ស្លាកស្នាម​របួស​នេះ អាច​ត្រូវបាន​ភ្លះ​ដោយ​កាំបិត ឬ អាច​ត្រូវ​ដុត​ជាមួយ​ភ្លើង ។ សត្វ​ឆ្កែ​ដ៏​កំសត់​នេះ ក៏ត្រូវ​រលាកភ្លើង​នៅលើ​ជើង​របស់​វា និង​ឆ្លង​រោគ​ធ្ងន់ធ្ងរ​នៅលើ​ក្រ​ញ៉ាំ​ជើង ។ ហើយ​ជើង​មុខរប​ស់វា​ក៏បាន​បាក់​ផងដែរ ។​

​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ មាត់​របស់​វា​ក៏ត្រូវ​ចង​ជាប់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​ពុំ​អាច​ស៊ី​ចំណីអាហារ ឬ ផឹកទឹក​បាន ។ ប៉ុន្តែ នៅ​ទីបំផុត ក្រុម​សង្គ្រោះបាន​កាត់​យកចេញ​ខ្សែ​ចង និង​រកឃើញ​ក្នុង​មាត់​របស់​វា​ពោរពេញ​ដោយ​របួស​ដែលមាន​ឆ្លង​ការឆ្លង​ទៀតផង ។​

​ទោះយ៉ាងណា សត្វ​ឆ្កែ​ដ៏​អភព្វ​នេះ​ត្រូវបាន​យកទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​យ៉ាង​យកចិត្ត​ទុក តាមរយៈ​ការវះកាត់​ឡាស៊ែរ ៕ រក្សា​

spot_img
×