Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​កសិកម្ម នឹង​ចាត់វិធានការ​ស្របតាម​ច្បាប់ ប្រសិនបើ​រក​ឃើញ​ដូច​ការចោទប្រកាន់​ថា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង លក់​ដី​រដ្ឋ​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ថា​​កាលពី​ពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ថា “​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង យក​ដី​រដ្ឋ​លក់​” ដែល​ក្នុង​អត្ថបទ​ទាំងនោះ​​បាន​សង្កត់ធ្ងន់ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ មានបាន​សើម​មាត់​សើ​មក​ទេ​ដឹង​បាន​ជា​សម្ងំ​ស្ងាត់ឈឹង​ដូច្នេះ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន ចំពោះ​ករណី​នេះ ក្រសួង​កសិកម្ម មិន​បា​ចេញ​គោលការណ៍​អនុញ្ញាតឲ្យ​ធ្វើ​ការលក់​ដូ​រ​ដី​រដ្ឋ​ ​និង​ពុំ​បាន​មាន​ការពាក់ព័ន្ធ​ដូច​សារព័ត៌មាន​ចុះផ្សាយ​នោះទេ​។ ក្រសួង​កសិកម្ម បាន​និង​កំពុង​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ ​ដោយ​បាន​ចាត់​ក្រុមការងារ​ចុះ​ធ្វើ​អធិការកិច្ច លើ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ របស់​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង​ ​ក្នុងករណី​ពិតជា​មាន​កំហុសឆ្គង ក្រសួង​នឹង​ចាត់វិធានការ​ស្របតាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់​ថា មាន​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​ស្ថាប័ន បាន​ចុះផ្សាយ​ថា ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង​​បានឲ្យដឹងថា លោក អ៊ី ម៉េង​លាង ដែល​ទើប​ឡើងកាន់តំណែង ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង​ ​ស្រាប់តែ​ហ៊ាន​លក់​ដី​មន្ទីរ​កសិកម្ម​ខេត្ត ដល់​ទៅ​ជាង​១០​ហិកតា ដើម្បី​យក​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។​

​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង បានបញ្ជាក់​ថា កាល​ប្រធាន​ចាស់​នៅ​កាន់តំណែង គឺ​ហ៊ាន​លក់​ដី​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង​ ​ត្រឹម​កន្លះ​ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​លោក អ៊ី ម៉េង​លាង ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ ​ស្រាប់តែ​យក​ដី​មន្ទីរ​កសិកម្ម​១០​ហិកតា ទៅ​លក់​ឲ្យ​ឈ្មួញ​ពុះ​ជា​ដីឡូត៍ ក៏ដូចជា​ជួល​ឲ្យ​បុគ្គល​ឯកជន បើក​កន្លែង​លាង​រថយន្ត​ ​និង​បើក​អាជីវកម្ម​ផ្សេងៗ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង បានឲ្យដឹងថា លោក អ៊ី ម៉េង​លាង មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ នៅក្នុង​ក្រសួង​កសិកម្ម​ដូច្នេះហើយ​ទើប​លោក អ៊ី ម៉េង​លាង ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។​

​ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់ ដើម្បី​កុំឲ្យ​លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​៕ ដោយ​ ៖​ កូឡាប​

spot_img
×