Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ចូលរួម​បញ្ចុះ​បឋមសិលា​សាងសង​អាគា​មណ្ឌល​សុខភាព នៅ​ឃុំ​គគី ស្រុក​រមាស​ហែក​

spot_img

ស្វាយរៀង ៖ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ចូលរួម​ជា​គណៈ​អ​ធីបតី ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​កសាង​អគារ​មណ្ឌល​សុខភាព ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​នៅក្នុង​ពិធី​នេះ​មាន​អញ្ជើញ​អមដំណើរ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​បញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោកនាយ​ឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ នាយ​ឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ​អាជ្ញាធ​រ​គីមី​សាស្ត្រ លោកស្រី​តាំ​វួ​ច​ឆេង​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ព្រម​ទាំង​អាជ្ញាធរ​ដែនដី កងកំលាំងប្រដាប់អាវុធ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។

​បើតាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បានអោយដឹងថា ៖ អគារ​មណ្ឌល​សុខភាព​នេះ​មាន​ប្រវែង​បណ្តោយ ១២,៣​ម៉ែត្រ ទទឹង​៩,៥​ម៉ែត្រ ដែល​ជា​ការ​កសាងឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍ថា ៖ “​ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​សម្តែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​អស់លោក លោកស្រី រដ្ឋមន្ត្រីក្រសួង​សុខាភិបាល រដ្ឋបាល​ខេត្ត​ស្វាយរៀង រដ្ឋបាល​ស្រុក​រមាស​ហែក ដែល​បាន​ខិតខំ​រួមគ្នា​ជាមួយ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​(​ស៊ីម៉ាក់​) ជាពិសេស ក្រុមការងារ​ប្រតិបត្តិការ​បោសសំអាត​គ្រាប់បែក​គីមី អាជ្ញាធរ អាវុធ​គីមី​បាន​រកឃើញ និង​វាយតម្លៃ​យក​គ្រាប់បែក​គីមី​ចំនួន​មួយ​គ្រាប់​ក្នុង​បរិវេណ​វត្ត​គគីរ ហើយ​បាន​ជួយ​សម្រួល​ក្នុង​ការជម្លៀស​បងប្អូន​ពី​កន្លែង​បោសសំអាត​គ្រាប់បែក​គីមី មក​កាន់​ទី​កន្លែង​មាន​សុវត្ថិភាព និង​បាន​ពិនិត្យ​ព្យាបាល​ជម្ងឺ ហើយ​បាន​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ផលប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​។​

​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ក្រសួង​សុខាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការពិនិត្យ​សុខភាព​ជូន​បងប្អូន និង​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​បាន​រកឃើញ​អ្នកជំងឺ​រង​ផល​ប៉ះ ពាល់​ដោយសារ​ធាតុគីមី នៅក្នុង​ឃុំ​គគី​នេះ រោគសញ្ញា​ទាំងនោះ​មាន ៖ រោគសញ្ញា​មិនធម្មតា​ក្បាល​ធំ ស្វិត​ដៃ ស្វិត​ជើង ថប់ដង្ហើម អា​ឡាក់​ស៊ី​ស្បែក និងរ​មាស​ជា​ដើម​។​ល​។ ដោយ​ពិនិត្យឃើញ​ភាពចាំបាច់​ពាក់ព័ន្ធ​នឹង​សុខ ភាព​ប្រជាពលរដ្ឋ​នៅ​ឃុំ​គគី​នេះ ទើប​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​មក​ក្រសួង​សុខាភិបាល​ឱ្យ​គិតគូរ​ជា​បន្ទាន់​កសាង​មណ្ឌល​សុខភាព​គគី​នេះ ដើម្បី​ថែរក្សា​សុខភាព និង​ពិនិត្យ​ព្យាបាល​ជំងឺ​ដែល​កើតចេញ​ពី​ផលប៉ះពាល់​គ្រាប់បែក​គីមី​របស់​អាមេរិក​នេះ​ជូ​ប​បងប្អូន​ប្រជាពលរដ្ឋ​។​

​តាម​របាយការណ៍​ស៊ីម៉ាក់​បាន​រកឃើញ​ទីតាំង​គ្រាប់បែក​គីមី​ដែល​ទម្លាក់ ដោយ​អាមេរិក​បាន​កើនឡើង​ដល់​២២​ទីតាំង នៅក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង និង​ចំការ​គ្រាប់បែក​ចង្កោម​មួយចំនួនទៀត​៕ វ៉ៃកូ​

spot_img
×