Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ដឹង​ទេ​ថា រុក្ខជាតិ​បៃតង​អាច​ដុះ​បាន​ក្នុង​… ត្រចៀក​មនុស្ស​?

spot_img

​តាម MSN Elismit អាយុ ១៧​ឆ្នាំ រស់នៅ Aulcland ប្រទេស​ញូ​ហ្ស៊េ​ឡែន នៅ​សុខៗ​នាង​លាន់​ឮ​ស្នូរ​ចម្លែក​ក្នុង​ត្រចៀក​ខាងឆ្វេង​រៀង​រាល់​ពេល​នាង​ចលនា​ថ្គាម ។ មួយ​សប្តាហ៍​បាន​កន្លងទៅ​នៅ​តំបន់​ត្រចៀក​នោះ ចាប់ផ្តើម​ឈឺ​ខ្លាំង​រហូត​មិន​អាច​ហាមាត់​បាន ។​

​នាង​ក៏​ទៅ​មន្ទីរពេទ្យ ដោយ​នឹកថា​ប្រហែល​ជា​រលាក ។ ប៉ុន្តែ​ម្ចាស់​ថ្លៃ​អើយ អ្វី​ដែល​សូម្បី​គ្រូពេទ្យ​ក៏​នឹក​ស្មាន​ពុំ​ដល់ គឺ​ខាង​ក្នុង​ត្រចៀក​របស់ Eli គឺជា​រុក្ខជាតិ​បៃតង​១​ដើម បាន​ចេញ​ពន្លក​ខៀវ​ខ្ចី និង​កំពុង​លូតលាស់​យ៉ាង​ល្អ ។​

​វេជ្ជបណ្ឌិត​បាន​ថ្កៀប​យកចេញ រួច​វាស់​ឃើញ​រុក្ខជាតិ​បៃតង​នេះ មាន​ប្រវែង ៣ Cm នៅ​ទាំង​គ្រាប់ និង​…​ឫស ។​

​វេជ្ជបណ្ឌិត Mrchel Nerfe នាយក​មន្ទីរពេទ្យ​ប្រាប់ថា ២០​ឆ្នាំ​ប្រកប​អាជីព​នេះ​លោក​ពុំ​ដែល​ប្រទះ​ករណី​ដូច​ខាងលើ​ទេ ហើយ​ថា​រន្ធ​ត្រចៀក​សម្បូរ​សំណើម​អាច​នាំ​ឲ្យ​គ្រាប់​រុក្ខជាតិ​ប៉ិច​ពន្លក តែ​វា​ពុំ​អាច​ចាប់​ឫស​ចូលក្នុង​ស្បែក​របស់​មនុស្ស​បាន​ទេ ៕ ចន្ទ្រា​

spot_img
×