Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រូក​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​កំណព្វ​កែវ​ស្រុក​គីរីវង់ គ្មាន​មន្ត្រី​ជំនាញ​ណា​ត្រួតពិនិត្យ សង្ស័យ​ត្រូវ​បង្អែម​លាង​មាត់​ហើយ​មើលទៅ បានជា​ឡាន​ដឹក​ជ្រូក​បើកបរ​ដោយ​មិន​ឈប់ នៅ​ប៉ុស្តិ​ត្រួតពិនិត្យ​ឆ្លងដែន​ (វីដេអូ)

spot_img

​តាកែវ ៖ ក្រោយពី​មាន​ការប្រកាស​ជា​សាធារណៈ ក៏ដូចជា​ការជូន​ជា​សារលិខិត​ទៅ​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត និង​ក្រុង ពី​មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លើ​ការ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង​ទៅលើ​សាច់ជ្រូក និង​សាច់ក្រក ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​នោះ យើង​សង្កេតឃើញថា នៅក្នុង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ២០១៩​នេះ ជ្រូក​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​កំណព្វ​កែវ ហៅ​ច្រក​យិន​យ៉ា ស្រុក​គីរីវង់ ខេត្តតាកែវ នៅតែ​បន្ត​នាំ​ជ្រូក​ចូល​យ៉ាងកំហក ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​សោះ សូម្បី​តែ​ដល់​តំបន់​ត្រួតពិនិត្យ​ឆ្លងដែន​ក៏​រថយន្ត​ដឹក​ជ្រូក​នោះ មិន​បាន​បង្អង់​ឬ​ឈប់​សិន​ឡើយ ពោល​គឺ​បើកបរ​ទៅ​យ៉ាង​រំភើយ ហាក់បីដូចជា​អ្នករកស៊ី​ដឹក​ជ្រូក​ទាំងនោះ បាន​ជូន​បង្អែម​លាង​មាត់​ដល់​មន្ត្រី​មួយចំនួន​ឈរជើង​នៅ​ច្រក​យិន​យ៉ានោះ​រួចទៅហើយ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ពេល​ថ្មីៗ​នេះ លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ផ្ញើ​សារ​ជា​បន្ទាន់​ទៅកាន់​មន្ទីរ​កសិកម្ម​នៅ​គ្រប់​ខេត្ត​-​ក្រុង​ទូទាំង​ប្រទេស​ឱ្យ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ទៅលើ​លិខិត​នាំចូល​សត្វ​ជ្រូក​ទាំងឡាយ​ពី​ប្រទេស​វៀតណាម ដែល​បញ្ជាក់​ពី​សុខភាព​សត្វ និង​ពិនិត្យមើល​ឱ្យបាន​ច្បាស់​ទៅ​លើ​សត្វ​ជ្រូក​ទាំងឡាយ ដែល​នាំចូល​ទាំងនោះ ថា​តើ​មាន​រោគសញ្ញា​នៃ​ជំងឺឆ្លង​ដែរ​ឬក៏​អត់ នៅ​មុន​ពេល​អនុញ្ញាតឱ្យ​នាំ​ចូល​មក​កម្ពុជា ខណៈ​ដែរ​បច្ចុប្បន្ននេះ​ជ្រូក​នៅ​វៀតណាម​កំពុង​កើត​ជំងឺប៉េសអា​ហ្រិ​ក ដែល​ជា​ប្រភេទ​ជំងឺឆ្លង ប៉ុន្តែ​វា​មិន​អាច​ចម្លង​ពី​សត្វ​មក​ប៉ះពាល់​ដល់​មនុស្ស​បាន​ទេ គឺ​វា​អាច​ឆ្លង​ពី​សត្វ​ទៅ​សត្វ​ដទៃទៀត ប្រសិនបើ​មិន​មាន​វិធានការ​ការពារ​ទេនោះ​។​

ក្រោយ​មាន​ការនាំ​ជ្រូក​យ៉ាង​កំហក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​យិន​យ៉ា នេះ​លោក ថៃ លី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ បាន​ប្រាប់​ក្រុម​អ្នក​សា​រពត័​មាន​តាម​ទូរស័ព្ទ​នៅ​ថ្ងៃនេះ​ថា ក្រុម​មន្ត្រី​របស់​លោក​បាន​ធ្វើការ​ចាំ​ស្ទាក់​ត្រួតពិនិត្យ​នៅ​ចំណុច​ផ្លូវបំបែក​ទម្លាប់​នៅក្បែរ​កា​រ៉ា​សាំង​មួយ​នៅក្នុង​ស្រុក​គីរីវង់​ដែរ ។ តែ​ការឆ្លើយ​របស់​ប្រធាន​ពេទ្យសត្វ​ខេត្ត​តាកែវ​នេះ ហាក់បីដូច​ជា​និយាយ យក​តែ​បាន​តែ​ប៉ុណ្ណោះ ខណៈ​ដែល​ក្រុម​អ្នក​សារ​ពត័មាន​ដែល​ចុះ​ទៅដល់​គោលដៅ នោះ​គឺ​មិន​មាន​ឃើញ​នៅ​វត្តមាន​របស់​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ធ្វើការ​ចាំ​ត្រួតពិនិត្យ​អ្វី​ឡើយ ។ ជំវិញ​និង​ករណី​នេះ​ដែរ បើសិនជា​មាន​ការអះអាង​អ្វី​បន្ថែម​ពី​មន្ត្រី​ជំនាញ​គឺ​ក្រុមការងារ​របស់​យើងខ្ញុំ​និង​រងចាំ​ការបំភ្លឺ​ជានិច្ច ៕ ដោយ ៖ តាកែវ​

 

 

spot_img
×