Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានី បិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ក្រោយពេលចាប់មនុស្ស ជាង៣០០នាក់ និងរកឃើញគ្រឿងញៀនជាង៥០គីឡូ

spot_img

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងផ្ដល់លទ្ធភាពសមត្ថកិច្ច និងតុលាការបន្តនីតិវិធី ស្រាវជ្រាវរកប្រភព នៃការនាំចូលគ្រឿងញៀន និងតាមចាប់ក្រុមជនល្មើស មកផ្ដន្ទាទោសទៅតាមច្បាប់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាល រាជធានីភ្នំពេញ ដែល ដែលសារព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃទី២៣ កុម្ភៈនេះ។

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផល នៃប្រតិបត្តិការបង្រ្កាប បទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានន័យទាំងស្រុងថា នៅថ្ងៃសៅរ៍ទី ៤ រោចខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០១៩ វេលាម៉ោង ១និង ៤០ នាទីទៀបភ្លឺ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងដោយមានការដឹកនាំ សម្របសម្រួល ពីតំណាងអយ្យការ អមសាលាដំបូងរាជធានី ភ្នំពេញ បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំង ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះលទ្ធផលនៃ នៃប្រតិបត្តិការ កងកម្លាំងនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានឆែកឆេរបង្ក្រាប ក្នុងមជ្ឈមណ្ឌលកម្សាន្តនេះ និងបានចាប់យកវត្ថុតាង ជាគ្រឿងញៀនមួយចំនួន ព្រមទាំងបានឃាត់ខ្លួន ជនសង្ស័យចំនួន ៣១១នាក់ (ស្រី៥៦នាក់)។
ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្ម មជ្ឈមណ្ឌលកម្សាន្តរ៉ក់ ហើយផ្ដល់លទ្ធភាព ជូនអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ដើម្បីបន្តនីតិវិធី ស្រាវជ្រាវឈាន ទៅកំណត់ប្រភព នៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើស យកទៅផ្ដន្ទាទោស តាមច្បាប់ជាធរមាន។ អាស្រ័យ ដូចបានជម្រាបខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ កងកម្លាំងប៉ូលីសជាច្រើននាក់ បានឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ក្នុង​ក្លឹប​កម្សាន្ត ​Rock ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​បាន​ឃាត់ ​មនុស្ស​រាប់រយ​នាក់ ​និង​ដកហូត​ថ្នាំ​ញៀន​ជាច្រើន​ប្រភេទជាង​៥០​គីឡូក្រាម។ លោក ស ថេត អគ្គស្នងការរងនគរបាល​ជាតិ និង​ជា​ស្នងការនគរបាល រាជធានី​ភ្នំពេញ ជាអ្នកដឹកនាំកម្លាំងជំនាញចម្រុះផ្ទាល់​ ក្នុងការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ ដោយ​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់ និងនិងអ្នកចែកចាយ៣១១នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿង​ញៀន ​ជាង​៣៩​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក​៩​,២​គីឡូក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១២ និង​កាំភ្លើងខ្លី​១​ដើម។

បើតាមផេកហ្វេសប៊ុក William Guang បានសរសេរថា ក្នុងនាមខ្ញុំ ជាសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់
យោបល់ ខ្ញុំនិងរង់ចាំតាមដាន ការអនុវត្តន៍ច្បាប់ របស់អាជ្ញាធរពាក់ព័ន្ធ ចំពោះករណីនេះ ថាតើ ច្បាប់នឹងចាត់វិធានការ បែបណា ចំពោះលោក ឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌល Rock ជាតំបន់សំបុកគ្រឿងញៀន យ៉ាងធំ ដែលសមត្ថកិច្ចទើបបង្ក្រាបបាន ជាក់ស្ដែង ចាប់បានជនពាក់ព័ន្ធ ជាង៣០០នាក់ និងរឹបអូសគ្រឿងញៀន រាប់សិបគីឡូ ។

គូសបញ្ជាក់ថា ឧកញ៉ារូបនេះ ធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខច្បាប់ថា មិនអនុញ្ញាតឲ្យមានការផលិត ជួញដូរ ចែកចាយគ្រឿងញៀន ក្នុងកន្លែងអាជីវកម្ម របស់ខ្លួនឡើយ ប្រសិនជាមានឧកញ៉ារូបនេះ សុខចិត្តឲ្យបិទអាជីវកម្មរបស់ខ្លួន និង “ទទួលខុសត្រូវចំពោះមុខច្បាប់ផ្សេងៗទៀតផងដែរ”៕ ដោយ៖ កូឡាប

 

spot_img
×