Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ផ្លូវ​ជាតិ រៀបចំ​មង្គលការ ពិតជា “​សាវ​ហាវ​” ជាង​នៅ​ស្រុក​ខ្មែរ​ទៀត​

spot_img

នេះ​ពិតជា​អាពាហ៍ពិពាហ៍​ដ៏​កម្រ​នៅ​ដែន​កោះ​តៃវ៉ាន់ ព្រោះ​តែ​វា​បាន​រៀបចំ​ឡើង​នៅលើ​ថ្នល់ជាតិ​តែម្តង​។​

​តាម Trang ifeng មង្គលការ​នេះ​បាន​ប្រព្រឹត្តទៅ នៅ​ស្រុក Chiayi ដែនដី​តៃវ៉ាន់ ។ គូ​ស្វាមីភរិយា​នេះ គឺជា​អ្នករស់នៅ​ក្នុង​ស្រុក​តែមួយ​។​

កូន​កម្លោះ​កូនក្រមុំ​បណ្តើរគ្នា​ចូលមកក្នុង​ពិធី​។​
តុ​ជប់លៀង​ចំនួន​៦០០ ត្រូវបាន​ដាក់​តម្រៀប​នៅលើ​ថ្នល់ជាតិ​។​

​ភ្ញៀវ​ប្រមាណ​ជាង ៦.០០០​នាក់ ត្រូវបាន​អញ្ជើញ​មក​ចូលរួម​ក្នុង​មង្គលការ​នេះ​ព្រមទាំង​មន្ត្រី​អ្នកមុខអ្នកការ​ព្រមទាំង​សាច់ញាតិ​ទាំង​សងខាង​។ ដោយសារ​តែ​ភ្ញៀវ​ច្រើន​បែប​នេះ ទើប​កូន​កម្លោះ​ប្រើប្រាស់​ថ្នល់ជាតិ​រៀបចំ​ពិធី​។ នៅ​លើ​នោះ​ដែរ​គេ​បាន​រៀបចំ​ឆាក​តន្ត្រី​មួយ​យ៉ាង​ធំ ដើម្បី​ច្រៀង ព្រមទាំង​ទូរទស្សន៍​មួយ​បញ្ចាំង​ពី​ការប្រព្រឹត្តទៅ​របស់​អាពាហ៍ពិពាហ៍​នេះ​។ លើសពីនេះ​ទៀត អំឡុងពេល​នៃ​ពិធី​នេះ​ក៏​មាន​ការបាញ់​កាំជ្រួច​ស្វាគមន៍​ភ្ញៀវ​ជាង​៦​ពាន់​នាក់ ត្រូវបាន​អញ្ជើញ​ចូលរួម​។​

​មង្គលការ​នេះ​ពុំ​ទទួលយក​កាដូរ​អ្វី​ឡើយ ដោយ​កូន​កម្លោះ​កូនក្រមុំ​សុំឲ្យ​គេ​ជូនពរ​ដល់​ខ្លួន​ប៉ុណ្ណោះ ។ ពិធី​នេះ​បាន​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ ៨០.០០០​ដុល្លារ ហើយ​ម្ចាស់​ពិធី​បដិសេធ​ពុំ​ទទួល​កាដូរ ឬ​ចំណងដៃ​ឡើយ​៕ អាទិត្យ
 

spot_img
×