Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ដោយ​មិន​ប្រកាន់ពូជសាសន៍​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រធាន​ក្រុមមនុស្ស​ធ៌​ម​អូរ​បី (O3) គឺ​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​បន្តធ្វើ​សកម្មភាព​មនុស្ស​ធ៌​ម​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស ឲ្យ​រស់រានមានជីវិត​ជា​បន្ត​ហើយ នៅថ្ងៃនេះ បន្ទាប់ពី​ទទួលបាន​ដំណឹង​មក​ថា មាន​ជនបរទេស​វ័យ​ចំណាស់​ម្នាក់​មាន​ជំងឺ​ធ្ងន់ និង​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​រង់ចាំតែ​សេចក្តីស្លាប់​ចូលមក​ដល់​ ។

​ភ្លាមៗ បន្ទាប់ពី​លោក​ឧកញ៉ា បានទទួល​ដំណឹង​ក្រៀមក្រំ​នេះ ក៏បាន​ចាត់​ឲ្យ​ក្រុមការងារ របស់លោក ចុះទៅ​ជួប​បុរស​ជនបរទេស​វ​យ័​ចំណាស់​ម្នាក់ ដែល​កំពុងមាន​ជម្ងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ ហើយ​ខ្វះ​ថវិកា​ព្យាបាល​ជំងឺ កំពុង​រស់នៅក្នុង​ទូកក្តោង​ចាស់​មួយគ្រឿង ដែល​ចត​ទុកចោល​នៅមុខ​កោះពស់ នៃ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ដែលជា​ប្រធាន​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​, ស្ពី​ដ​បូត កម្ពុជា (G.T.V.C, Speed Boat Cambodia) ផង​នោះ បន្តថា ក្រោយ​រូបលោក​បានទទួល​ដំណឹង​ថា មាន​បុរស​ជនជាតិ​បរទេស​១​រូប កំពុងមាន​ជំងឺ​ធ្ងន់ ស​ម្រា​ន នៅក្នុង​ទូកក្តោង​១​គ្រឿង ដែល​គេ​ចត​ទុក​នៅខាងមុខ​កោះពស់ នៃ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ ជាមួយ​ស្ត្រី​ជា​ភរិយា ដោយសារតែ​គ្មាន​ប្រាក់​រក​គ្រូពេទ្យ​ព្យាបាល​។ លោក​ឧកញ៉ា ក៏បាន​ចាត់ចែង​ក្រុមការងារ​យក​អូប័រ ចេញទៅ​ដឹកយក​ជនបរទេស​វ័យ​ចំណាស់ និង​ភរិយា រួច​បញ្ជូន​តាម​រថយន្ត​យក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ លោក​ឧកញ៉ា​បន្តថា ក្រោយមក​ដោយសារ​ក្រុមគ្រូពេទ្យ​ពិនិត្យឃើញថា អាកា​រៈ​ជំងឺ របស់​ជនបរទេស​រូប​នោះ​ធ្ងន់ធ្ងរ​ពេក ក៏បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បូកគោ ក្នុង​ខេត្តកំពត ហើយ​ក៏បាន​បញ្ជូនបន្ត​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ រាជធានី​ភ្នំពេញ​វិញ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា រាល់​ការចំណាយ​ទាំងអស់ ទាំង​ការដឹកជញ្ជូន និង​ការព្យាបាល គឺ​រូបលោក​ធានារ៉ាប់រង​ទាំងស្រុង ក្នុងន័យ​មនុស្សធម៌​តែប៉ុណ្ណោះ​។ ហើយ​ថា ការងារ​មនុស្ស​ធ៌​ម​នេះ រូបលោក​បានធ្វើ ដោយ​គ្មាន​ការ​រើស​អ៊ើ​ង​ជាតិ​សាសន៍ សាសនា ឬ​ពណ៌​សម្បុរ​អ្វី​នោះទេ​។ លោក​ឧកញ៉ា​ឲ្យ​ដឹង​ដូច្នេះ រួច​បន្ថែមថា រូបលោក​មានការ​រីក​រាយ​កាលបើ រូបលោក​បាន​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស និង​សត្វ ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់​ជា​បន្តបន្ទាប់ នាពេល​កន្លងមកនេះ ហើយ​រូបលោក​ក៏​មិនដែល​នឹក​គិតថា ចង់បាន​អ្វី​តបស្នង​ពី​មនុស្ស ដែល​រូបលោក​បានធ្វើ​មនុស្សធម៌​នោះដែរ​។

​សមាជិក​ក្រុមការងារ​មនុស្ស​អូរ​បី ដឹកនាំ​ដោយ​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ឲ្យ​ដឹងថា បុរស​ជនបរទេស ដែលមាន​ជំងឺ​ខាងលើនេះ ជា​ជនជាតិ​បារាំង និង​ឈ្មោះ Aill Ronald Gea អាយុ​៧២​ឆ្នាំ​។ នេះ​បើ​យោងតាម​វិ​ក័យ​ប​ត្រ​គិត​ប្រាក់ របស់​មន្ទីរពេទ្យ​។​

​ងាក​មក​ស្ត្រី​ជា​ភរិយា​ជនបរទេស​កំពុងមាន​ជំងឺ​ធ្ងន់​ខាងលើ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរស​ធ៌​ម របស់ លោក​ឧកញ៉ា ទៀ វិចិត្រ ជាមួយ​កាយវិកា​លើកដៃ​សំពះ លាយឡំ​ដំណក់ទឹកភ្នែក​ហូរ​កាត់​ផែនថ្ពាល់​ដ៏​ជ្រីវជ្រួញ​របស់គាត់​ផង​។ អ្នកស្រី​មិន​នឹកស្មានថា គ្រួសារ​គាត់​មាន​វាសនា​បានមក​ជួប​កូន​ខ្មែរ​១​រូប ដែលមាន​ទឹកចិត្ត​សប្បុរស ចេះ​ជួយ​យកអាសារ​សង្គ្រោះ​ជនរងគ្រោះ និង​បាន​ចំណាយ​ថវិកា​ច្រើនសន្ធឹក​ស​ន្ទា​ប់ សម្រាប់​ចំណាយ​ទៅលើ​ការព្យាបាល​ជំងឺ​ស្វា​ម៉ី របស់​អ្នកស្រី ដោយ​មិន​ប្រកាន់ពូជសាសន៍​បែបនេះ​ទេ​។ ភរិយា​បុរស​អ្នកជំងឺ​ជនជាតិ​បារាំង​រូបនេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ននេះ ស្វាមី របស់គាត់​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ រាជធានី​ភ្នំពេញ​ ៕ ដោយ ៖ ដែន សីមា

spot_img
×