Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​បា​ឡែ​ន​ចំនួន​៣​ក្បាល​បានបង្ហាញ​ខ្លួន​ជាថ្មីទៀត នៅលើ​លម្ហ​សមុទ្រ​នា​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ឲ្យ​ជួយ​ការពារ​ថែរក្សា​ត្រី​បាណន់​គីង្គក់ ឬ​ឆ្លាម​ប៉ា​រ៉ា ដែល​បានបង្ហាញ​វត្តមាន​ជាថ្មីទៀត នៅលើ​លម្ហ​សមុទ្រ​ម្តុំ​ប្រជុំ​កោះរ៉ុង​សន្លឹម និង​កោះរ៉ុង ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​លោក​អភិបាល បានចាត់ទុក​វត្តមាន របស់​ត្រី​បាណន់​គីង្គក់ ឬ​ត្រី​ឆ្លាម​ប៉ា​រ៉ា ដែល​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់ នា​ប្រជុំ​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ ថា​បានរួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ងាក​មក​ចាប់អារម្មណ៍ និង​ចូលមក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​កើន​ច្រើន​ថែមទៀត​នា​ថ្ងៃ​អនាគត​។​
​ផ្តើម​ពី​បញ្ហា​នេះ លោក យន្ត មីន បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ឲ្យ​ជួយ​ថែរក្សា​ការពារ​ត្រី​បាណន់​គីង្គក់ ឬ​ត្រី​ឆ្លាម​ប៉ា​រ៉ា ឲ្យ​បាន​គង់វង្ស​ទាំងអស់គ្នា ដោយ​មិនត្រូវ​ចាប់ ឬ​សម្លាប់​ត្រី​ប្រភេទ​នេះ​ជាដាច់ខាត ព្រោះ​ត្រី​ប្រភេទ​នេះ គឺជា​ប្រភេទ​ត្រី​កម្រ និង​ស្លូត​ណាស់​។​

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​កោះរ៉ុង​សន្លឹម បានផ្តល់​ព័ត៌មាន​មក​ថា មាន​ត្រី​បា​ឡែ​ន (​បាណន់​គីង្គក់​ឬ​ឆ្លាម​ប៉ា​រ៉ា​) ចំនួន​៣​ក្បាល កំពុង​បង្ហាញ​វត្តមាន នៅក្នុង​លម្ហ​សមុទ្រ​កោះរ៉ុង​សន្លឹម​ជាថ្មីទៀត​។ ប៉ុន្តែ​ការបង្ហាញ​ខ្លួន​ជាថ្មី របស់​ត្រី​បា​ឡែ​ន​ខាងលើនេះ មាន​រហូតដល់ ៣​ក្បាល ដែល​កាលពី​ពេលមុន គឺ​មានតែ​ចំនួន​១​ក្បាល​ទេ​។ ប្រជាពលរដ្ឋ​បន្តថា ក្នុងចំណោម​ត្រី​បា​ឡែ​ន​គីង្គក់​ទាំង ៣​ក្បាល​ខាងលើនេះ ឃើញ​មាន​ត្រី​តូចៗ​ចំនួន ២​ក្បាល និង​ធំ​១​ក្បាល (​សរុប​៣​ក្បាល​) នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​ច្រើន ពី​សំណាក់​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ត្រី​ខាងលើនេះ​មាន​ឈ្មោះថា​បាណន់​គ​ង្គ​ក់ (​ឈ្មោះ​ពី​ដូនតា​) ឬ ឆ្លាម​ប៉ា​រ៉ា (​ឈ្មោះ​ហៅ​ក្រៅ​) ឈ្មោះ​ជា​ភាសា​អង់គ្លេស Whale Shark នៅក្នុង​អំបូរ Rhincodontidae​។ លោក​បន្តថា កន្លងមកនេះ ត្រី​ប្រភេទ​នេះ គឺ​បានបង្ហាញ​វត្តមាន​ត្រី​នេះ​តែ ១​ក្បាល​ទេ ប៉ុន្តែ​បច្ចុប្បន្ននេះ បាន​កើន​ចំនួន​៣​ក្បាល (​ធំ​មួយ​ក្បាល​តូច​២​ក្បាល​) ដោយបាន​បណ្តែត​ខ្លួន នៅក្នុង​លម្ហ​សមុទ្រ​ម្តុំ​ប្រជុំ​កោះរ៉ុង​សន្លឹម និង​កោះរ៉ុង ក្រុងព្រះសីហនុ​។​

​ចំពោះ​ការបង្ហាញ​ខ្លួន​របស់​ត្រី​បាណន់​គីង្គក់​នេះ ទាំង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​អំពាវនាវ​ដល់​ពលរដ្ឋ ឬ​អ្នកទេសចរ​កុំ​ឲ្យ​ទៅ​រំខាន​ដំណើរ របស់​ត្រី​ប្រភេទ​នេះ ព្រោះ​ជា​ប្រភេទ​ត្រី​ស្លូត មិន​ធ្វើបាប​មនុស្ស​ទេ​។ ជាង​នេះ ក៏​ហាម​ដាច់ខាត មិនត្រូវ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ មិន​ឲ្យ​នាំគ្នា​ជិះទូក​ដេញចាប់​ជិះ ដើម្បី​ធ្វើជា​ការកម្សាន្ត ឬក៏​ធ្វើ​សកម្មភាព​ណាមួយ ដែល​អាច​នាំ​ឲ្យ​ត្រី​បាណន់​គីង្គក់ ឬ​ឆ្លាម​ប៉ា​រ៉ា ខាងលើ​ភ័យ​ផ្អើល និង​ជាពិសេស គឺ​ហាម​ដាច់ខាត មិន​ឲ្យ​ធ្វើ​នេសាទ ឬ​សម្លាប់​ត្រី​ខាងលើនេះ​ជាដាច់ខាត ​៕ ដោយ ៖ ដែន សីមា

spot_img
×