Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​ហើយ ! បើ​ដល់​ថ្នាក់​កុងស៊ុល​ចិន​នៅ​ញូយ៉ក​ទូន្មាន​ថា ៖ ពលរដ្ឋ​ចិន​មិន​ត្រូ​វាយតប់​គ្នា​នៅ​អាមេរិក​ទេ ព្រោះថា​ប្តី​ម្នាក់​បាន​វាយ​ប្រពន្ធ​តាមផ្លូវ ទើបត្រូវ​ជាប់​…​គុក​ហើយ​!

spot_img

តាម SCMP កុងស៊ុល​ចិន​ប្រចាំ​ក្រុង​ញូយ៉ក កាលពី​ចុង​សប្តាហ៍​មុន បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម WeChat ប្រកាស​ពី​ព័ត៌មាន​រឿង​នារី​ត្រកូល ចាង ម្នាក់​បាន​ពឹងពាក់​ឲ្យ​ជួយ​អន្តរាគមន៍ គ្រា​បុរស​ជា​ប្តី​ត្រូវ​ប៉ូលិស​អាមេរិក​ចាប់ខ្លួន ។​

ទិដ្ឋភាព​ប្តី​វាយ​ប្រពន្ធ​តាមផ្លូវ​សាធារណៈ​នៅ​ចិន​ជា​រឿង​…​ធម្មតា ។​

​រឿងហេតុ​គឺ​ប្តី​ប្រពន្ធ​២​នាក់​នេះ បាន​ឈ្លោះប្រកែក​គ្នា​នៅក្នុង​សណ្ឋាគារ ក្រោយមក​បុរស​ជា​ប្តី​បាន​ស្ទុះ​ទៅ​វាយ​ប្រពន្ធ​តាម​ដង​វិថី​ញូយ៉ក ។ ពលរដ្ឋ ២​រូប​ក្បែរ​នោះ ក៏​ទូរស័ព្ទ​ប្រាប់​ប៉ូលិស ។ ប៉ូលិស​មកដល់​ក៏​វាយខ្នោះ​បុរស​ជា​ប្តី​ក្រោយមក​ចោទប្រកាន់​ប្រព្រឹត្ត​ហិង្សា​ក្នុង​គ្រួសារ ។​

“​ក្រោយ​ហេតុការណ៍​នេះ​ប្តី​ប្រពន្ធ​ទាំង​២​រូប ទទួលបាន​មេរៀន​មួយ ហើយ​ទទួល​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​” ឃ្លា​មួយ​នៃ​សេចក្តីប្រកាស​របស់​កុង​ស៊ុ​ល​ចិន ។ សេចក្តីប្រកាស​នៅបាន​សរសេរថា ៖ “​ពលរដ្ឋ​ចិន​ជាច្រើន​ចាត់ទុកជា​រឿង​ប្តី​ប្រពន្ធ​ទាស់ទែង​គ្នា ជា​រឿង​ផ្ទៃក្នុង មិន​ទាក់ទង​អ្នកដទៃ ។ ប៉ុន្តែ​នៅ​ប្រទេស​លោកខាងលិច នោះ​ពុំមែន​ជា​រឿង​ផ្ទៃក្នុង​ធម្មតា​នោះទេ ។​

​កុងស៊ុល​ចិន​នៅបាន​ទូន្មាន​ថា ៖ ពលរដ្ឋ​ចិន​មក​អាមេរិក​ពុំ​ត្រូល​បង្ករឿង​វាយតប់​គ្នា​នៅ​ទីសាធារណៈ​ទេ ព្រោះ​វា​ត្រូវបាន​ចាត់ទុកជា​ទង្វើ​ហិង្សា​ក្នុង​គ្រួសារ ហើយនឹង​ត្រូវ​ប៉ូលិស​ប្រើ​កម្លាំងបាយ​តែម្តង ។​

​ស្ថាប័ន​នេះ​នៅបាន​សង្កត់ធ្ងន់ថា គម្លាត​រវាង​ចិន កន្លង​ដែល​គេ​ពុំ​អន្តរាគមន៍​រឿង​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ឬ​វាយតប់​គ្នា​តាមផ្លូវ​នោះ នៅ​អាមេរិក អ្នក​នៅតាម​ផ្លូវ​អាច​រាយការណ៍​ប្រាប់​ប៉ូលិស និង​ថែមទាំង​ចេញទៅ​ធ្វើ​សាក្សី​នៅ​តុលាការ​ទៀតផង ។​

​ពុទ្ធោ​អើយ​! អីចឹង​បាន​វា​…​អីចឹង​នោះ !

​កប់យោបល់​ហើយ​!

spot_img
×