Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​ប្រជាពលរដ្ឋ ផ្អើល​មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត ក្រោយ​មាន ក្មេងស្រី​អាយុ​១១​ឆ្នាំ បានទទួល​មរណភាព

spot_img

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីណែនាំ បានកត់សម្គាល់​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ មានការ​យល់ដឹង​ច្រើន លើ​កិច្ចការពារ​ជំងឺ​ឆ្កែឆ្កួត ដែល​អាច​កើតមាន​ក្រោយពី​សត្វ​ឆ្កែ ឬ​ឆ្មា​ខាំ ឬ​ខ្វាច ដែល​ជំរុញ​ឲ្យ​បងប្អូន​បាន​សម្រាក​មករក​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​

បើតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល បានបញ្ជាក់​ជូន​សាធារណជន​សារជាថ្មី​ម្តង​ទៀតថា ភ្លាមៗ ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​ករណី​ក្មេងស្រី​អាយុ​១១​ឆ្នាំ បានទទួល​មរណភាព កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ដែលមាន​ប្រវត្តិ​ឆ្មា​ខ្វាច​តាំងពី​ខែធ្នូ ឆ្នាំ​២០១៨​មក​នោះ ក្រសួងសុខាភិបាល​បាន​ចេញមក​ពន្យល់​សាធារណជន ស្តីពី​ករ​ណ៍​នេះហើយ​ក៏បានផ្តល់​ការណែនាំ​ជា​បន្តបន្ទាប់​តាម​​បណ្តាញសារព័ត៌មាន និង​បានធ្វើ​ការងារ​ជា​បន្តបន្ទាប់​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ ស្រាវជ្រាវ​សុខភាព​សាធារណៈ ដើម្បី​ដោះស្រាយ​កិច្ច​ការផ្តល់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​យើង​ផងដែរ​។​

​បន្ទាប់មក ដោយសារ​ការ​សម្រាក​ម​ករក​ការចាក់​វ៉ាក់សាំង ដែលជា​ហេតុ​ឲ្យ​មានការ​រងចាំ​យូរ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មានការ​ស្វែងយល់​បន្ថែ​ម​ទៀត លើ​បញ្ហា​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក៏​បានចេញ​សេចក្តី​ជូន​ព័ត៌មាន​អំពី​ស្ថានភាព នៃ​ការចាក់​ថ្នាំ​បង្ការ​ឆ្កែឆ្កួត​នេះ​រួចហើយ​ដែរ​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា «​ជំងឺ​ឆ្កែឆ្កួត​នេះ ជា​ជំងឺ​ដ៏​កម្រ​មួយ​មាន​ជា​យូរយារ​ណាស់​មកហើយៗ ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត ក៏មាន​ជា​យូរ​មកហើយ​ដែរ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ ហើយ​ការផ្តល់​ការចាក់​ថ្នាំ​បង្ការ​នេះ បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ ជូន​ដល់​អតិថិជន​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​គិតគូរ​ជាមុន​រួចទៅហើយ ដោយបាន​ពង្រីក​កន្លែង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ​បាន​មួយកន្លែង​ទៀត នៅ​ខេត្តបាត់ដំបង​ដោយ​សហការ ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ សម្រាប់​សេវា ឯកជន​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ក៏មាន​ការផ្តល់សេវា​ចា​ក់​ថ្នាំ​បង្ការ​ឆ្កែឆ្កួត​នេះ​ផងដែរ នៅតាម​បណ្តា​រាជធានី​-​ខេត្ត​។ ដូច្នេះ បងប្អូន អាចមាន​ជម្រើស​លើ​ការស្វែងរក​ការ ចាក់​ថ្នាំ​បង្ការ​ជំងឺ ឆ្កែឆ្កួត​នេះ​បាន​»​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដោយសារតែ​ចំនួន​អ្នក​ដែល​អញ្ជើញ​មក​ពិគ្រោះ ក្រោយពី​សត្វ​ខាំ​ដើម្បី​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ ជម្ងឺ​ឆ្កែឆ្កួត​មាន​ចំនួន​ច្រើនឡើង​នោះ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា សូម​អភ័យទោស​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រង់ចាំ​យូរ​ក្នុង​ការជួប​ជាមួយ​ក្រុមគ្រូពេទ្យ​។​

​វិទ្យាស្ថាន​ប៉ាស្ទ័រ កាលពី​ម្សិលមិញ បាន​បញ្ជាក់ថា ខ្លួន​បាន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត​សម្រាប់​អ្នក​គ្រប់គ្នា និង​សូម​ផ្តល់​អទិភាព​ពិគ្រោះ ជូន​ដល់​អ្នក​ដែល​អញ្ជើញ​មកចាក់​បន្ត លើក​ទី​២ និង​ទី​៣ អ្នក​ដែលមាន​មុខរបួស​ដោយ​ឆ្កែ​ខាំ​ធ្ងន់ធ្ងរ កុមារ​តូចៗ ព្រះសង្ឃ ជនពិការ មនុស្ស​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​។​

​វិទ្យាស្ថាន​ប៉ាស្ទ័រ បានទទួល​ពិគ្រោះ​ជូន​ដល់​អ្នក​ជម្ងឺ​ទាំងអស់ ដែល​អញ្ជើញ​មកដល់​វិទ្យាស្ថាន ប៉ុន្តែ​សូម​អធ្យាស្រ័យ​ចំពោះ​ការ រង់ចាំ​យូរ​។ វិទ្យាស្ថាន​សូម​ជម្រាបជូន​ថា យើង​មាន​វ៉ាក់សាំង​គ្រប់​ចំនួន សម្រាប់​ផ្គត់ផ្គង់​ជូន​អ្នក​ទាំងអស់គ្នា​។ ជាមួយគ្នានេះដែរ នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក៏បាន​ជម្រាប​ដល់​សាធារណជន​ទាំងអស់​ថា សូមមេត្តា​កុំ​ជឿ​តាម​ព័ត៌មាន​មិន​ពិត​មួយចំនួន តាមរយៈ​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​មួយចំនួន​តូច លើ​ការណែនាំ​របស់​ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កន្លងមកនេះ​ ៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×