Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី សញ្ជាតិ​អៀក​ឡង់ ដុតបំផ្លាញ​សម្ភារៈ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​សំណាក់ ត្រូវ​ចាប់ខ្លួន​

spot_img

​សៀមរាប​ ៖ ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនជាតិ​បរទេស​ម្នា​ក់មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ផ្ទះសំណាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា ដុតបំផ្លាញ​សម្ភារ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​សំណាក់ ។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ SIMMSDAMONWALTER NELSON ភេទ ប្រុស កើត​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​១៩៨០ ជា​ជនជាតិ​អូស្ត្រាលី សញ្ជាតិ​អៀក​ឡង់ កាន់​លិខិតឆ្លងដែន​លេខ PV១៧០៤៩៣៤ មានមុខរ​បរជា​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​ហ្កា​ប៊ី​ស៍ ស្ថិតនៅ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​អនុវត្ត​នីតិវិធី​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​សៀមរាប ដឹកនាំ​ដោ​យ​លោ​ក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា គឹម​សាន ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែន​ការងារ​អន្តេ​ា​ប្រវេសន៍​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ដុតបំផ្លាញ​សម្ភារ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​សំណាក់ នា​វេលា​ម៉ោង​ប្រហែល ២០ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំនុច​ក្នុងផ្ទះ​សំណាក់​ហ្កា​ប៊ី​ស៍ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច ជួយ​ពន្លត់​ទាន់ពេលវេលា ដែល​ពុំ​បណ្តាល​ឲ្យ​ខូចខាត​សម្ភារ និង​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ​ឡើយ ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ធ្វើ​ការឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​ការសាកសួរ​តាម​ការសម្រេច​របស់លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×