Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ លី​អូ ប្រគល់​រង្វាន់​ទឹកប្រាក់​សុទ្ធ​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 10 គូ ក្នុង​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ ជាមួយ​ស្រា​បៀរ លី​អូ ឆ្នាំ 2019

spot_img

​ភ្នំពេញ​ ៖ ​ស្រា​បៀរ លី​អូ បានប្រគល់​រង្វាន់​ជាច្រើន​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំនួន 10 គូដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀរ លី​អូ នៅក្នុង​ការប្រគំ​តន្ត្រី “A1 Concert” របស់​ស្ថានីយទូរទស្សន៍ MYTV កាលពី ថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2019 ។​

​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 2 គូ បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ 5,000 ដុល្លារ និង 8 គូ​ផ្សេង ទៀត​បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ 1,000 ដុល្លារ ដែល​ពួកគាត់​បានមកពី​ទូទាំង ប្រទេស​មាន​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។

​គូ​ស្វាមីភរិយា​ថ្មី​មួយគូ លោក បុណ្យ រ៉ៃបាន់ និង លោកស្រី ហល់ សា​អែម មកពី​ខេត្ត បន្ទាយមានជ័យ ដែលជា​ម្ចាស់​រង្វាន់​ទឹកប្រាក់​សុទ្ធ 5,000 ដុល្លារ បាន​ឲ្យ​ដឹងថា “​យើង ទាំងពីរ​នាក់​រំភើប​ភ្ញាក់ផ្អើល​រក​អ្វី​មក​ប្រៀប​មិន​បានទេ ពេលដែល​ឮ​គេ​ប្រកាស​ឈ្មោះ អ្នកឈ្នះ​រង្វាន់​គឺជា​ខ្លួន នៅក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង កាលពី​ថ្ងៃទី​17 ខែ កុម្ភៈ កន្លងទៅ​។ នេះ​ជា​ចំណងដៃ​ដ៏​រីករាយ​អស្ចារ្យ​បំផុត​សម្រាប់​ពួកយើង​” ។​

​លោក ព្រាប សុវណ្ណ នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ស្រា​បៀរ លី​អូ បាន ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា “​ជា​រៀងរាល់ឆ្នាំ ស្រា​បៀរ លី​អូ តែងមាន​កម្មវិធី​ចំណង ដៃ​ដ៏​មានន័យ ជាមួយ​ស្រា​បៀរ លី​អូ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយក ចិត្ត​ទុកដាក់​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដ៏​មានតម្លៃ​របស់​យើង ដែល​បានជ្រើសរើស​ស្រា​បៀរ​លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ហើយ​យើង​ក៏​សង្ឃឹមថា​អតិថិជន​នៅតែ បន្ត​គាំទ្រ​ស្រា​បៀរ លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់តែ​មាន​ភា​ព​សប្បាយរីករាយ​”​។​

​នេះ​ជាការ​ចាប់​រង្វាន់​លើក​ទី 1 សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផ្តល់​ចំណងដៃ ដ៏​មានន័យ​ឆ្នាំ 2019 នេះ​។ សូម​ជាវ ស្រា​បៀរ លី​អូ សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅមាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត កំពុង​រង់ចាំ​លោកអ្នក​។​

​ស្រា​បៀរ​លី​អូ ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍ របស់លោក​អ្នក​។ ដូច្នេះ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ លី​អូ សម្រាប់​ថ្ងៃ​ពិសេស​របស់លោក អ្នក ដើម្បី​ទទួលបាន​ចំណងដៃ​ដ៏​មានន័យ​ពី​ស្រា​បៀរ លី​អូ ។ ស្រា​បៀរ លី​អូ កាន់តែ​រីករាយ​លើសពី​ក្តី​ប្រាថ្នា​៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×