Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់គ្នា​តាម​ហ្វេ​សបុ​កបាន ២ ខែ ប្រុស​ស្នេហ៍​បោក​យក​ម៉ូតូ និង​ទូរស័ព្ទដៃ​ស្រី​ស្នេហ៍​ទៅ​បាត់ ហើយ​បន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​នគរ​បាល​ជាតិ​ថែមទៀត​

spot_img

​ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ធ្វើការ​ឃាត់ខ្លួន​ខណៈដែល​បាន​ក្លែង​ជា​មន្ត្រីនគរបាល​បាន​បោកប្រាស់​ស្រី​ស្នេហ៍​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​និង​ទូរស័ព្ទដៃ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​.២០១៩ នៅខាងមុខ​ផ្សារ​ស៊ិន​ជូ​រី ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ឥឡូវ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្វាយទាប ឃាត់ខ្លួន​បាន​ទាំង​ម៉ូតូ​ផង តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក៏ដូចជា​លោក​វរសេនីយ៍ឯក អធិការនគរបាល​ស្រុក​ស្វាយទាប​ផង​ ។​

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ៖ ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ រស់ ណាក់ មាន​ទីលំនៅ​ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រំ ខេត្ត ស្វាយរៀង​និង​បាន​ក្លែង​ធ្វើជា​មន្ត្រី​នគរបាលជាតិ​ឈ្មោះ ណាក់ វី​រះ អត្តលេខ​០៤០៦៨ ។​

​សូមបញ្ជាក់​ផងដែរ​ថា ៖ ការឃាត់​ជនសង្ស័យ​ខាងលើ​បាន​កាលពី​ថ្ងៃទី​២២​ខែ​កុ​ម្ភះ​ឆ្នាំំ​២០១៩​នៅវេលា​ម៉ោង​១៦ និង​១៥​នាទី ខណៈពេលដែល​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​លើ​ដង​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ទួល​អង្គុប ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​

​ប្រភព​បាន​បន្តទៀតថា ៖ ក្រោយពី​កម្លាំង​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​បាន​កសាង​សំណុំរឿង រួច​បានប្រគល់​ជនសង្ស័យ​រួមទាំង​ម៉ូតូ​ជា​វត្ថុតាង​ទៅអោយ​សមត្ថកិច្ច​ខាង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ២៣ ខែ​កម្ភៈ ឆ្នាំ​.២០១៩​នេះ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×