Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាន​រកឃើញ​ក្រុម​ជ័យលាភី នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរ​

spot_img

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទីពីរ ក្នុងក្របខ័ណ្ឌប្រកួត 2-Star World Tour សម្រាប់កីឡាកិរិនី ប្រចាំមណ្ឌលភ្នំពេញ បានឈានដំណាក់កាលចុងក្រោយ ដ៏រំភើបរីករាយក្រៃលែងបំផុត កាលពីថ្ងៃអាទិត្យទី ២៤ ខែកុម្ភៈ នៅមុខសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួម ទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។


កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់រង្វាន់ ជូនក្រុមជ័យលាភី មានការអញ្ជើញ ចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់ដោយលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក MOON YOO នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។
បន្ទាប់ពីការប្រកួតយ៉ាងខ្លាំងក្លា ដែលបានកើតឡើង ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ រវាងក្រុមក្រុមកីឡាករឆ្នើម អន្តរជាតិជាច្រើនក្រុម ដូចជា មកពីប្រទេសជប៉ុន ឆេក ថៃ សហរដ្ឋអាមេរិក ទីក្រងតៃប៉ិ អូស្ត្រាលី ប៉ូឡូញ កាណាដា ស៊ីប អ៊ីស្រាអែល សិង្ហបុរី អាល្លឺម៉ង់ ក្រិក ស៊ុយអែដ និងបណ្តាប្រទេស ជាច្រើនទៀត គេបានរកឃើញ ក្រុមជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់កីឡាកិរិនី ប្រចាំមណ្ឌលភ្នំពេញ គឺក្រុមជើងឯក បានទៅលើក្រុមប្រទេសក្រិក (Vasiliki Arvaniti/Penny Karagkouni) ទទួលបានមេដាយមាស និងប្រាក់រង្វាន់ $4000។ ក្រុមជើងឯករង បានទៅលើក្រុមសហរដ្ឋអាមេរិក (Amanda Dowdy/Corinne Quiggle) ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ $3,000 និងក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមប្រទេសជប៉ុន (Yurika Sakaguchi/Chiyo Suzuki) ដែលទទួលបានមេដាយសំរឹទ្ធិ និងប្រាក់រង្វាន់ $2,000។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះ មានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខ័ណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិច 2020 ដើម្បីឈានរកទៅជើងឯកពិភពលោក។


បន្ទាប់ពីកម្មវិធីប្រកួតនេះ មានការប្រគំតន្រ្តីរាត្រី របស់ស្រាបៀរអាន់ឆ័រ ដោយមានការអញ្ជើញចូលរួម ពីតារាល្បីៗ ប្រចាំព្រះរាជាណាចកម្ពុជាជាច្រើនរូប មានដូចជា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក្ស លោកហ្សូណូ កញ្ញា រ៉េត ស៊ូហ្សាណា អ្នកនាងពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ លោក យុន វុត្ថាកញ្ញា កញ្ញា បាន ម៉ុន្នីល័ក្ខ ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។
សូមជម្រាបថា នេះជាព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្ដរជាតិ ស្រាបៀរអាន់ឆ័រលើកទីពីរ ដែលប្រារព្ធឡើង នៅក្នុង ព្រះរាជាណាចកម្ពុជា ដែលរៀបចំឡើង ដោយស្រាបៀរអាន់ឆ័រ ក្រោមកិច្ចសហការជាមួយ នឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទះកម្ពុជា។
កម្មវិធីនេះ នឹងបន្តធ្វើឡើង នៅខេត្តបីទៀត និងកម្មវិធីប្រគំតន្រ្តី នឹងប្រារព្ធធ្វើឡើង នៅខេត្តប្រាំមួយទៀត ដោយមានកាលវិភាគប្រកួត ដូចខាងក្រោម ១.រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ។ ២. ខេត្តព្រះសីហនុ នៅថ្ងៃទី ២ ដល់ថ្ងៃទី៣ ខែមីនា។ ៣. ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៧ ដល់ថ្ងៃទី១០ ខែមីនា។ ៤. ខេត្តសៀមរាប នៅថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែមីនា ។ ៥. ក្រុងប៉ោយប៉ែត នៅថ្ងៃទី ៣០ ដល់ថ្ងៃទី៣១ ខែមីនា។ ៦. ខេត្តបាត់ដំបង នៅថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែមេសា ។ ៧. ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។
កម្មវិធី 2-Star World Tour នឹងប្រារព្ធធ្វើឡើង នៅរាជធានីភ្នំពេញ សម្រាប់កីឡាកិរិនី និងនៅខេត្តសៀមរាប សម្រាប់កីឡាករផ្នែកបុរស។ ទន្ទឹមនឹងនេះផងដែរ កម្មវិធី 1-Star World Tour នឹងប្រារព្ធធ្វើឡើង នៅខេត្តកំពង់ស្ពឺ សម្រាប់កីឡាករផ្នែកបុរស និងខេត្តបាត់ដំបង សម្រាប់កីឡាការិនី។
រង្វាន់ទឹកប្រាក់សរុបគឺ 60,000 ដុល្លារអាមេរិក ដោយក្រុមជ័យលាភីនីមួយៗ នៃក្របខ័ណ្ឌកម្មវិធី 1-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ 5,000 ដុល្លារអាមេរិក ចំណែកឯក្រុមជ័យលាភីនីមួយៗ នៃក្របខ័ណ្ឌកម្មវិធី 2-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ 25,000 ដុល្លារអាមេរិក។
កាន់តែធំ កាន់តែអស្ចារ្យ កាន់តែកក្រើករីករាយ! សូមចូលរួមទស្សនា ឲ្យបានច្រើនកុះករ ជាមួយស្រាបៀរអាន់ឆ័រ! សូមកុំរំលងព្រឹត្តិការណ៍ពិសេស ប្រចាំឆ្នាំនេះឲ្យសោះ!
ទទួលយកភាពសប្បាយ រីករាយ យ៉ាងពិតប្រាកដ ជាមួយរសជាតិ ដ៏ស្រទន់ ពីស្រាបៀរអាន់ឆ័រ!

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ៕ដោយ៖កូឡាប

spot_img
×