Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរីព្រៃ​មួយ​ក្បាល​ងាប់​ឡើង​ស្អុយ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី ជាប់​ព្រៃ​កប់​សព ស្រុក​កែវ​សីមា ជា​ករណី​បាញ់សម្លាប់​ដើម្បី​យក​ភ្លុក និង​កន្ទុយ​

spot_img

​មណ្ឌលគិរី​ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ប្រាប់ថា ដំរី​ឈ្មោល​មួយ​ក្បាល ដែល​គេ​ប្រទះឃើញ​ងាប់ ក្នុង​សភាព​ស្អុយរលួយ នៅ​ចំការ​ស្វាយចន្ទី នា​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នោះ ជា​ករណី​បាញ់សម្លាប់​ដើម្បី​យក​ភ្លុក និង​កន្ទុយ​។​

​លោក បាន​បន្តថា ផ្អែក​តាម​ការពិនិត្យ​សាកសព គេ​ឃើញ​ប្រហោង​ត្រូវ​នឹង​គ្រាប់កាំភ្លើង ចំ​ផ្នែក​ក្បាល​ក្បែរ​គ្រាប់ភ្នែក ហើយ​ភ្លុក​ទាំង​គូ និង​កន្ទុយ​របស់​វា​ត្រូវបាន​គេ​កាត់​យកទៅ​បាត់​។ រហូតមកដល់​ពេលនេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កំពុង​កំណត់​មុខសញ្ញា ដើម្បី​ស្វែងរក​អ្នកទទួលខុសត្រូវ នៃ​បាញ់ប្រហារ មក​ទទួលទោស​តាមច្បាប់​។​

​មន្ត្រី​ជំនាញ កំពុង​រង់ចាំ​មន្ត្រី​នៃ​ក្រសួងបរិស្ថាន យក​ឧបករណ៍​មក ត្រួតពិនិត្យ​លើ​សាកសព​ដំរី​នេះ ដែល រលួយ ជះក្លិន​ស្អុយ​ខ្លាំង ពុំ​អាច​ចូល ទៅ​ពី​និត្យ ឲ្យ​បាន​ត្រឹមត្រូវ​។ មន្ត្រី​ជំនាញ បរិស្ថាន នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៅ​រសៀល ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ បាន​អះអាង​បែបនេះ​។​

​គួរ​បញ្ជាក់ថា សត្វ​ដំរី​ញី​មួយ​ក្បាល ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា បាន​ងាប់​កាលពី​ជាង​១០ ថ្ងៃមុន នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី ជាប់​ព្រៃ​កប់​សព ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយក៏​ត្រូវបាន​ប្រទះឃើញ នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​អនុប្រធាន​មន្ទីរ​បរិស្ថាន លោក​ឌិន​ប៊ុនធឿន បាន​ឲ្យ​ដឹងថា ក្រុមការងារ​ជំនាញ​របស់​ដែនជម្រកសត្វព្រៃ​កែវ​សីមា កំពុងតែ​ដុតដៃដុតជើង ចុះ​ស្រាវជ្រាវ​លម្អិត រក​មូលហេតុ​ពិត នៃ​ការ​ងាប់​របស់​សត្វ​ដំរី​ញី​មួយ​ក្បាល​នេះ​។ ប៉ុន្តែ​រហូតមកដល់ រសៀល​ថ្ងៃ​ដដែល​នេះ ក្រុមមន្ត្រី​ជំនាញ នៅ​មិនទាន់​អាច​បញ្ជាក់​ពី​លទ្ធផល នៃ​ការចុះ​ស្រាវជ្រាវ​បានឡើយ ហើយក៏​កំពុងតែ អង្កេត​លំអិត នៅ​ជុំវិញ​ទីតាំង​នៃ​សពសត្វ​ដំរី​។​

​ពាក់ព័ន្ធ​ទៅ​នៅក្នុង​ករណីនេះ​ដែរ ម្ចាស់​ចំការ​ខាងលើ បាន​អះអាងថា ចំការ​របស់គាត់ គឺ​បាន​ម៉ៅ អោយទៅ គេ​អស់​ទៅហើយ នៅក្នុង​រដូវ​កាល​ប្រមូល​ផល​ស្វាយចន្ទី ហើយ​ជាទូទៅ សត្វ​ដំរីព្រៃ តែងតែ​ចូលទៅ​ចំការ​ស្វាយចន្ទី​ដើម្បី​ស៊ី​ផ្លែ នៅក្នុង​រដូវ​ប្រមូល​ផល​នេះ ប៉ុន្តែ​សម្រាប់​ការ​ងាប់​របស់​សត្វ​ដំរី គឺ​គាត់​មិនបាន​ដឹង​អំពី​មូលហេតុ​នេះ​ទេ​។​

​យោងតាម​របាយ​ការ​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​ទូទាំង​ខេត្ត​មាន​សត្វ​ដំរី​ប្រមាណ​ជាង​២០០​ក្បាល ដែល​ចំនួន​នេះ​មន្ត្រី​ជំនាញ​នៅ​បន្ត​តាមដាន ដើម្បី​ដឹងថា កើនឡើង ឬ​ថយចុះ​ពី​វត្តមាន​របស់​ពួកវា​នៅក្នុង​ព្រៃ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×