Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ៖ “​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ​ឱ្យ​កាន់តែ​ស៊ី​ជ​ម្រៅៈ ការកាត់បន្ថយ​របាំង​មិនមែន​ពន្ធគយ​ចំពោះ​ពាណិជ្ជកម្ម​”

spot_img

​ទីក្រុង​ញូវដែលី ​៖ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ចូលរួម និង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ពិភាក្សា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​៤ ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១-២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា​។

ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​លំហូរ​វិនិយោគ​ដោយផ្ទាល់ (FDI) ពី​ឥណ្ឌា​ចូលមក​អាស៊ាន មានការ​កើនឡើង​បី​ដង ចាប់តាំងពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ឥណ្ឌា (AIFTA) បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១០​។ ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អាស៊ាន និង​ឥណ្ឌា សរុប​មាន​ចំនួន ៧៣,៥៩​ពាន់​លាន​ដុល្លារ ដែល​កើនឡើង ២៥,៥​ភាគរយ ធៀប​នឹង​ឆ្នាំមុន​គឺ ៥៨,៦​ពាន់​លាន​ដុល្លារ​។ ក្នុងអំឡុងពេល​ដូចគ្នានេះដែរ លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ពី​ឥណ្ឌា​ចូលមក​អាស៊ាន បាន​កើនឡើង​ពី ១,៤៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៥ ដល់ ១,៧៣​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​។​

​ទន្ទឹម​នឹងមាន​ការវិវត្ត​ទៅមុខ​ជានិច្ច លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ឥណ្ឌា លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​អំពី​គន្លឹះ​សំខាន់ៗ សម្រាប់​ធ្វើឱ្យ​អាស៊ាន​ក្លាយជា​ទីផ្សារ​តែមួយ និង​ជា​មូលដ្ឋាន​ផលិតកម្ម​តាមរយៈ ការធ្វើ​សេរីភាវូបនីយកម្ម​លើ​ទំនិញ សេវា និង​ការវិនិយោគ​។ លើសពីនោះ​ទៅទៀត អាស៊ាន​ក៏បាន​កាត់បន្ថយ​អត្រាពន្ធគយ ដែលជា​ធាតុ​សំខាន់​ក្នុង​ការធ្វើ​សេរីភាវូបនីយកម្ម ពាណិជ្ជ​ទំនិញ​ក្រោម​កិច្ចព្រមព្រៀង ATIGA ហើយ​ក៏បាន​កាត់បន្ថយ នូវ​របាំង​មិនមែន​ពន្ធគយ​ជាច្រើន​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​បន្ថែមទៀតថា បើទោះបីជា​មានការ​កាត់បន្ថយ​នូវ​របាំង​មិនមែន​ពន្ធគយ យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ត្រូវបាន​គេ​សង្កេតឃើញថា បាន​និង​បន្ត​ដាក់​របាំង​មិនមែន​ពន្ធគយ​មានដូចជា SPS និង TBT ដែល​ទាំងនេះ​ជា​ឧបសគ្គ​រារាំង​ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស​សម្រាប់​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច ដូចជា ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​។ ដើម្បី​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ទាំង​ក្នុង​តំបន់ និង​សកលលោក លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​ដៃគូ​ផ្សេងទៀត គួរ​យកចិត្តទុកដាក់​លើ​ការពង្រឹង កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ក្នុងការ​កាត់បន្ថយ ឬ​លប់បំបាត់​នូវ​របាំង​មិនមែន​ពន្ធគយ ក៏ដូចជា​កិច្ច​សម្រួល​ព​ណិ​ជ្ជ​កម្ម លំហូ​នៃ​ព័ត៌មាន សុខដុម​នីយកម្ម និង​ការទទួលស្គាល់​កំរិតស្តង់ដា​រ​គ្នា​ទៅវិញទៅមក ដើម្បី​ឈានឆ្ពោះ​ទៅរក​ការកាត់បន្ថយ​របាំង​ពាណិជ្ជកម្ម ជាពិសេស​របាំង​មិនមែន​ពន្ធគយ​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន កម្ពុជា​បានធ្វើ​កំណែទម្រង់ លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​សំខាន់ៗ​ជាច្រើន ដើម្បី​ពង្រឹង និង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់ ដែល​កំណែទម្រង់​ទាំងនោះ​រួមមាន​៖ ១. យន្តការ​ច្រកចេញចូល​តែមួយ​ ។ ២. នី​ហិត​ដ្ឋា​ន​ជាតិ​ព័ត៌មាន​ពាណិជ្ជកម្ម ។ ៣. ការចេញ​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (C/O online)។ ៤. ការចុះបញ្ជី​ពាណិជ្ជកម្ម និង​ម៉ាក​សញ្ញា​តាម​ប្រព័ន្ធ online ។ ៥. ការសម្របសម្រួល​នីតិវិធី​បញ្ចេញ​ទំនិញ និង​កាត់​បន្ថយថ្លៃ​ចំណាយ​ផ្សេងៗ​នៅតាម​ព្រំដែន និង​៦. កំណែទម្រង់​ផ្សេងៗ​ទៀត​នៅតាម​បណ្តា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​វិស័យ​ពាណិជ្ជកម្ម ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។​

​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការ​មក​បណ្តាក់ទុន​វិនិយោគ​កាន់តែច្រើន លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន អំពី​វឌ្ឍនភាព​របស់​កម្ពុជា​ថា ដោយមាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច កម្ពុជា​សម្រេចបាន​នូវ​អត្រាកំណើន​ប្រចាំឆ្នាំ​ប្រហែល ៧​ភាគរយ នា​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ក្នុង​ពិភពលោក​។ ម្យ៉ាងវិញទៀត​ប្រទេស​កម្ពុជា ក៏បាន​ដាក់បញ្ចូល​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​អន្តរជាតិ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ទី​៤ នៃ​អាណត្តិ​ទី​៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×