Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ឥណ្ឌា ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​អាទិភាព​ចំនួន ៤ នៅ​កម្ពុជា​

spot_img

(​ញូវដែលី​)៖ តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ឥណ្ឌា បានបង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ចំនួន​៤ នៅក្នុង​ប្រទេស​កម្ពុជា រួមមាន​៖ វិទ្យាសាស្ត្រ និង​ប​ចេ្ច​ក​វិទ្យា ទេសចរណ៍ ហេ​ដ្ឋា​ច​រចនាសម្ព័ន្ធ (​ផ្លូវថ្នល់ ផ្លូវដែក និង​ស្ពាន​) និង​កសិឧស្សាហកម្ម ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​។​

​គម្រោង​ខាងលើ ត្រូវបាន​បង្ហើប​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក សាន់​ឌិ​ប សូ​ម៉ា​នី (Sandip Somany) ប្រធាន​សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា (FICCI) ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​៤ នៅក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា​។​

​នៅក្នុង​ឱកាស​នោះ លោក សាន់​ឌិ​ប សូ​ម៉ា​នី បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ឥណ្ឌា និង​រដ្ឋ​ជា​សមាជិក​អាស៊ាន ព្រមទាំង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ឥណ្ឌា ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាមួយ​កម្ពុជា ដែល​បច្ចុប្បន្ន​នៅមាន​ទំហំ​តិចតួច​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់​។​

​ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ និង​បាន​ជម្រាបជូន លោក សាន់​ឌិ​ប សូ​ម៉ា​នី អំពី​លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា គោលនយោបាយ​បើកចំហរ និង​គោលការណ៍​លើកទឹកចិត្ត​វិនិយោគ​ផ្សេងៗ របស់​រាជរដ្ឋាភិបាល ព្រមទាំង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម (IDP) ឆ្នាំ​២០១៥-២០២៥ ដែលមាន​គោលដៅ​ប្រែក្លាយ​កម្ពុជា ពី​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការប្រើប្រាស់​កម្លាំង ទៅជា​ប្រើប្រាស់​ជំនាញ​នៅ​ឆ្នាំ​២០៣០​។​

​លោក​រដ្ឋមន្ត្រី បានលើកឡើង​អំពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​ក​ម្ពុ​ជា និង​បាន​ស្នើសុំ​លោក សាន់​ឌិ​ប សូ​ម៉ា​នី ជួយ​កៀងគរ​ធុរជន​ឥណ្ឌា ធ្វើការ​បណ្តាក់ទុន​លើ​ការកែច្នៃ​កសិផល​ខ្មែរ សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ឥណ្ឌា និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​សំណូមពរ​ឱ្យមាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា មក​កម្ពុជា ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ វប្បធម៌ និង​កិច្ចសហប្រតិបត្តិការ​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​ថែមទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×