Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​បាន​លុបរណ្តៅ​រ៉ែ ចោល​ទាំងស្រុង ចំនួន​៨​រណ្តៅ នៅ​ស្រុក​សំបូរ

spot_img

​ក្រចេះ ៖ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​បញ្ជាក់ថា បន្ទាប់ពី​ព្រះរាជអាជ្ញា​ខេត្តក្រចេះ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុសច្បាប់ នៅ​ស្រុក​សំបូរ ជា​លទ្ធផល អាជ្ញាធរ​បាន​លុបរណ្តៅ​រ៉ែ ចោល​ទាំងស្រុង ចំនួន​៨​រណ្តៅ ឈូស​ពង្រាប​ស្រះ​តូចៗ ដែល​គេ​រក្សា​ទឹក​ទុក ធ្វើ​សកម្មភាព​កិន​ដី និង​ថ្ម​រ៉ែ បាន​១២​ស្រះ ឈូស​ពង្រាប​ពុំនូកដី​តូច​ចោល បាន​២០​ពុំនូក និង​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​អនាធិបតេយ្យ និង​រុះរើ​ឧបករណ៍ សម្ភារ​ផ្សេងៗ ចេញពី​ទីតាំង​ក្នុង​រយៈពេល​១​សប្តាហ៍​។​

​ប្រតិ​ប​ត្ត​ការចុះ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ខុសច្បាប់ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ។ អនុគណៈកម្មការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ (​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​) ដឹកនាំ​ដោយ​លោក ខ័​ណ្ឌ ចំណាន អភិបាលរង​ខេត្តក្រចេះ ក្រោម​ការសម្របសម្រួល​ពី​លោក ជា សុភ​ក្ត្រ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត និង​លោក សុខ គិរី​រតន៍ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្ត ព្រមទាំង​កងកម្លាំង​សមត្ថកិច្ច​ទាំងបី​ប្រភេទ​។

​លោក សុខ គី​រី​រតន៍ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​បញ្ជាក់ថា វិធាន​ការលើក​នេះ គឺ​អាជ្ញាធរ​បានសម្រេច​កម្ទេច​ចោល​នូវ​រោង​សិប្បកម្ម​តូចធំ ចូលទៅក្នុង​រណ្តៅ និង​បាន​កាយ​ដី​លុបរណ្តៅ​ទាំងនោះ​ចោល​តែម្តង ហើយ​ថា មាន​រណ្តៅ​រ៉ែ​មាសធំៗ​ជិត​១០​រណ្តៅ ត្រូវបាន​ប្រើ​គ្រឿងចក្រ​កាយ​ដី​លុប រីឯ​រណ្តៅ​តូចៗ ត្រូវបាន​ហៅ​ម្ចាស់​មក ធ្វើ​កិច្ចសន្យា​អប់រំ​ឲ្យ​បញ្ឈប់​សកម្មភាព​ធ្វើ​អាជីវកម្ម​បន្តទៀត​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×