Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ហៅ​បុរស​ម្នាក់ មក​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការផ្តល់​ទីតាំង ឲ្យ​មានការ​ល្បែងស៊ីសង​ខុសច្បាប់

spot_img

​ត្បូងឃ្មុំ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រំចេក ចុះ​ណែនាំ និង​ចុះកិច្ចសន្យា ឲ្យ​បញ្ឈប់​ការផ្តល់​ទីតាំង ឲ្យ​មាន​លេងល្បែង​ស៊ីសង​ខុសច្បាប់ ដល់​ម្ចាស់ផ្ទះ​មួយកន្លែង នៅ​ឃុំ​រំចេក ។​

​នៅ​ថ្ងៃទី ២៤ កុម្ភៈ ២០១៩ វេលា​ម៉ោង ១៥ និង ២០ នាទី នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​រំចេក បាន​ដឹកនាំ​កម្លាំង ចុះ​ធ្វើ​ស្រាវជ្រាវ​ករណី​ផ្តល់​ទីតាំង ឲ្យ​មានការ​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ចំណុច​គីឡូ​ម៉ែត​២៤ ស្ថិតក្នុង​ភូមិ​ឃ្លៀច ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ទទួលបាន​ព័ត៌មាន និង​ការបញ្ជា របស់លោក​អធិការនគរបាល​ស្រុក​មេមត់ ។​

​ការចុះ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ៖ កន្លែង​ផ្តល់​ទីតាំង​ឲ្យ​មានការ​ល្បែងស៊ីសង​ខុសច្បាប់ មាន​ម្ចាស់ផ្ទះ​ឈ្មោះ ហេង ដា​ណា ហៅ ឌី​ស្កូ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ បើក​ឲ្យ​លេងល្បែង​ស៊ីសង នៅពេល​យប់ (​ទាល់​ភ្លឺៗ​) ពិតប្រាកដ​មែន ។ ហើយ​នាយប៉ុស្តិ៍​បាន​ហៅ​ឈ្មោះ ហេង ដា​ណា ហៅ ឌី​ស្កូ មក​ធ្វើ​កំណត់ហេតុ និង​ចុះកិច្ចសន្យា​បញ្ឈប់ ឲ្យ​មានការ​ផ្តល់​ទីតាំង ឲ្យ​មានការ​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រំចេក ។​

​លោក​អនុសេនីយ៍ឯក ថ្លាង សា​វ៉ុ​ន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​រំចេក បានបញ្ជាក់​បន្ថែមថា “​ក្នុងករណី​មិន​រាងចាល គឺ​យើង​ត្រូវអនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ចាប់ខ្លួន​បញ្ជូន​ឲ្យ​ទៅ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​” ។​

​ម្ចាស់ផ្ទះ​ឈ្មោះ ហេង ដា​ណា ហៅ ឌី​ស្កូ បាន​និយាយ​ពី​ដំណើររឿង​ថា ខ្ញុំបាទ សូម​និយាយ​តែ​ពាក្យពិត​ទាំងអស់ ជូន​សមត្ថកិច្ច ។ បច្ចុប្បន្ន​នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន បាន​សង់រោង​ចំនួន​១ ទទឹង​៦​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ ធ្វើ​សម្រាប់​លក់ ស៊ុប សាច់គោ​អាំង និង​ម្អូ​ប​ក្លែម ព្រមទាំង​លក់​ស្រា​បៀរ និង​ភេសជ្ជៈ​គ្រប់មុខ ហើយ​ដាក់​ទូរទស្សន៍ សម្រាប់​ភ្ញៀវ​មក​ទទួលទាន​អាហារ​មើល​។ នៅ​កន្លែង​របស់ខ្ញុំ​លក់ដូរ​នេះ ពុំមាន​ផ្តល់​សេវា ឲ្យ​លេង​ល្បែងស៊ីសង​ខុសច្បាប់​ដូចជា មាន់​ជល់ អាប៉ោង​ទេ​។ តែ​បើជា​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មាន​ភ្ញៀវ​មក​ច្រើន គឺ​ពួកគាត់​មក​មើល​ប្រដាល់​ក្នុង​ទូរទស្សន៍​។ ចំពោះ​ភ្ញៀវ​មក​ហូប​ស្រា គឺមាន​ដល់​យប់​ជ្រៅ​ម្តងម្កាល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×