Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទី​បញ្ច​កោណ​អា​មេ​រិច ទើប​បញ្ជាក់​ថា​ខ្លួន​ធ្លាប់​ស៊ើបអង្កេត​លើ​បញ្ហា UFO អស់​ជាច្រើន​ឆ្នាំ​

spot_img

​មន្ទី​បញ្ច​កោណ​នៃ​ក្រសួងការពារជាតិ​អា​មេ​រិច បានបញ្ជាក់​ថា ខ្លួន​មាន​កម្មវិធី​សំរាប់​ស៊ើបអង្កេត​លើ វត្ថុ​ហោះ​ដែល​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន (Unidentified Flying Object or UFO) ប៉ុន្តែ​កម្មវិធី​នោះ​បាន​បញ្ចប់​កាលពី​ឆ្នាំ ២០១២​មកហើយ ដើម្បី​យក​ថវិការ​ចំណាយ​លើ​បញ្ហា​អតិ​ភាព​ជា​ង​នេះ​។​

​កាសែត New York Times បាន​រាយ​ការណ៏​ថា កម្មវិធី​កំណត់​អត្តសញ្ញាណ​ការគំរាមកំហែង​ផ្នែក​អាកាសចរណ៏ ដែល​ធ្វើ​កិច្ចការ​លើ​ការស៊ើបអង្កេត​លើ UFO បាន​ដំណើរការ​តាំងពី​ឆ្នាំ ២០០៧ រហូតដល់​ឆ្នាំ ២០១២ ដោយ​ចំណាយ​ថវិការ ២២​លាន​ដុល្លា​ជា​រៀងរាល់ឆ្នាំ​។​

​ការ​សែត​ដដែល​និយាយ​ទៀត​ថា កម្មវិធី​នោះ​បាន​បង្កើត​ឯកសារ​ជាច្រើន​ដែល​បាន​រៀបរាប់​ពី​ការមើលឃើញ​យន្តហោះ​ដែល​ហាក់​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន​ខ្លាំង ដោយ​មិន​ឃើញ​សញ្ញា​ដែល​ធ្វើឲ្យ​ទៅមុខ ឬក៏​ការ​សំកាំង​ដែល​មើលទៅ​មិន​មាន​សញ្ញា​អ្វី​លើក​វា​ឡើង​សោះ​។​

​វា​បាន​និយាយថា ថវិការ​ដំបូង​បាន​ចំណាយ​យ៉ាងច្រើន ពីព្រោះ​អតីត​មេដឹកនាំ​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ ឈ្មោះ Harry Reid មាន​ចំណង់ និង​ការរំភើប​ក្នុង​បាតុភូត​លំហរ​អាកាស​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោកស្រី Laura Ochoa បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌ Reuters ថា “​កម្មវិធី​កំណត់​អត្តសញ្ញាណ​ការគំរាមកំហែង​ផ្នែក​អាកាសចរណ៍​កម្រិត​ខ្ពស់​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០១២” ។​

​អ្នកស្រី​បន្ត​ទៀត​ថា មាន​កម្មវិទី​អាទិភាព​ជាច្រើន​ដែលស​ម​នឹង​ទទួលបាន​ថវិការ ហើយ​វា​គឺជា​អត្ថប្រយោជន៏​ដ៏​ល្អ​ដែល​ខាង​មន្ទី​បាន​ធ្វើ​ផ្លាស់ប្តូរ​។​

​យោង​តាម​ក្រុម​អ្នកវិភាគ​បានឱ្យដឹងថា កម្មវិធី​នេះ​បង្កើត​ដំបូង​គឺ​មាន​គោលបំណង​តាមដាន​មើល​ថា​តើ​ចិន ឬ​រុស្ស៊ី​អាច​នឹង​មាន​អាវុធ ឬ​បច្ចេកវិជ្ជា​ទំនើប​បង្ក​ការគំរាមកំហែង​ដល់​អាមេរិក​នៅ​ទី​អវកាស​ឬ​យ៉ាងណា​៕​ សុភ័ក្ត្រ

 

spot_img
×