Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​ពានរង្វាន់​អាស៊ីអាគ្នេយ៍ AFF U22 កម្ពុជា ចាញ់ ថៃ បាល់​ប៉េ​ណា​ល់​ទី ៣-៥

spot_img

​ភ្នំពេញ ​៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា បាន​ខកខាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ត្រូវ​ប៉ះ​ក្រុម U22 ឥណ្ឌូណេស៊ី ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ U22 ថៃ ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ៣-៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​រាត្រី​ថ្ងៃទី​២៤​ខែកុម្ភៈ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី សូម​កោតសរសើរ​ដល់ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ យុវជន​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា ដែល​បាន​ខិតខំ​លេង បាន​យ៉ាង​ល្អ ជាមួយ​ក្រុម U22 នៃ​ព្រះរាជាណាចក្រ​ថៃ (​កម្ពុជា Vs ថៃ ) ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​អាស៊ីអាគ្នេយ៍ AFF U22 LG Championship 2019 ដែល​ទើបបាន​បញ្ចប់​ការប្រកួត​មុននេះ​បន្តិច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​លទ្ធផល (Cambodia 0-0 Thailand)​។​

​សម្តេច​ហ៊ុន សែន បាន​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ ដែល​គាំទ្រ​វិស័យ​កីឡា ជាពិសេស​ក្មួយៗ ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់ នៅ​ពហុ​កីឡដ្ឋាន និង​តាម​ទូរទស្សន៍​។ សូម​ជូនពរ​កីឡាករ​ទាំងអស់ ទទួលបាន​ជោគជ័យ​ថ្មីៗ ជា​បន្តបន្ទាប់​ទៀត​។​

​ជំនួប​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់ AFF U22 Championship 2019 រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ ២២​ឆ្នាំ​កម្ពុជា និង​ក្រុម​ការពារ​តំណែង​ជើងឯក U22 ថៃ បានបញ្ចប់​ការប្រកួត ៩០​នាទី​(២​តង់​) តែ​ពុំ​មានការ​ស៊ុត​បំប៉ោង​សំណាញ់​ទី​គ្នា​នោះទេ ដោយ​រក្សា​លទ្ធផល ០-០ ។​

​សម្រាប់​ជំនួប​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ពានរង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន​នេះ ទោះបី​មិនមាន​របូត​គ្រាប់​បាល់​ក្ដី ប៉ុន្ដែ​ក្រុម​ទាំងពីរ សុទ្ធតែ​ធ្វើបាន​ល្អ​រៀងៗ​ខ្លួន ពិសេស​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ដែល​បង្កើត​ឱកាស​ក្នុង​ប្រអប់​គ្រោះថ្នាក់ ធ្វើ​ឲ្យ​ក្រុម​ដំរី​សឹក​ថៃ បុក​ពោះ​ជាច្រើនលើក និង​ក្រុម​ថៃ​ស៊ុត​ចំ​របារ​ទី​ដល់​ទៅ​៣​លើក តែ​យ៉ាងណា​ការ​កាត់សេចក្ដី រក​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ម៉ោង​បន្ថែម ១៥​នាទី ២​ដង មុន​ឈានដល់​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី កាត់សេចក្ដី​។ កម្ពុជា​ទាត់​ចូល​៣​គ្រាប់ និង​ថៃ​ទាត់​ចូល ៥​គ្រាប់​។​

​ក្រុម U22 ថៃ ត្រូវ​ឡើងទៅ​ប៉ះ​ក្រុម U22 ឥណ្ឌូណេស៊ី ដែល​បាន​ឈរ​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មុន បន្ទាប់ពី​ទម្លាក់​ក្រុម U22 វៀតណាម ១-០ នា​រសៀល​ថ្ងៃអាទិត្យ ទី​២៤ ខែកុម្ភៈ ដោយ​វគ្គ​ផ្ដាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​​លោក Felix Dalmas គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២២​ឆ្នាំ លើកឡើងថា កីឡាករ​យុវជន​កម្ពុជា បាន​លេង​នៅក្នុង​ភាពជា​កីឡាករ តំណាង​ជាតិ​អស់ពី​ចិត្ត ក្នុងការ​ប្រកួត​ចាញ់​ជម្រើសជាតិ​ថៃ អាយុ​ក្រោម​២២​ឆ្នាំ ដោយ​បាល់​កាត់សេចក្ដី​១១​ម៉ែត្រ ៣​ទល់​៥ ក្នុង​វគ្គ​ពាកកណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពាន​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម​២២​ឆ្នាំ​។ លោក​ថា​ «​ខ្ញុំ​ពិតជា​មាន​មោទកភាព​សម្រាប់​កីឡាករ​របស់ខ្ញុំ ខ្ញុំ​ពិតជា​មាន​មោទកភាព​សម្រាប់​ក្រុម​ទាំងមូល រាល់ពេល​ដែល​យើង​ចេញមក​ទីនេះ យើង​ព្យាយាម​តាំងខ្លួន​តំណាង​ប្រជាជន​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹមថា​ថ្ងៃនេះ​ពួកគេ​មាន​អារម្មណ៍​តំណាង​ជាតិ ដូចដែល​ខ្ញុំ​មាន​ជាមួយ​ពួកគេ​នៅលើ​ទីលាន នៅក្នុង​ការទា​ត់បាល់​កាត់សេចក្ដី​១១​ម៉ែត្រ ពេលខ្លះ​យើង​ឈ្នះ ពេលខ្លះ​យើង​ចាញ់ សង្ឃឹមថា​លើក​ក្រោយ​គឺ​វា​នឹង​មក​ខាងយើង ប៉ុន្តែ​សូមកុំ​ភ្លេច​របៀប​ដែល​ក្រុម​នេះ​របស់​យើង ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មោទកភាព ត្រូវ​ចាំ​ថា​ក្រុម​នេះ​ត្រូវការ​ការគាំទ្រ​ពី​អ្នក ដើម្បី​បន្តដំណើរ​ទៅមុខទៀត​»៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×