Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ចាប់ពី​ក្លឹប​កម្សាន្ត​រ៉ក់ ត្រូវ​ដោះលែង​ធ្វើ​កិច្ចសន្យា តែ​ទូដែក​មួយ គាស់​មក​មិនមាន​លុយ មានតែ​ថ្នាំញៀន​

spot_img

​ភ្នំពេញ​៖ យុវជន​ជាង​៣០០​នាក់ ដែល​ចាប់​ចេញពី​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ យកទៅ​ធ្វើតេស្ត​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​ញៀន ត្រូវបាន​ដោះលែង​ហើយ និង​ឲ្យ​ឪពុកម្ដាយ យក​កូន​ទៅ​អប់រំ និង​ធ្វើ​កិច្ចសន្យា ហើយ​ឈប់​​មាន​លើក​ក្រោយ​ទៀត បាន​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន និង​មាន​សេរីភាព​វិញ​។​

​បើតាម​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ Chet July បាន​សរសេរ កាលពី​យប់​ថ្ងៃទី​២៤​ខែកុម្ភៈ​នេះ​ថា “​យប់​នេះ​ជា​ដំណឹង​ល្អ​
​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ជា​អគ្គ​ស្នងការរង និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​មានចិត្ត​អាណិត បាន​ឲ្យ​ឪពុកម្ដាយ យក​កូន​ទៅ​អប់រំ និង​ធ្វើ​កិច្ចសន្យា ហើយ​ឈប់​មាន​មាន​លើក​ក្រោយ​ទៀត បាន​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន និង​មាន​សេរីភាព​វិញ អបអរសាទ​។ ប្អូនៗ​មាន​សេរីភាព ជួបជុំ​គ្រួសារ​វិញ​។ តែ​អ្នក​ចែកចាយ អ្នក​រក្សាទុក​គ្រឿងញៀន ជា​រឿង​ផ្សេង មានទោស និង​មុខ​ច្បាប់​”​។​

​ឧត្ដមសេនីយ៍ឯក ស ថេត បាន​ថ្លែងថា ការធ្វើ​តេស​ទឹកនោម​រកសារ​ធាតុ​ញៀន និង​ធ្វើ​កំណត់ហេតុ​ទៅលើ​យុវជន​យុវនារី​ជាង​៣០០​នាក់ កំពុងតែ​ដំណើរការ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ភាគច្រើន សុទ្ធតែ​រកឃើញ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​
​ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ​ដែល​ដកហូត បាន​សរុបទៅ​មិនតិចជាង​៥០​គីឡូក្រាម​ឡើយ ក្នុងនោះ​មាន​ជនជាតិ​ចិន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង​៣៩​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក ៩​គីឡូ​២​ខាំ ជញ្ជីង​ថ្លឺ​ង​គ្រឿងញៀន ១២ និង​កាំភ្លើងខ្លី​១​ដើម​។​

​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​ត្រូវគេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់ ឧកញ៉ា​គិត​ធាង បង​ឧកញ៉ា​គិត​ម៉េង ជា​សេដ្ឋី​លេចធ្លោ​ប្រចាំ​ស្រុក​ខ្មែរ ។ មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ត្រូវ​សមត្ថកិច្ច​ចុះ ចាប់​បង្ក្រាប​គ្រឿងញៀន ជាច្រើនលើក​មកហើយ ហើយ ឧកញ៉ា​រូបនេះ ធ្លាប់​បានធ្វើ​កិច្ចសន្យា ចំពោះមុខ​ច្បាប់​ថា មិន​អនុញ្ញាត​ឲ្យ​មាន​ការផលិត ជួញដូរ ចែកចាយ​គ្រឿងញៀន ក្នុង​កន្លែង​អាជីវកម្ម របស់ខ្លួន​ឡើយ ប្រសិន​ជាមាន​ឧកញ៉ា​រូបនេះ សុខចិត្ត​ឲ្យ​បិទ​អាជីវកម្ម​របស់ខ្លួន ។​

​គេ​រង់ចាំ​មើលថា​ចំណាត់ការ របស់​តុលារ​ក្រុងភ្នំពេញ ហ៊ាន​បញ្ចេញ​អំណាច ពិត​ចាប់​ម្ចាស់​រ៉ា​ក់ យកមក​ផ្តន្ទាទោស​តាមច្បាប់​ដែរឬទេ​?

​មហាជន និង​អ្នកតាមដាន​រឿងនេះ បានលើកឡើង​នូវ​មតិ​ជាច្រើន ដោយ​បញ្ជាក់ថា នាពេល​កន្លងមក សមត្ថកិច្ច រួមដៃគ្នា​ជាមួយ​តុលាការ ចុះ​ចាប់​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​នានា ហើយ​ចំណាត់ការ​ចុងក្រោយ គឺ​សម្រេច​បិទ​ទីតាំង​អាជីវកម្ម និង​ចាប់​មនុស្ស ពាក់ព័ន្ធ​បទ​ពាក់ព័ន្ធ​បទល្មើស កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ដែលមាន​ភស្តុតាង គឺមាន​តិចតួច​ប៉ុណ្ណោះ តែ​ក្លិប​កម្សាន្ត​រ៉ុ​ក​ចាប់បាន​គ្រឿងញៀន​ស្ថិត​ជិត 50 គីឡូ​នឹង​មនុស្ស​ជាង 300​នាក់​តើ​តុលាការ នឹងធ្វើ​យ៉ាងម៉េច​ចំពោះ​ម្ចាស់​រ៉ក់ ដែលជា​សេដ្ឋី​ប្រចាំ​ស្រុក​ខ្មែរ​។​

​បន្ទាប់ពី​មាន​ករណីនេះ ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល នៅ​ក្រៅរបង​ស្នងការ​ក្រុង បានស្នើ​ឲ្យ​មាន បិទ មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក បានទេ ? ហើយ​ថា នៅពេលនេះ ជា​លើកទីមួយ​ហើយ ដែល​លោក ស ថេត ជា​ស្នងការ​ក្រុងភ្នំពេញ ដែល​ហ៊ាន​បញ្ចេញ​សាច់ដុំ បង្ក្រាប​គ្រឿងញៀន ក្នុង​ក្លឹប​រ៉ា​ក់ ដែល​គេ​គ្រប់​ស្គាល់​ថា ជា​របស់លោក​ឧកញ៉ា​កិត ម៉េង ។ ទាល់តែ​សមត្ថកិច្ច និង​តុលាការ ចុះបង្ក្រាប ទើប​ដឹងថា អ្នកមាន​ស្រុក​ខ្មែរ​រកស៊ី​អី ហើយ​ហេតុអ្វី​ក៏មាន​លឿន​ម្លេះ ។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក William Guang បានសរសេរថា ក្នុងនាម​ខ្ញុំ ជា​សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ខ្ញុំ​និង​រង់ចាំ​តាមដាន ការអនុវត្តន៍​ច្បាប់ របស់​អាជ្ញាធរ​ពាក់ព័ន្ធ ចំពោះ​ករណីនេះ ថា​តើ ច្បាប់​នឹង​ចាត់វិធានការ បែបណា ចំពោះ​លោក ឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល Rock ជា​តំបន់​សំបុក​គ្រឿងញៀន យ៉ាង​ធំ ដែល​សមត្ថកិច្ច​ទើប​បង្ក្រាបបាន ជាក់ស្ដែង ចាប់បាន​ជន​ពាក់ព័ន្ធ ជាង​៣០០​នាក់ និង​រឹបអូស​គ្រឿងញៀន រាប់សិប​គីឡូ ។​

​គូសបញ្ជាក់ថា ឧកញ៉ា​រូបនេះ ធ្លាប់​បានធ្វើ​កិច្ចសន្យា ចំពោះមុខ​ច្បាប់​ថា មិន​អនុញ្ញាត​ឲ្យ​មាន​ការផលិត ជួញដូរ ចែកចាយ​គ្រឿងញៀន ក្នុង​កន្លែង​អាជីវកម្ម របស់ខ្លួន​ឡើយ ប្រសិន​ជាមាន​ឧកញ៉ា​រូបនេះ សុខចិត្ត​ឲ្យ​បិទ​អាជីវកម្ម​របស់ខ្លួន និង “​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ផ្សេងៗ​ទៀតផង​ដែរ​”​។​

​រហូតមកដល់​ព្រឹក ថ្ងៃ​២៥​កុម្ភ​:​នេះ សមត្ថកិច្ច​មិនទាន់ បង្ហាញមុខ​មេខ្លោង​គ្រឿងញៀន​នៅឡើយ គឺ​មានតែ​ចាប់​ជនរងគ្រោះ​រាប់រយ​នាក់ យកទៅ​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន តែប៉ុណ្ណោះ​។​

​នេះ​ជា​លើក​ទី ៤ ហើយ ដែល​សម​ត្ថិ​កច្ច​ចុះបង្ក្រាប​ទីតាំង មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក ប៉ុន្តែ​ទីតាំង​នេះ​នៅតែ​បន្ត​បើក ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន​ដដែល ។​

​មហាជន បញ្ចេញមតិ​ថា យើងខ្ញុំ​ទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ សូម​ស្នើ​ទៅ​អាជ្ញាធរ និង ថ្នាក់ដឹកនាំ មេត្តា​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក នេះ​ចោល​តែម្ដង​ដើម្បី​សង្គ្រោះ យុវជន យុវតី ខ្មែរ​ដែល​កំពុង​ងប់ងុល​នឹង​ទីតាំង​ខាងលើ រហូត​បោះបង់​ការសិក្សា និង ក្រុមគ្រួសារ ។ ជាព​ជាពិសេស​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ មាន​ទីតាំង​ស្ថិត​នៅជាប់​វិទ្យាល័យ​បឹងត្របែក និង សាលា​ច្បាប់ ដែល​ងាយ​នឹង​អូសទាញ​យុវជន​អោយគេ​ចវេះ​ការសិក្សា​ផងដែរ ។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​ក​ម្សា​ន្ត​រ៉ក់ និង​ផ្ដល់​លទ្ធភាព​សមត្ថកិច្ច និង​តុលាការ បន្ត​នីតិវិធី​ស្រាវជ្រាវ រក​ប្រភព​នៃ​ការ​នាំចូល​គ្រឿងញៀន និង​តាម​ចាប់​ក្រុម​ជនល្មើស មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។​

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល ដែល​សារ​ព័​​ត៌មាន​យើង​ទទួលបាន នៅ​ល្ងាច​ថ្ងៃទី​២៣ កុម្ភៈ​នេះ សេចក្តីប្រកាស​ព័ត៌មាន​នេះ មានន័យ​ទាំងស្រុង ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​ប្រតិបត្តិការ បង្ក្រាប បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់ នៅ​ថ្ងៃ​សៅរ៍​ទី ៤ រោច​ខែមាឃ​ឆ្នាំច​សំរឹទ្ធិស័ក​ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែកុម្ភៈ​ឆ្នាំ ២០១៩ វេលា​ម៉ោង ១​និង ៤០ នាទី​ទៀបភ្លឺ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយមាន​ការដឹកនាំ សម្របសម្រួល ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់ មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ មន​រាជធានី​ភ្នំពេញ ក្នុងនោះ​លទ្ធផល​នៃ នៃ​ប្រតិបត្តិការ កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ឆែកឆេរ​បង្ក្រាប ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​នេះ និង​បាន​ចាប់យក​វត្ថុតាង​ជា​គ្រឿងញៀន មួយចំនួន ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣១១​នាក់​ស្រី ៥៦​នាក់​។​

​ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​ក​ម្សា​ន្ត​រ៉ក់ ហើយ​ផ្ដល់​លទ្ធភាព ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​តុលាការ ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ ឈានទៅ​កំណត់​ប្រភព នៃ​ការ​នាំចូល​គ្រឿងញៀន និង​ក្រុម​ជនល្មើស យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន អាស្រ័យ ដូច​បាន​ជម្រាប​ខាងលើ សូម​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន​។​

​គួរ​រំលឹក​ផងដែរ​ថា កងកម្លាំង​ប៉ូលីស​ជាច្រើន​នាក់ បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ក្នុង​ក្លឹប​កម្សាន្ត Rock ដោយបាន​រឹបអូស​ទូដែក​មួយ ។ កងកម្លាំង​សមត្ថកិច្ច បានគាស់​ទូដែក​នោះ ដោយ​នឹង​ស្មានថា​មាន​លុយ​ច្រើន​ហើយ​មើលទៅ តែ​តាមពិត គឺ​សុទ្ធតែ​ថ្នាំញៀន​ជាច្រើន​ប្រភេទ ជិត​៥០​គីឡូក្រាម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×